ពហពតមាន-RFA Khmer
RFA
នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។
Episodes
លោក សម រង្ស៊ី បង្កើតចលនាប្រឆាំងរបបដឹកនាំលោក ហ៊ុន សែន
11/8/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. លោក សម រង្ស៊ី បង្កើតចលនាតស៊ូប្រឆាំងរបបដឹកនាំគ្រួសារនិយមរបស់លោក ហ៊ុន សែន ២. រដ្ឋសភាអនុម័តលុបចោលកិច្ចព្រមព្រៀងក្នុងគម្រោង CLV តែបក្សប្រឆាំងបន្តរិះគន់ថា នេះជាការបំភាន់ភ្នែកពលរដ្ឋ ៣. តុលាការខេត្តតាកែវចាប់ខ្លួននាយកទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រី២នាក់ទៀត ពាក់ព័ន្ធនឹងអំពើពុករលួយ ៤. ក្រុមអ្នកអុំទូកង អំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទំនុកបម្រុងដល់ពួកគាត់ ក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
លោក សម រង្ស៊ី នឹងប្រកាសពីគម្រោងបង្កើតចលនាជាតិតស៊ូ នៅថ្ងៃទី៩វិច្ឆិកា
11/7/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកវិភាគរិះគន់ លោកហ៊ុន ម៉ាណែត ដែលបានពិភាក្សាជាមួយ លោក ម៊ីន អ៊ុងលាំង ពីទំនាក់ទំនងពាណិជ្ជកម្ម ២. ក្រុមអ្នកតាដានរឿងព្រំដែន ថាវៀតណាមនៅតែមានឥទ្ធិពលលើកម្ពុជាក្នុងគម្រោង CLMV ៣. លោក សម រង្ស៊ី នឹងប្រកាសពីគម្រោងបង្កើតចលនាជាតិតស៊ូ នៅថ្ងៃទី៩វិច្ឆិកា ៤. កសិករស្នើឱ្យរដ្ឋាភិបាលជួយរក្សាតម្លៃស្រូវ ដើម្បីឱ្យកសិករមានជីវភាពសមរម្យ ...រួមនឹងព័ត៌មានមួយចំនួនទៀត
Duration:01:00:00
«រដ្ឋាភិបាលគួរប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារកោះគុតពីថៃ»
11/6/2024
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកចំណែកកោះគុតពីថៃមកកាន់កាប់វិញ ២.កម្មករត្អូញត្អែរពីជីវភាពលំបាក និងថៅកែបង្ខំឱ្យធ្វើការលើសកម្រិត ខណៈរោងចក្រ និងការវិនិយោគចិន កើនឡើង ៣.ពលករខ្មែររាប់ពាន់នាក់ទៅរកការងារធ្វើនៅប្រទេសថៃត្អូញត្អែរថា គ្មានការងារធ្វើទៀងទាត់ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងជីវភាព ៤.អ្នកឃ្លាំមើលថា កម្ពុជានឹងមិនទទួលបានផលចំណេញពីកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) និងអេកម៉ិក (ACMECS) ឡើយ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Duration:01:00:00
តុលាការសម្រេចឃុំខ្លួនលោក លី សាម៉េត ទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន នៅពន្ធនាគារព្រៃស
11/5/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. តុលាការសម្រេចឃុំខ្លួន លោក លី សាម៉េត ទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន នៅពន្ធនាគារព្រៃស ២. គ្រួសារមន្ត្រីបក្សប្រឆាំងរិះគន់រដ្ឋាភិបាលថា អនុវត្តច្បាប់ស្តង់ដារពីរ ចំពោះអ្នកទោសនយោបាយ ៣. ជំនន់ទឹកភ្លៀង កំពុងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តមួយចំនួន ៤. ពលរដ្ឋនៅខេត្តមណ្ឌលគិរី ចោទទាហានវិស្វកម្មឈូសឆាយ រំលោភលើ ដីព្រៃ ជំនឿរបស់ពួកគាត់....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
អ្នកច្បាប់ថាតុលាការគួរតែស៊ើបអង្កេតរកអ្នកពាក់ព័ន្ធនឹងលោក លី សាម៉េត
