វទយអាសសេរ-logo

វទយអាសសេរ

RFA

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

Location:

United States

Genres:

News

Networks:

RFA

Description:

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

កញ្ញា សេង ធារី ប្ដឹងពន្ធនាគារខេត្តព្រះវិហារពីរឿងធ្វើទារុណកម្មផ្លូវចិត្ត

11/9/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.កញ្ញា សេង ធារី ប្ដឹងពន្ធនាគារខេត្តព្រះវិហារពីរឿងធ្វើទារុណកម្មផ្លូវចិត្ត ២.ថៃពន្លឿនការបង្កើតគណៈកម្មការបច្ចេកទេសដើម្បីដោះស្រាយជាមួយកម្ពុជា ក្នុងរឿងតំបន់ត្រួតស៊ីគ្នា ៣.អាជ្ញាធរចាប់ខ្លួនមន្ត្រីគណបក្សកម្លាំងជាតិម្នាក់នៅក្រុងភ្នំពេញពីបទប្រមាថព្រះមហាក្សត្រ ៤.សហព័ន្ធខ្មែរកម្ពុជាក្រោមសោកស្តាយដែលកឋិនគ្រួសារហ៊ុនរងការរឹតត្បិតមិនឲ្យខ្មែរកណ្តាលនិងខ្មែរក្រោមបានជួបគ្នាដោយសេរី… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

លោក សម រង្ស៊ី បង្កើតចលនាប្រឆាំងរបបដឹកនាំលោក ហ៊ុន សែន

11/8/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. លោក សម រង្ស៊ី បង្កើតចលនាតស៊ូប្រឆាំងរបបដឹកនាំគ្រួសារនិយមរបស់លោក ហ៊ុន សែន ២. រដ្ឋសភាអនុម័តលុបចោលកិច្ចព្រមព្រៀងក្នុងគម្រោង CLV តែបក្សប្រឆាំងបន្តរិះគន់ថា នេះជាការបំភាន់ភ្នែកពលរដ្ឋ ៣. តុលាការខេត្តតាកែវចាប់ខ្លួននាយកទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រី២នាក់ទៀត ពាក់ព័ន្ធនឹងអំពើពុករលួយ ៤. ក្រុមអ្នកអុំទូកង អំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទំនុកបម្រុងដល់ពួកគាត់ ក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

លោក សម រង្ស៊ីថា ចលនាជាតិថ្មីបង្កើតឡើងដើម្បីរកយុត្តិធម៌ឲ្យពលរដ្ឋ

11/8/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.លោក សម រង្ស៊ីថា ចលនាជាតិថ្មីដែលលោកបង្កើតឡើងដើម្បីការពារទឹកដី និងទាមទារយុត្តិធម៌ ២.រដ្ឋសភាលុបចោលកិច្ចព្រមព្រៀងCLV ប៉ុន្តែមន្ត្រីបក្សប្រឆាំងថាជាបំភាន់ភ្នែកពលរដ្ឋ កុំឲ្យតវ៉ា ៣.នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ លោក សម រង្ស៊ី នឹងបកស្រាយជុំវិញពីគោលដៅនិងផលប្រយោជន៍របស់ចលនាជាតិថ្មីដែលលោកនឹងបង្កើតនៅថ្ងៃទី៩វិច្ឆិកាស្អែកនេះ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

លោក សម រង្ស៊ី នឹងប្រកាសពីគម្រោងបង្កើតចលនាជាតិតស៊ូ នៅថ្ងៃទី៩វិច្ឆិកា

11/7/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកវិភាគរិះគន់ លោកហ៊ុន ម៉ាណែត ដែលបានពិភាក្សាជាមួយ លោក ម៊ីន អ៊ុងលាំង ពីទំនាក់ទំនងពាណិជ្ជកម្ម ២. ក្រុមអ្នកតាដានរឿងព្រំដែន ថាវៀតណាមនៅតែមានឥទ្ធិពលលើកម្ពុជាក្នុងគម្រោង CLMV ៣. លោក សម រង្ស៊ី នឹងប្រកាសពីគម្រោងបង្កើតចលនាជាតិតស៊ូ នៅថ្ងៃទី៩វិច្ឆិកា ៤. កសិករស្នើឱ្យរដ្ឋាភិបាលជួយរក្សាតម្លៃស្រូវ ដើម្បីឱ្យកសិករមានជីវភាពសមរម្យ ...រួមនឹងព័ត៌មានមួយចំនួនទៀត

