Daily interviews-logo

Daily interviews

RFI

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Location:

France

Networks:

RFI

Description:

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

លោកអ៊ិន គង់ជិត៖អាជ្ញាធរខេត្តបន្ទាយមានជ័យត្រូវដោះដូរដីអាស្រ័យផលបឹងទន្លេសាបដោយតម្លាភាព

9/7/2024
ចាប់ពីថ្ងៃទី២ កញ្ញាមក ពលរដ្ឋដែលបង្កបង្កើនផលនៅតំបន់ ២ នៃបឹងទន្លេសាបក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យចំនួន ២២០គ្រួសារបានចេញមកតវ៉ាលើចំណាត់ការដោះដូរទៅទីតាំងថ្មីរបស់អាជ្ញាធរខេត្ត។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៦ កញ្ញានេះ លោក អ៊ិន គង់ជិត ប្រធានការិយាល័យអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យបានលើកឡើងថា មូលហេតុនៃការចេញតវ៉ារបស់ពលរដ្ឋទាំងជាង ២០០គ្រួសារដោយសារទីតាំងដោះដូរនោះមានចម្ងាយឆ្ងាយពីទីតាំងចាស់ និងក្រោយពីពលរដ្ឋសង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួននៅក្នុងដំណើរការដោះដូរ។ ក្នុងនាមជាមន្ត្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សម្នាក់ លោកអ៊ិន គង់ជិតចង់ឃើញចំណាត់ការដោះដូរដីអាស្រ័យផលនៅបឹងទន្លេសាបរបស់អាជ្ញាធរនេះប្រកបដោយតម្លាភាព៕

Duration:00:10:40

Ask host to enable sharing for playback control

ឧកញ៉ា​ សុង សារ៉ន​៖ កម្ពុជា​មាន​សមត្ថភាព​អាច​នាំ​អង្ករ​ចេញ ​១​លានតោន​ក្នុង​មួយឆ្នាំ

9/6/2024
ថ្មីៗកន្លង​ទៅនេះ ​ក្រុមហ៊ុន​អេមរុរ៉ាយស៍​បាន​ចុះហត្ថលេខា​លើកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​សរីរាង្គ​ជាមួយសហគមន៍​កសិករចំនួន ២៨​នៅក្នុងខេត្តព្រះវិហារ​ក្នុងការទិញ​លក់​ស្រូវចំនួន ​២៥ ០០០តោន ​ក្នុងមួយឆ្នាំដើម្បី​កែច្នៃជាអង្ករ​នាំចេញទៅ​ក្រៅប្រទេស។​ ជាមួយគ្នានេះ ​អង្ករកម្ពុជា​ក៏ទទួលបាន​ការចាប់អារម្មណ៍​ពីប្រទេស​ឥណ្ឌូណេស៊ីដែរ។ ​តែបើតាម​ការចុះផ្សាយ​របស់កាសែតវៀតណាម​មួយ​ក្នុងថ្ងៃទី​៤ កញ្ញា ​ឥណ្ឌូណេស៊ី​កំពុងពិចារណា​លើសមត្ថភាព​ផលិត និង​ហេដ្ឋារចនា​សម្ព័ន្ធ​កម្ពុជា​ដែលនៅមានកម្រិត​។ ​នៅក្នុង​កិច្ចសម្ភាសជាមួយ​វិទ្យុបារាំង RFI ​នាថ្ងៃទី០៦ ​កញ្ញា ឆ្នាំ២០២៤​នេះ លោក​ឧកញ៉ា ​សុង សារ៉ន ​ប្រធានក្រុមប្រឹក្សាភិបាល​សហព័ន្ធស្រូវអង្ករកម្ពុជា ​និងជា​អគ្គនាយក​ក្រុមហ៊ុនអេមរុរ៉ាយស៍​យល់ឃើញថា ​កម្ពុជាមាន​សមត្ថភាពគ្រប់គ្រាន់​ក្នុងការឆ្លើយតប​ទៅនឹង​តម្រូវការអង្ករ​ពី​ឥណ្ឌូនេស៊ី​៕

Duration:00:10:22

Ask host to enable sharing for playback control

លោក មាជ សុវណ្ណរ៉ា៖ហេតុអ្វីមិនចាប់ខ្ញុំពេលខ្ញុំនៅស្រុកខ្មែរ បែរជាទើបបង្ហាញដីកានៅពេលនេះ?