11/4/2024
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកច្បាប់ថា តុលាការគួរតែស៊ើបអង្កេត ស៊ីជម្រៅរកមនុស្សពាក់ព័ន្ធក្នុងរឿងលោក លី សាម៉េត ឆបោកលុយរាប់លាន ២. អាជ្ញាធរវៀតណាមពង្រាយកម្លាំងហាមឃាត់មិនឱ្យសកម្មជនខ្មែរក្រោមប្រមាណ៦០នាក់ជួបថ្នាក់ដឹកនាំកម្ពុជាដែលហែកថិនទៅកម្ពុជាក្រោម ៣.ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ជំនួយ១០លានដុល្លារដល់កម្ពុជា ដើម្បីជួយដល់ការងារប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ៤.ក្រុមអ្នកជំនាញផ្នែកសុខភាពព្រមានពីការផឹកគ្រឿងស្រវឹងច្រើនធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Duration:01:00:00
រដ្ឋាភិបាលប្រឈមនឹងបាតុកម្មពីពលករខ្មែរនៅកូរ៉េខាងត្បូង បើមិនផ្ដល់សេវាលិខិតឆ្លងដែន
11/3/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. រដ្ឋាភិបាលពឹងលើកម្ចីចិន នឹងធ្វើឱ្យកម្ពុជាធ្លាក់ចូលអន្ទាក់បំណុលចិនងើបមិនរួច ២. រដ្ឋាភិបាលប្រឈមនឹងបាតុកម្មពីពលករខ្មែរនៅកូរ៉េខាងត្បូង បើមិនផ្ដល់សេវាលិខិតឆ្លងដែន ៣. ពលរដ្ឋថា លោក ហ៊ុន ម៉ាណែត គួរតែទប់ស្កាត់អំពើពុករលួយ ជាជាងដាក់ចំណាត់ការអនុគ្រោះពន្ធលើប្រាក់ចំណូល ៤. អ្នកជាប់ឃុំប្រឈមបញ្ហាសុខភាព និងពិបាកក្នុងការរស់នៅនារដូវរងា...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលបញ្ចប់កិច្ចព្រមព្រៀងនានា ទាក់ទង CLV
11/2/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២៤៖ ១. អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលបញ្ចប់កិច្ចព្រមព្រៀងផ្សេងទៀត ដែលទាក់ទងនឹងគម្រោង CLV ២. សង្គមស៊ីវិលជំរុញឱ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតករណីអ្នកជាប់ឃុំ ស្លាប់នៅពន្ធនាគារខេត្តព្រះវិហារ ៣. ស្រ្តីរងគ្រោះដោយអំពើជួញដូរនៅចិន រៀបរាប់ពីការបង្ខំឱ្យរៀបការប្តីជាមនុស្សគ និងគ្រួសារចិនធ្វើបាប ៤. មូលហេតុដែលនយោបាយទាក់ម៉ូយរបស់លោក ហ៊ុន ម៉ាណែត មិនអាចទាក់ទាញអ្នកវិនិយោគអាមេរិកាំង...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
អ្នកជាប់ឃុំមួយចំនួននៅព្រះវិហារ ស្លាប់បន្តគ្នា ២ សប្ដាហ៍នេះ
11/1/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកជាប់ឃុំមួយចំនួននៅពន្ធនាគារខេត្តព្រះវិហារ ស្លាប់ជាបន្តបន្ទាប់ក្នុងពេល ២ សប្ដាហ៍នេះ ២. រដ្ឋាភិបាលថា នឹងយកប្រាក់ជិត២៧លានដុល្លារដែលបានពីការរៃអង្គាស ទៅសង់ផ្លូវលំតាមព្រំដែន ៣. កម្ពុជាស្នើឱ្យឥណ្ឌា និងភាគីពាក់ព័ន្ធ ជួយផ្សព្វផ្សាយព័ត៌មានល្អអំពីកម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ៤. សកម្មជនបក្សប្រឆាំងថា ពួកគាត់បង្ខំចិត្តចុះចូលជាមួយបក្សកាន់អំណាច ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
អ្នកជំនាញថា រដ្ឋសភាបំពេញការងារបក្សជាង ការងារបំរើពលរដ្ឋ