Duration:01:00:00

Ask host to enable sharing for playback control

វៀតណាម បង្កើនដំណើរការកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា CLMV

11/7/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. វៀតណាម បង្កើនដំណើរការកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា CLMV ក្រោយកម្ពុជាដកខ្លួនចេញពី CLV ២. ពលរដ្ឋ ស្នើឱ្យអាជ្ញាធរចាត់វិធានការលើក្រុមហ៊ុនកាយភ្នំឈើកាច់ ក្រោយពីក្រសួងរ៉ែបដិសេធថាមិនបានផ្តល់អាជ្ញាប័ណ្ណរ៉ែថ្មឱ្យក្រុមហ៊ុននៅតំបន់នោះ ៣. ព្រះមហាក្សត្រ នរោត្តម សីហមុនី បញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ៤. នៅរាត្រីនេះ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមករាយការណ៍លម្អិតថាតើពលរដ្ឋខ្មែរក្រោមទទួលបានផលប្រយោជន៍អ្វីខ្លះពីអង្គកឋិនទានរបស់ត្រកូលហ៊ុន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

«រដ្ឋាភិបាលគួរប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារកោះគុតពីថៃ»

11/6/2024
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី​ ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកចំណែកកោះគុតពីថៃមកកាន់កាប់វិញ ២.កម្មករត្អូញត្អែរពីជីវភាពលំបាក និងថៅកែបង្ខំឱ្យធ្វើការលើសកម្រិត ខណៈរោងចក្រ​ និងការវិនិយោគចិន កើនឡើង ៣.ពលករខ្មែររាប់ពាន់នាក់ទៅរកការងារធ្វើនៅប្រទេសថៃត្អូញត្អែរថា គ្មានការងារធ្វើទៀងទាត់ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងជីវភាព ៤.អ្នកឃ្លាំមើលថា កម្ពុជានឹងមិនទទួលបានផលចំណេញពីកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) និងអេកម៉ិក (ACMECS) ឡើយ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duration:01:00:00

Ask host to enable sharing for playback control

លោក ហ៊ុន ម៉ាណែត ត្រៀមសហការនឹងរដ្ឋាភិបាលថ្មីរបស់លោក ដូណាល់ ត្រាំ

11/6/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. លោក ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍លទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិក និងត្រៀមសហការនឹងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ២. អ្នកឃ្លាំមើលបញ្ហាព្រំដែន ជំរុញឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិដើម្បីទាមទារយកចំណែកកោះគុតពីថៃមកកាន់កាប់វិញ ៣. គ្រួសារ និងសង្គមស៊ីវិល រិះគន់សាលក្រមផ្ដន្ទាទោស លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ៤. ពលរដ្ឋនៅខេត្តក្រចេះប្រមាណ ១០០នាក់ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ដាក់ញត្តិនៅក្រសួងដែនដី ទាមទាររកដំណោះស្រាយ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

តុលាការសម្រេចឃុំខ្លួនលោក លី សាម៉េត ទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន នៅពន្ធនាគារព្រៃស

11/5/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. តុលាការសម្រេចឃុំខ្លួន លោក លី សាម៉េត ទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន នៅពន្ធនាគារព្រៃស ២. គ្រួសារមន្ត្រីបក្សប្រឆាំងរិះគន់រដ្ឋាភិបាលថា អនុវត្តច្បាប់ស្តង់ដារពីរ ចំពោះអ្នកទោសនយោបាយ ៣. ជំនន់ទឹកភ្លៀង កំពុងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តមួយចំនួន ៤. ពលរដ្ឋនៅខេត្តមណ្ឌលគិរី ចោទទាហានវិស្វកម្មឈូសឆាយ រំលោភលើ ដីព្រៃ ជំនឿរបស់ពួកគាត់....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