9/4/2024
លោក មាជ សុវណ្ណរ៉ា ប្រធាន​គណ​បក្ស​ជំនាន់​ថ្មី បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​នៅពេល​មាន​ការ​ផ្សព្វ​ផ្សាយឡើង​វិញ​នូវ​ដីកា​តាម​ចាប់​ខ្លួន​លោក ​ខណៈដែល​លោក​កំពុង​ត្រៀម​ចាក​ចេញ​ពី​អាមេរិក​ទៅ​ដល់​កម្ពុជា​វិញ​នៅថ្ងៃ​ទី៥ ខែ​កញ្ញា​។ ​ប្រធានគណ​បក្ស​ជំនាន់​ថ្មី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​នៅក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នាថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ ២០២៤ និង​បាន​ចោទជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​តុលា​ការ​មិន​ចាប់​ខ្លួន​លោក​តាំង​ពី​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ដី​កាចេញ​ដោយ​តុលាការ​ខេត្ត​រតនៈ​គិរី​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៣​។​

Duration:00:13:27

Ask host to enable sharing for playback control

លោក​ ហោ សារុន​៖​សាលា​វិជ្ជាជីវៈ​ទេសចរណ៍​នឹងផលិត​ធនធាន​មនុស្ស​មាន​ជំនាញ​ច្បាស់លាស់

9/3/2024
ក្រសួង​ទេសចរណ៍​កម្ពុជា​កំពុង​ត្រៀម​បញ្ចប់​សំណង់​សាលា​វិជ្ជាជីវៈ​វិស័យ​ទេសចរណ៍​ចំនួន​២កន្លែង​ ដែលទី១​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ទី២​ស្ថិតនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ​សាលាទាំង​២នេះ​ នឹងបើក​ដំណើរការ​ក្នុងពេល​ដ៏ខ្លី​ខាងមុខ​។ ​សំណង់​សាលា​វិជ្ជាជីវៈ​ទេសចរណ៍​ទាំងពីរ​ ធ្វើឡើង​ក្រោម​ជំនួយ​ឥណទាន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD) ​ក្នុង​ទឹកប្រាក់ ​១១​លានអឺរ៉ូ​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​នាថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ លោក ​ហោ សារុន ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បានថ្លែងថា ​សាលា​វិជ្ជាជីវៈ​វិស័យ​ទេសចរណ៍​ទាំងពីរ​នេះមាន​សារៈសំខាន់​ណាស់​សម្រាប់​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​៕

Duration:00:12:49

Ask host to enable sharing for playback control

វេជ្ជបណ្ឌិតលី សូវ៉ាន់៖ក្រសួងសុខាភិបាលនឹងទប់ស្កាត់ការឆ្លងរាលដាល Mpox ទម្រង់ថ្មីឱ្យបានជោគជ័យ

8/30/2024
ប្រឈមនឹងការឆ្លងរីករាលដាលមេរោគ Mpox ទម្រង់ថ្មី Clad1b ដែលប្រទេសថៃបានប្រកាសរកឃើញកាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលបាន និងកំពុងអនុវត្តវិធានការរឹតបន្តឹងទប់ស្កាត់ការឆ្លងជំងឺនេះនៅតាមព្រំដែន និងច្រកចេញចូលប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ សីហា កម្ពុជានៅមិនទាន់រកឃើញករណី Mpox ទម្រង់ថ្មី Clad1b នៅឡើយទេ ខណៈករណីសង្ស័យជាច្រើនត្រូវបានធ្វើតេស្តអវិជ្ជមានទាំងអស់។ ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ជឿជាក់ថា ក្រសួងសុខាភិបាលកម្ពុជានឹងអាចទប់ស្កាត់ការឆ្លងរាលដាល Mpox បានដោយជោគជ័យដូចគ្រាជំងឺកូវីដ១៩៕