10/31/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. បក្សប្រឆាំងថៃទាមទារឱ្យរដ្ឋាភិបាលលុបចោល MOU ធនធានរួមនៅតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ២. អ្នកជំនាញថា រដ្ឋសភាបំពេញការងារបក្សជាងការងារបំរើពលរដ្ឋ ៣. កម្មករក្រុមហ៊ុនស៊តធិកស៍ អឹឡាយអិន តវ៉ាឱ្យថៅកែផ្ដល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ឆ្នាំ ៤. ពលរដ្ឋនៅខេត្តបាត់ដំបង នាំគ្នានេសាទនៅទំនប់សាលាតាអន នៅរដូវត្រីឡើង…រួមនឹងព័ត៌មានមួយចំនួនទៀត។
Duration:01:00:00
សង្គមស៊ីវិលថា ស្ត្រីខ្មែរដែលត្រូវគេជួញដូរនិងបង្ខំឱ្យរៀបការនៅប្រទេសចិនមានកើននៅឆ្នាំ២០២៤
10/30/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែ តុលា ឆ្នាំ២០២៤ ១. សង្គមស៊ីវិលថាស្ត្រីខ្មែរដែលគេជួញដូរនិងបង្ខំឱ្យរៀបការនៅប្រទេសចិនកើនឡើងក្នុងរយៈពេល៩ខែឆ្នាំ២០២៤ ២/ មេធាវីជំរុញតុលាការផ្ដល់អាទិភាពដល់សំណុំរឿង លោក កឹម សុខា ដែលបានអូសបន្លាយជាង៧ឆ្នាំមកហើយ ៣. អ្នកធ្វើការក្នុងវិស័យទេសចរណ៍បង្ហាញមតិផ្សេងគ្នាចំពោះគម្រោងទិដ្ឋាការ«ប្រទេស៦គោលដៅមួយ» របស់ថៃ ៤. អ្នកបុរាណវិទ្យាបានរកឃើញចម្លាក់បដិមាទ្វារបាលនៅខ្លោងទ្វារចំនួន ១២ នៅខាងជើងអតីតព្រះបរមរាជវាំង នៃក្រុងអង្គរធំ ....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
អាមេរិកអំពាវនាវឱ្យទម្លាក់បទចោទលើលោក ម៉ិច ដារ៉ា និងដោះលែងកញ្ញា សេង ធារី
10/29/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធទី៣០ ខែតុលា ឆ្នាំ២០២៤ ១. សមាជិកព្រឹទ្ធសភាអាមេរិកអំពាវនាវឱ្យទម្លាក់ចោលបទចោទលើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា និងដោះលែងកញ្ញា សេង ធារី ២. អ្នកវិភាគរិះគន់លោក ហ៊ុន សែន រឿងគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រីទៅចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ ៣. អ្នកកាសែតដែលរងអំពើហិង្សាមិនទាន់ទទួលបានយុត្តិធម៌ ថែមទាំងរងការប្ដឹងផ្ដល់ទៅតុលាការទៀត ៣. សហគមន៍ព្រៃឡង់ស្នើឲ្យអាជ្ញាធរបង្ហាញព័ត៌មានជាក់លាក់អំពីកាត់ដីព្រៃក្នុងតំបន់ការពារព្រៃឡង់ឲ្យទៅឯកជន … រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
ខ្មែរនៅក្រៅប្រទេសបន្តទាមទារឱ្យសភាអនុម័តដកកម្ពុជាពីគម្រោង CLV
10/28/2024
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ២៩ ខែតុលា ឆ្នាំ២០២៤ ១.ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ នឹងបន្តធ្វើសកម្មភាពនៅបណ្ដាប្រទេសនានា ដើម្បីទាមទារឱ្យសភាប្រជុំអនុម័ត ដកកម្ពុជាចេញពីគម្រោងCLV ២.សង្គមស៊ីវិលជំរុញអាជ្ញាធរឱ្យពន្លឿនការស៊ើបអង្កេតសំណុំរឿងអតីតមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោក កឹម ជាតិ ៣.ពលរដ្ឋខេត្តព្រះវិហារចោទក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី (Seladamex co.ltd)ថារំលោភយកដីស្រែ និងហាមឃាត់ពួកគាត់មិនឱ្យប្រមូលផលស្រូវ ៤.សកម្មជនចលនាមាតាធម្មជាតិកំពុងជាប់ឃុំលើកទឹកចិត្តយុវជនឱ្យក្លាហាន និងតស៊ូដើម្បីការពារធនធានធម្មជាតិ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Duration:01:00:00