រដ្ឋាភិបាល អនុវត្តស្តង់ដារពីរចំពោះអ្នកទោសនយោបាយ

11/5/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. គ្រួសារមន្ត្រីបក្សប្រឆាំង រិះគន់រដ្ឋាភិបាលថា អនុវត្តស្តង់ដារពីរចំពោះអ្នកទោសនយោបាយ ២. សមាគមខ្មែរក្រោម រិះគន់អាជ្ញាធរវៀតណាមរឿងរឹតត្បិតសិទ្ធិខ្មែរក្រោមក្នុងពិធីបុណ្យកឋិន ៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការងើបឈរតវ៉ារបស់ពលរដ្ឋខ្មែរ អាចទប់មិនឱ្យរដ្ឋាភិបាលត្រកូលហ៊ុនដឹកនាំប្រទេសបែបជិះសេះលែងដៃដូចសព្វថ្ងៃនេះបានដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

អ្នកច្បាប់ថាតុលាការគួរតែស៊ើបអង្កេតរកអ្នកពាក់ព័ន្ធនឹងលោក លី សាម៉េត

11/4/2024
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី​ ០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកច្បាប់ថា តុលាការគួរតែស៊ើបអង្កេត ស៊ីជម្រៅរកមនុស្សពាក់ព័ន្ធក្នុងរឿងលោក លី សាម៉េត ឆបោកលុយរាប់លាន ២. អាជ្ញាធរវៀតណាមពង្រាយកម្លាំងហាមឃាត់មិនឱ្យសកម្មជនខ្មែរក្រោមប្រមាណ៦០នាក់ជួបថ្នាក់ដឹកនាំកម្ពុជាដែលហែកថិនទៅកម្ពុជាក្រោម ៣.ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ជំនួយ១០លានដុល្លារដល់កម្ពុជា ដើម្បីជួយដល់ការងារប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ៤.ក្រុមអ្នកជំនាញផ្នែកសុខភាពព្រមានពីការផឹកគ្រឿងស្រវឹងច្រើនធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duration:01:00:00

Ask host to enable sharing for playback control

ទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី សាម៉េត ចេញសារភាពកំហុសឆបោក

11/4/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ទីប្រឹក្សាលោក ហ៊ុន សែន គឺឧកញ៉ា លី សាម៉េត ចេញសារភាពកំហុសឆបោក បន្ទាប់ពីសមត្ថកិច្ចប្រើពេលជិត១ខែតាមចាប់មិនបាន ២. ពលរដ្ឋខេត្តព្រៃវែង ស្នើឱ្យរដ្ឋាភិបាលការពារតំបន់វប្បធម៌ភ្នំឈើកាច់ ២៥ ហិកតារ ដែលកំពុងប្រឈមនឹងការហ៊ុមព័ទ្ធយកដោយសាលាបើកបរយោធា ៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឱ្យក្រសួងសេដ្ឋកិច្ចលើកលែងការពិន័យប្រាក់ ៤. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ជំនួយ ១០ លានដុល្លារ ដល់កម្ពុជាដើម្បីគាំទ្រដល់ការងារប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

រដ្ឋាភិបាលប្រឈមនឹងបាតុកម្មពីពលករខ្មែរនៅកូរ៉េខាងត្បូង បើមិនផ្ដល់សេវាលិខិតឆ្លងដែន

11/3/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. រដ្ឋាភិបាលពឹងលើកម្ចីចិន នឹងធ្វើឱ្យកម្ពុជាធ្លាក់ចូលអន្ទាក់បំណុលចិនងើបមិនរួច ២. រដ្ឋាភិបាលប្រឈមនឹងបាតុកម្មពីពលករខ្មែរនៅកូរ៉េខាងត្បូង បើមិនផ្ដល់សេវាលិខិតឆ្លងដែន ៣. ពលរដ្ឋថា លោក ហ៊ុន ម៉ាណែត គួរតែទប់ស្កាត់អំពើពុករលួយ ជាជាងដាក់ចំណាត់ការអនុគ្រោះពន្ធលើប្រាក់ចំណូល ៤. អ្នកជាប់ឃុំប្រឈមបញ្ហាសុខភាព និងពិបាកក្នុងការរស់នៅនារដូវរងា...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ពលករខ្មែរនៅកូរ៉េខាងត្បូង ស្នើឱ្យរដ្ឋាភិបាលបន្តផ្ដល់សេវាលិខិតឆ្លងដែននៅស្ថានទូត