Duration:00:12:59

Ask host to enable sharing for playback control

លោក ជួន ណារិន្ទ​៖​ខ្ញុំមានការ​សោកស្តាយ​ចំពោះ​ការ​ថ្លោះធ្លោយ ​តែ​សមត្ថកិច្ច​យកច្បាប់​ជា​គោល

8/30/2024
រំលងគ្នាត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ​ មន្ត្រីប៉ូលីស២នាក់ ត្រូវបានសម្លាប់នៅក្នុង​ទីក្រុងភ្នំពេញតាមរយៈហេតុការណ៍ពីរផ្សេងគ្នា ​ដែលមានការប្រើអាវុធបាញ់ប្រហារ​ និងចាក់ដោយកាំបិត។ ករណីចុងក្រោយ​ដែលកើតឡើងកាលពីថ្ងៃទី២៩​ ខែសីហា បង្ហាញថាមន្ត្រីប៉ូលីសក្នុង​ខណ្ឌបឹងកេងកងម្នាក់ត្រូវបុរសញៀនគ្រឿងញៀន​ម្នាក់ចាក់សម្លាប់ ខណៈដែល​មន្ត្រីប៉ូលីសរូបនោះមានកាំភ្លើងខ្លី​នៅនឹងដៃ តែមិនបាន​បាញ់ការពារខ្លួន។ ​នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង​អន្តរជាតិ RFI នាថ្ងៃទី៣០ ខែ​សីហា ឆ្នាំ២០២៤នេះ ​លោកឧត្តមសេនីយ៍ឯក​ ជួន ណារិន្ទ អគ្គស្នងការរង​ និងជា​ស្នងការនគរបាលរាជធានី​ភ្នំពេញបានបន្ទោស​ទៅលើចំណាត់ការ​របស់មេប៉ូលីស​មូលដ្ឋាន ដែល​មានការថ្លោះធ្លោយ​ចំពោះ​សភាពការណ៍​។

Duration:00:10:02

Ask host to enable sharing for playback control

លោក​ ម៉ារ សុផល​៖​កម្ពុជា​ធ្វើបាន​ល្អ​នូវ​សន្ទស្សន៍​ប្រតិបត្តិល្អ​២០២៤ តែ​ថយ​ជំនួយ​សម្រាប់សង្គម​ស៊ីវិល

8/23/2024
មជ្ឈមណ្ឌល​សម្រាប់ការងារ​មនុស្សធម៌ និងសង្គមអាស៊ី​(CAPS) និង​វេទិកានៃ​អង្គការមិនមែន​រដ្ឋាភិបាលស្តីពីកម្ពុជា​(NGOF) កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ បានរួមគ្នា​បង្ហាញ​លទ្ធផល​អនុវត្តការងារ​របស់ប្រទេស​កម្ពុជានៅក្នុង​របាយការណ៍«​សន្ទស្សន៍​ប្រតិបត្តិ​ល្អ​ឆ្នាំ ​២០២៤​»។ នៅក្នុង​កិច្ចសម្ភាសន៍ជាមួយ​វិទ្យុបារាំង ​RFI នាថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៤នេះ​ លោក ​ម៉ារ សុផល ​ប្រធាន​កម្មវិធី​វេទិកានៃអង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ថ្លែង​ថា ​និន្នាការ​ប្រទេសកម្ពុជា​នាដំណាក់កាល​ចុងក្រោយ​ហាក់ដូច​ផ្ទុយគ្នា ​ពោល​សេដ្ឋកិច្ច​កម្ពុជា​បានរីកចម្រើន​ តែ​ជំនួយ​ពីបរទេស​សម្រាប់​អង្គការសង្គម​ស៊ីវិល​បែរជា​ថយចុះ​ជាបណ្តើរៗ​។ ទោះយ៉ាងណា ​លោក ​ម៉ារ សុផល ​បញ្ជាក់ថា​តាមរយៈ​សន្ទស្សន៍​ប្រតិបត្តិ​ល្អ ​ក្រុមអង្គការ​សង្គមស៊ីវិល​នៅតែ​មានឱកាស​ដើម្បីទាញយក​ការគាំទ្រ​ពី​សប្បុរសជន​នៅក្នុង​ប្រទេស ​ដើម្បី​ដំណើរការ​សកម្មភាព​របស់ខ្លួន​។