ចលនា ដើម្បីប្រជាធិបតេយ្យ នឹងស្នើឱ្យព្យួរអាសនៈរដ្ឋាភិបាលកម្ពុជាពីអង្គការសហប្រជាជាតិ
10/27/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី២៧ ខែតុលា ឆ្នាំ២០២៤ ១. ខ្មែរនៅក្រៅប្រទេសរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើកទី៣៣ឆ្នាំ ជាបន្តបន្ទាប់ ២. ចលនា ដើម្បីប្រជាធិបតេយ្យ នឹងស្នើឱ្យព្យួរអាសនៈរដ្ឋាភិបាលកម្ពុជាពីអង្គការសហប្រជាជាតិ ៣. អ្នកឃ្លាំមើលសង្គមថា សកម្មជនបក្សប្រឆាំងបង្ខំចិត្តចុះចូលជាមួយរដ្ឋាភិបាល ដើម្បីសុវត្ថិភាព ៤. វិស័យទេសចរណ៍នឹងធ្លាក់ក្នុងវិបត្តិរយៈពេលយូរ បើរដ្ឋាភិបាលមិនអាចទប់ស្ដាត់ឧក្រិដ្ឋកម្មឆបោកបាន ...រួមនឹងព័ត៌មានមួយចំនួនទៀត
Duration:01:00:00
បាតុកម្មនៅបារាំងទាមទារឱ្យកម្ពុជាគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស
10/26/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២៧ ខែ តុលា ឆ្នាំ២០២៤ ១. ខ្មែរនៅអឺរ៉ុបធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស ២. បណ្ដាញយុវជន និងសហគមន៍លើកពីករណីកាប់ឈើខុសច្បាប់នៅកម្ពុជា ក្នុងវេទិកាអង្គការសហប្រជាជាតិ ៣. សង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យបង្ហាញព័ត៌មានលម្អិតអំពីគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៥ ៤. អ្នកជំនាញថា អាស៊ានលែងជាតំបន់មានសុវត្ថិភាពសម្រាប់អ្នកនយោបាយប្រឆាំង...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
អ្នកឃ្លាំមើលថា កម្ពុជាជាប់ចំណាត់ថ្នាក់នីតិរដ្ឋនៅបាតតារាង ដោយសារអំណាចផ្តាច់ការរបស់ត្រកូលហ៊ុន
10/25/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ ១. អ្នកឃ្លាំមើលថា កម្ពុជាជាប់ចំណាត់ថ្នាក់នីតិរដ្ឋ បាតតារាង ដោយសារអំណាចផ្តាច់ការរបស់ត្រកូលហ៊ុន ២. អង្គការ Right Livelihood ស្នើឱ្យអ្នករាយការណ៍សិទ្ធិមនុស្សរបស់UN ជួយអន្តរាគមន៍ឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនមាតាធម្មជាតិ ៣. ស្រ្តីខ្មែរធ្លាប់រងគ្រោះ ដោយអំពើជួញដូរមនុស្សនៅប្រទេសចិន មានបញ្ហាវិបត្តិផ្លូវចិត្តនិងមានជម្ងឺធ្ងន់ធ្ងរ ៤. ក្រុមអាជីវករនៅតំបន់បាភ្នំខេត្តព្រៃវែង ត្អូញត្អែរខ្សត់ភ្ញៀវទេសចរ ដោយសារអាជីវកម្មកាយភ្នំ ប៉ះពាល់វិស័យទេសចរណ៍...រួមនឹងព័ត៌មានមួយចំនួនទៀត។
Duration:01:00:00
អង្គការយុត្តិធម៌ពិភពលោក ដាក់ចំណាត់ថ្នាក់កម្ពុជាទាបផ្នែកនីតិរដ្ឋដដែល
10/24/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រទី២៥ ខែតុលា ឆ្នាំ២០២៤ ១. អង្គការយុត្តិធម៌ពិភពលោក ដាក់ចំណាត់ថ្នាក់កម្ពុជាទាបផ្នែកនីតិរដ្ឋដដែល ២. មន្រ្តីជាន់ខ្ពស់អាមេរិកស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងនីតិរដ្ឋដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិក ៣. មនុស្ស២ពាន់នាក់រងការចាប់ជំរិត និងទារុណកម្ម ដោយអំពើឆបោកតាមអនឡាញ ៤. ពលរដ្ឋនៅខេត្តកោះកុង ស្នើឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន SV Asset ...រួមនឹងព័ត៌មានមួយចំនួនទៀត
Duration:01:00:00