11/3/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ១. ពលរដ្ឋ មិនរំពឹងថា រដ្ឋាភិបាលអាចលើកកម្ពស់គុណភាពវិស័យអប់រំឱ្យបានស្មើគ្នានោះទេ ដោយ​សារ​តែ​គម្លាតសង្គមកាន់តែកើនឡើង ២. ពលករខ្មែរ ស្នើឱ្យរដ្ឋាភិបាលបន្តផ្ដល់សេវាលិខិតឆ្លងដែននៅស្ថានទូតកម្ពុជាប្រចាំប្រទេស​កូរ៉េ​ខាង​ត្បូង ៣. សាច់ញាតិអ្នកជាប់ឃុំ កញ្ញា នួន តឿន ថាថៅកែរោងចក្រម៉ាឡេស៊ី បញ្ឈប់គាត់ពីការងារ ជាការ​រើស​អើង​នយោបាយ ៤. អ្នកឃ្លាំមើល បារម្ភថា កម្ពុជានឹងអាចជាប់អន្ទាក់បំណុលចិនកាន់តែជ្រៅ ខណៈរដ្ឋាភិបាល​នៅ​តែ​បន្ត​ខ្ចី​បុលលុយ​ពីចិន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលបញ្ចប់កិច្ចព្រមព្រៀងនានា ទាក់ទង CLV

11/2/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២៤៖ ១. អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលបញ្ចប់កិច្ចព្រមព្រៀងផ្សេងទៀត ដែលទាក់ទងនឹងគម្រោង CLV ២. សង្គមស៊ីវិលជំរុញឱ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតករណីអ្នកជាប់ឃុំ ស្លាប់នៅពន្ធ​នាគារ​ខេត្ត​ព្រះវិហារ ៣. ស្រ្តីរងគ្រោះដោយអំពើជួញដូរនៅចិន រៀបរាប់ពីការបង្ខំឱ្យរៀបការប្តីជាមនុស្សគ និងគ្រួសារ​ចិន​ធ្វើ​បាប ៤. មូលហេតុដែលនយោបាយទាក់ម៉ូយរបស់លោក ហ៊ុន ម៉ាណែត មិនអាចទាក់ទាញ​អ្នក​វិនិយោគ​អាមេរិកាំង...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

តើមូលហេតុអ្វីបានជានយោបាយ «ទាក់ម៉ូយ» មិនជោគជ័យ?

11/2/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកឃ្លាំមើលស្នើបញ្ចប់កិច្ចព្រមព្រៀងទាក់ទងនឹងគម្រោង CLVស្របពេលសភាកំពុងពិនិត្យសេចក្តីព្រាងច្បាប់បញ្ចប់CLV ២. សង្គមស៊ីវិលជំរុញឱ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតករណីអ្នកជាប់ឃុំស្លាប់នៅពន្ធនាគារខេត្តព្រះវិហារជាបន្តបន្ទាប់ ៣.អ្នកភូមិនៅខេត្តព្រះវិហារព្រួយបារម្ភពីជីវភាពក្រោយពីអាជ្ញាធរ សហការជាមួយក្រុមហ៊ុនហាមពួកគាត់មិនឱ្យប្រមូលផលស្រូវ ៤. តើមូលហេតុអ្វីបានជានយោបាយ «ទាក់ម៉ូយ» របស់ ហ៊ុន ម៉ាណែត មិនអាចទាក់ទាញអ្នកវិនិយោគអាមេរិកាំងបាន? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖

Duration:00:59:59

Ask host to enable sharing for playback control

អ្នកជាប់ឃុំមួយចំនួននៅព្រះវិហារ ស្លាប់បន្តគ្នា ២ សប្ដាហ៍នេះ

11/1/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកជាប់ឃុំមួយចំនួននៅពន្ធនាគារខេត្តព្រះវិហារ ស្លាប់ជាបន្តបន្ទាប់ក្នុងពេល ២ សប្ដាហ៍នេះ ២. រដ្ឋាភិបាលថា នឹងយកប្រាក់ជិត២៧លានដុល្លារដែលបានពីការរៃអង្គាស ទៅសង់ផ្លូវលំតាមព្រំដែន ៣. កម្ពុជាស្នើឱ្យឥណ្ឌា និងភាគីពាក់ព័ន្ធ ជួយផ្សព្វផ្សាយព័ត៌មានល្អអំពីកម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ៤. សកម្មជនបក្សប្រឆាំងថា ពួកគាត់បង្ខំចិត្តចុះចូលជាមួយបក្សកាន់អំណាច ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់អំពើនិទ្ទណ្ឌភាពលើអ្នកសារព័ត៌មាន