Duration:00:11:20

Ask host to enable sharing for playback control

ឧកញ៉ា​ គីម ហ៊ាង​៖ បើដូណាល់ត្រាំ​ជាប់ឆ្នោត ​វិស័យ​អចលន​ទ្រព្យខ្មែរ​អាចនឹង​ល្អ​ឡើងវិញ

8/21/2024
ក្នុងនាម​ជាអ្នក​ជំនួញលើ​វិស័យ​អចលនទ្រព្យ​លោក​ឧកញ៉ា ​គីម ហ៊ាង ​បានផ្តល់​ការអនុគ្រោះ​ច្រើន​ដល់អតិថិជន​ដែល​បានទិញផ្ទះ​នៅក្នុងបុរី​របស់លោក​ ហើយមិនមាន​លទ្ធភាព​បង់ប្រាក់​អំឡុងពេល​កម្ពុជា​រងនូវ​វិបត្តិសេដ្ឋកិច្ច​ក្រោយកូវីដ​-១៩។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយវិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃទី​២១ ​ខែសីហា ​ឆ្នាំ​២០២៤នេះ ​លោក​ឧកញ៉ា ​គីម ហ៊ាង ​ស្ថាបនិកបុរី​វិមាន​សំណាង ​និង​ជាប្រធាន KW Cambodia ​​រំពឹងថា​វិស័យ​អចលនទ្រព្យ​កម្ពុជាអាចនឹង​ងើបឡើងវិញ​ ប្រសិនបើ​លោក ​ដូណាល់ត្រាំ ​ជាប់ឆ្នោតជា​ប្រធានាធិបតី​អាមេរិក​ជាថ្មី​នៅចុង​ឆ្នាំ​២០២៤នេះ​។ ការអះអាង​របស់​លោក គីម ហ៊ាង ​ដូច្នេះ​គឺដោយលោក​យល់ថា​លោក ​ដូណាល់ ត្រាំ ​ជាអ្នកជំនួញ​វិស័យអចលនទ្រព្យ ​ហើយ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ក៏អាស្រ័យលើ​ការងើប​ឡើងវិញ​នៃ​វិស័យ​អចលនទ្រព្យ​របស់​អាមេរិក ​ចិន ​ជប៉ុន ​កូរ៉េ ​និង​បណ្តា​ប្រទេស​ផ្សេងៗទៀត​។

Duration:00:12:02

Ask host to enable sharing for playback control

លោកឌឹម បូរ៉ា៖ទឹកស្អាត គឺត្រូវតែមានគុណភាព មិនមែនបូមទឹកទន្លេយកមកលក់ឱ្យពលរដ្ឋនោះទេ

8/20/2024
នៅថ្ងៃទី២០សីហានេះ រដ្ឋបាលខេត្តកណ្តាលបានចេញលិខិតព្រមានលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ដោយទុករយៈពេល១ខែដើម្បីឱ្យម្ចាស់អាជីវកម្មនេះកែលម្អបញ្ហានិងភាពអសកម្មរបស់ខ្លួន។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២០សីហានេះដែរ លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាលបានលើកឡើងថា ការចេញលិខិតព្រមាននេះ គឺបន្ទាប់ពីរដ្ឋបាលខេត្តរកឃើញថា អាជីវកម្មផលិតទឹកស្អាតមួយនេះបានផលិតទឹកគ្មានគុណភាព ទឹកល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់។ល។ ចំពោះលោក ឌឹម បូរ៉ា ទឹកស្អាតគឺត្រូវតែមានគុណភាព មិនមែនបូមយកទឹកទន្លេ មកលក់ឱ្យពលរដ្ឋនោះទេ។ ដូច្នេះ រដ្ឋបាលខេត្តកណ្តាលនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ពោលគឺ អាចឈានដល់ការបិទអាជីវកម្មចោលតែម្តង ប្រសិនបើអាជីវកម្មទឹកស្អាតមួយនេះមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋ ក្នុងរយៈពេលនៃការដាក់ឱសាទវាទ១ខែ។