ជីវប្រវត្តិសង្ខេបលោក ប៉ែន បូណា មនុស្សបក្សប្រជាជន លាក់មុខក្នុងវិស័យសារព័ត៌មាន
10/23/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ១. អ្នកជំនាញសារព័ត៌មាន និងអ្នកសិទ្ធិមនុស្សអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ២. ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្នើឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យ ៣. អ្នកភូមិថា ទាហាននៅខេត្តព្រះវិហារបម្រើប្រយោជន៍ឱ្យក្រុមហ៊ុនចិន គំរាមបាញ់ ពលរដ្ឋមិនឱ្យច្រូតស្រូវ នៅលើដីកំពុងអាស្រ័យផល ៤. ជីវប្រវត្តិសង្ខេបលោក ប៉ែន បូណា មនុស្សបក្សប្រជាជន លាក់មុខក្នុងវិស័យសារព័ត៌មាន...រួមនឹងព័ត៌មានមួយចំនួនទៀត
Duration:01:00:00
ស្ថាបនិកបក្សបេះដូងជាតិលោក សៀម ភ្លុក នឹងត្រូវដោះលែងនៅសប្តាហ៍នេះ
10/22/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី ២៣ ខែតុលា ឆ្នាំ២០២៤ ១. ស្ថាបនិកបក្សបេះដូងជាតិលោក សៀម ភ្លុក នឹងត្រូវដោះលែងនៅសប្តាហ៍នេះ ២. អ្នកឃ្លាំមើលថា ការផ្តល់ងារជាឧកញ៉ាដល់កូនចៅមន្ត្រីរដ្ឋាភិបាលនាំឲ្យមានទំនាស់ផលប្រយោជន៍ជាតិ ៣.ក្រុមយុវជនបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ខណៈរដ្ឋាភិបាលហាក់ព្យាយាមបំភ្លេចចោល ៤. លោក សម រង្ស៊ី ថា មេដឹកនាំផ្ដាច់ការនៅកម្ពុជា អាចនឹងប្រឈមការចាប់ខ្លួន ពេលអស់អំណាច....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
កម្ពុជាជ្រោមជ្រែងចិនដែលចង់មានឥទ្ធិពលជាបងធំនៅអាស៊ី
10/21/2024
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ២២ ខែតុលា ឆ្នាំ២០២៤ ១. អ្នកឃ្លាំមើលថា បើពលរដ្ឋចាញ់បោកក្រុមហ៊ុនឧកញ៉ា នៅតែសម្ងំស្ងៀមមិនចេញតវ៉ា ពួកគាត់នឹងមិនទទួលបានដំណោះស្រាយឡើយ ២.កម្ពុជាកំពុងរួមចំណែកជួយជ្រោមជ្រែងចិនដែលមានមហិច្ឆតាចង់ពង្រីកឥទ្ធិពលធ្វើជាបងធំនៅអាស៊ី ៣.រដ្ឋាភិបាលប្រកាសទទួលបានប្រាក់បរិច្ចាគ ជាង២៦លានដុល្លារសម្រាប់ “មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធព្រំដែន” ៤.អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលមិនអាចបំបាត់រឿងអាស្រូវក្នុងពន្ធនាគារបានទេ ប្រសិនបើមិនអាចកម្ចាត់អំពើពុករលួយ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Duration:01:00:00
អ្នកជំនាញបារម្ភពីសេដ្ឋកិច្ចកម្ពុជាដួលរលំ
10/19/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២០ ខែ តុលា ឆ្នាំ២០២៤៖ ១. លោក ហ៊ុន ម៉ាណែត មិនខ្វល់នឹងសំឡេងរិះគន់ ខណៈរដ្ឋាភិបាលបន្តនយោបាយចាប់ចងអ្នកមានទស្សនៈផ្ទុយ ២. តុលាការមិនអនុញ្ញាតអ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា នៅក្រៅឃុំ ទោះលោកមានបញ្ហាសុខភាព ៣. អ្នកជំនាញបារម្ភពីសេដ្ឋកិច្ចកម្ពុជាដួលរលំ ក្រោយរដ្ឋាភិបាលបោះពុម្ពលុយប្រមាណ ១ពាន់លានដុល្លារ ៤. ពលរដ្ឋខេត្តឧត្តរមានជ័យត្អូញត្អែររឿងគ្មានដីអាស្រ័យផល ដោយសារអាជ្ញាធរថៃហាមមិនឱ្យដាំដំណាំលើដីក្នុងតំបន់ត្រួតស៊ីគ្នា...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00