11/1/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់អំពើនិទ្ទណ្ឌភាពប្រឆាំងលើអ្នកសារព័ត៌មាន ២. លោក សម រង្ស៊ី អះអាងថា ចលនាជាតិខ្មែរតស៊ូថ្មីនឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅក្រៅប្រទេស ៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកតើថា អំពើនិទ្ទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មានឆ្លុះបញ្ចាំងយ៉ាងដូចម្តេចខ្លះពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា?

Duration:00:59:59

Ask host to enable sharing for playback control

អ្នកជំនាញថា រដ្ឋសភាបំពេញការងារបក្សជាង ការងារបំរើពលរដ្ឋ

10/31/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. បក្សប្រឆាំងថៃទាមទារឱ្យរដ្ឋាភិបាលលុបចោល MOU ធនធានរួមនៅតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ២. អ្នកជំនាញថា រដ្ឋសភាបំពេញការងារបក្សជាងការងារបំរើពលរដ្ឋ ៣. កម្មករក្រុមហ៊ុនស៊តធិកស៍ អឹឡាយអិន តវ៉ាឱ្យថៅកែផ្ដល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ឆ្នាំ ៤. ពលរដ្ឋនៅខេត្តបាត់ដំបង នាំគ្នានេសាទនៅទំនប់សាលាតាអន នៅរដូវត្រីឡើង…រួមនឹងព័ត៌មានមួយចំនួនទៀត។

Duration:01:00:00

Ask host to enable sharing for playback control

តើការគាបសង្កត់ឆ្លងដែនប្រព្រឹត្តដោយរដ្ឋាភិបាល មានលក្ខណៈធ្ងន់ធ្ងរកម្រិតណា?

10/31/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ១. អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត បោកប្រាស់ពលរដ្ឋពីការប្ដេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ២. កម្មកររោងចក្រកាត់ដេរនៅខេត្តកណ្តាល ប្រមាណ៥០០នាក់ តវ៉ាឱ្យម្ចាស់រោងចក្រគោរពច្បាប់ការងារ ៣. ពលករខ្មែរមួយក្រុមដែលចាញ់បោកមេខ្យល់នៅថៃ កំពុងដាច់បាយ ៤. តើអំពើគាបសង្កត់ឆ្លងដែនប្រព្រឹត្តដោយរដ្ឋាភិបាលត្រកូល«ហ៊ុន» មានកម្រិតធ្ងន់ធ្ងរយ៉ាងណាខ្លះ ហើយនរណាខ្លះក្លាយជាជនរងគ្រោះនៃទង្វើនេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

សង្គមស៊ីវិលថា ស្ត្រីខ្មែរដែលត្រូវគេជួញដូរនិងបង្ខំឱ្យរៀបការនៅប្រទេសចិនមានកើននៅឆ្នាំ២០២៤

10/30/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែ តុលា ឆ្នាំ២០២៤ ១. សង្គមស៊ីវិលថាស្ត្រីខ្មែរដែលគេជួញដូរនិងបង្ខំឱ្យរៀបការនៅប្រទេសចិនកើនឡើងក្នុងរយៈពេល៩ខែឆ្នាំ២០២៤ ២/ មេធាវីជំរុញតុលាការផ្ដល់អាទិភាពដល់សំណុំរឿង លោក កឹម សុខា ដែលបានអូសបន្លាយជាង៧ឆ្នាំមកហើយ ៣. អ្នកធ្វើការក្នុងវិស័យទេសចរណ៍បង្ហាញមតិផ្សេងគ្នាចំពោះគម្រោងទិដ្ឋាការ«ប្រទេស៦គោលដៅមួយ» របស់ថៃ ៤. អ្នកបុរាណវិទ្យាបានរកឃើញចម្លាក់បដិមាទ្វារបាលនៅខ្លោងទ្វារចំនួន ១២ នៅខាងជើងអតីតព្រះបរមរាជវាំង នៃក្រុងអង្គរធំ ....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00