Duration:00:05:48

Ask host to enable sharing for playback control

លោក នី សុខា៖ការចាប់ខ្លួនមនុស្សដោយមិនប្រាប់មូលហេតុ និងគ្មានដីកាគឺជាការបំពានច្បាប់

8/19/2024
យុវ​ជន​យ៉ាង​តិច​៣១​នាក់ ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន ក្នុង​បទ​ចោទ​ប្រកាន់​ថា ​ពាក់ព័ន្ធ​នឹង​ផែន​ការ​ធ្វើ​បាតុ​កម្ម ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​កម្ពុជា ឡាវ ​វៀតណាម ​(CLV) ​ទៅ​តាម​ការ​«ញុះញង់»​ពី​អ្នក​នៅ​ក្រៅ​ប្រទេស​។​ ជា​មួយ​គ្នានេះ​ នៅ​ថ្ងៃ​ទី​១៨​ ខែ​សីហា ក៏​មាន​យុវ​ជន​ ៤នាក់​ ដែល​ជាស​មា​ជិក​សមាគម​និស្សិត​បញ្ញ​វន្ត​ខ្មែរ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ ចំណែក​ទី​ស្នាក់​ការ​របស់​សមាគម​ក៏​ត្រូវ​បញ្ជា​ឲ្យ​បិទ​ទ្វារ​ថែម​ទៀត​។​ ក្នុង​បទ​សម្ភាសន៍ ​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ លោក ​នី ​សុខា ​ប្រធាន​សមាគម​ អាដហុក ​សំដែង​ការព្រួយ​បារម្ភ​ថា ​ការ​ចាប់​ខ្លួន​យុវជន ដោយ​មិន​ប្រាប់​ពី​មូល​ហេតុ និង​ករណី​ខ្លះមិន​មាន​ដីកាផង​នោះ ​គឺ​ជាការ​បំភិត​បំភ័យ​ដល់​ពលរដ្ឋ​ផ្សេង​ទៀត និង​ជាការ​បំពាន​ច្បាប់​។

Duration:00:09:06

Ask host to enable sharing for playback control

បាតុកម្មថ្ងៃទី១៨សីហា៖ តំណាងបាតុករថានឹងធ្វើដោយអហិង្សា តែសមត្ថកិច្ចថាជាបដិវត្តន៍ពណ៌ដែលត្រូវបង្រ្កាប

8/16/2024
គម្រោងបាតុកម្មស្នើសុំឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV) អាចនឹងធ្វើឡើងនៅថ្ងៃទី១៨សីហាខាងមុខ។ នៅចំពោះមុខនៃបាតុកម្មដែលអាចកើតឡើងនៅកណ្តាលទីក្រុងភ្នំពេញក្នុងពេលខាងមុខនេះ សមត្ថកិច្ច កងកម្លាំងគ្រប់ជាន់ថ្នាក់ បានត្រៀមយ៉ាងរួចរាល់ ដើម្បីទប់ស្កាត់កុំឲ្យមានភាពចលាចលក្នុងសង្គម។ យ៉ាងណាមិញនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រ ទី១៦សីហានេះ លោក ហៃ វណ្ណា តំណាងបាតុករ នៅប្រទេសជប៉ុន បានបញ្ជាក់ថា ការធ្វើបាតុកម្មនៅថ្ងៃទី១៨សីហាខាងមុខ ជាការជួបជុំសម្តែងមតិដោយអហិង្សា ដើម្បីស្នើឲ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV)។ ក៏ប៉ុន្តែ ភាគីរដ្ឋាភិបាលបានមើលឃើញផ្ទុយពីអ្វីដែលក្រុមបាតុករបានអះអាង។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិដែរនោះ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គម្រោងបាតុកម្មថ្ងៃទី១៨សីហា ជាគម្រោងធ្វើបដិវត្តន៍ពណ៌ មានចេតនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលត្រូវតែបង្រា្កបឲ្យខាងតែបាន។

Duration:00:16:03

Ask host to enable sharing for playback control

អ្នកស្រី ហ៊ាង វត្តី៖ យុវជនខ្មែរកាន់ទូរស័ព្ទពីព្រោះខ្វះសៀវភៅអាន

8/13/2024
បេសកកម្ម «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ចាប់ធ្វើឡើង ពីថ្ងៃទី១០សីហារហូតដល់ថ្ងៃទី១០កញ្ញា ឆ្នាំ២០២៤ នៅក្នុងគោលដៅ ចែកសៀវភៅដល់យុវជនតាមសហគមន៍ និងស្វែងរកជើងឯកអំណានប្រចាំខេត្តនីមួយ។ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ជាបេសសកម្មមួយក្នុងយុទ្ធនាការ«សៀវភៅមួយសហគមន៍មួយ»ដែលបានបង្កើតឡើងកាលពី២ឆ្នាំមុន។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី១៣សីហានេះ អ្នកស្រី ហ៊ាង វត្តី សហស្ថាបនិកយុទ្ធនាការលើកឡើងថា គំនិតផ្តួចផ្តើមបង្កើតយុទ្ធនាការនេះឡើង គឺនៅបន្ទាប់ពីមើលឃើញថា យុវជនខ្មែរហាក់នៅពុំទាន់ទទួលបានការលើកទឹកចិត្ត និងគ្មានសៀវភៅអានគ្រប់គ្រាន់ ដែលជាកត្តាមួយរុញឱ្យពួកគេងាកទៅកាន់ទូរស័ព្ទ។ តាមលោកស្រី ហ៊ាង វត្តី «យុទ្ធនាការសៀវភៅមួយសហគមន៍មួយ» នឹងបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យ នៅក្នុងចំណោមយុវជនខ្មែរ។

Duration:00:12:59

Ask host to enable sharing for playback control

លោក ហេង គឹមហុង៖ គួរលើកទឹកចិត្តឲ្យយុវជនហ៊ាននិយាយការពិត និងគិតគូរដល់សុខភាពផ្លូវចិត្តរបស់យុវជន

8/12/2024
សិទ្ធិ​ជា​មូល​ដ្ឋាន និង​យុត្តិ​ធម៌​សង្គម, សិទ្ធិ​បរិស្ថាន និង​ការ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ, អក្ខរកម្ម​ឌីជីថល និង​សេរីភាព​បញ្ចេញ​មតិ និង ទស្សន​ទានយុវជន​ចំពោះ​អំពើ​ពុក​រលួយ ​ទាំង​នេះ ​គឺ​ជាប្រធាន​បទ​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​វេទិ​កា យុវជន​កម្ពុជា​លើក​ទី​២ ​ដែល​រៀប​ចំកាល​ពីថ្ងៃ​ទី​១១សីហា​ ឆ្នាំ​២០២៤​។​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរ​ជាតិ​ RFI​ លោក​ ហេង ​គឹម​ហុង ប្រធាន​ប្រតិបត្តិ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ លើក​ឡើង​ថា ​គេ​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​យុវ​ជន​ហ៊ាន​និយាយ​ការ​ពិត​ដើម្បី​អាច​កសាង​ធន​ធាន​មនុស្សមួយ​រឹងមាំទៅ​ថ្ងៃ​អនាគត​។

Duration:00:09:00

Ask host to enable sharing for playback control

លោក សឹង សំណាង៖ យើងនឹងនាំប្រអប់ថតការហោះហើរឧទ្ធម្ភាគចក្រធ្លាក់ទៅចិននាពេលឆាប់ៗ

8/7/2024
អស់រយៈពេលជិត១ខែហើយ ​ដែលឧទ្ធម្ភាគចក្រយោធា១​គ្រឿងបានធ្លាក់នៅ​តំបន់ជួរភ្នំក្រវាញក្នុង​ខេត្តពោធិ៍សាត់ ដែលបណ្តាលឲ្យស្លាប់​អាកាសយានិក ​២នាក់​។ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយវិទ្យុ​បារាំងអន្តរជាតិ​ RFI នៅថ្ងៃទី​០៧ ខែសីហា ​ឆ្នាំ២០២៤ នេះ​ នាយឧត្តមសេនីយ៍ ​សឹង សំណាង ​អគ្គមេបញ្ជាការរង​ និងជាមេបញ្ជាការ​កងទ័ពជើងអាកាសកម្ពុជា​បានថ្លែងថា ​ជាគោលការណ៍មិនមាន​ការនាំឧទ្ធម្ភាគចក្រ​ធ្លាក់នេះមកវិញទេ ​ព្រោះវាមាន​សភាពខូចខាត​បាក់បែកទៅហើយ។ ​ផ្ទុយទៅវិញ អ្នកជំនាញ​នឹងដោះយកគ្រឿងបន្លាស់​ដែលល្អៗ​មកទុក​សម្រាប់ផ្លាស់ប្តូរ​ឲ្យឧទ្ធម្ភាគចក្រ​ផ្សេងទៀត។ ​ទាក់ទងនឹង​ប្រអប់ថត​ការហោះហើរ​(Fly Recorder) ​ត្រូវបាន​លោក សឹង សំណាង ​បញ្ជាក់ថា​អ្នកជំនាញ​កម្ពុជានឹង​នាំយកទៅឲ្យ​ក្រុមហ៊ុន​ផលិតឧទ្ធម្ភាគចក្រ​នៅប្រទេសចិន​ក្នុងពេល​ឆាប់​ៗ ​ដើម្បី​បើកមើល​ទិន្នន័យ​ព័ត៌មាន​៕

Duration:00:09:49

Ask host to enable sharing for playback control

លោក ចាន់ យុត្ថា៖ អាជ្ញាធរព្យាយាមបង្អាក់កុំឲ្យទឹកជំនន់ទៅបំផ្លាញស្រូវដែលជិតប្រមូលផល

8/3/2024
ដំណាំ​ស្រូវ​ជាង​១​ម៉ឺន​ហិក​តា​នៅខេត្ត​កំពង់ធំ​ប្រឈម​មុខ​នឹង​ការ​ខូច​ខាត​ដោយ​សារ​ជំនន់​ទឹក​ស្ទឹង​សែន​ នាប៉ុន្មានថ្ងៃ​មក​នេះ​។​ តែ​ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI ​នៅថ្ងៃ​ទី​៣ ​ខែ​សីហានេះ​ លោក​ ចាន់ យុត្ថា អះ​អាង​ថា អាជ្ញាធរ​ពាក់​ព័ន្ធ បាន​ព្យាយាម​បង្អាក់​កុំ​ឲ្យ​ទឹក​ជំនន់​ហូរ​សម្រុក​ចូល​ទៅ​បំផ្លាញ​ស្រូវ​ដែល​ជិត​ប្រមូល​ផល​ទាំង​នោះ​ ដោយ​សង្គ្រោះបាន​ជាង​៦០%​ហើយ​។​ បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​រូបនេះ​ ជំនន់​ទឹក​ស្ទឹង​សែន​នៅ​ឆ្នាំ​នេះ​បាន​ហក់​ឡើង​លឿន​ពេក​លើស​ពី​ឆ្នាំ​មុន​ តែ​ថា​នៅ​មិន​ទាន់​មាន​ការ​ខូច​ខាត​ទៅលើ​ដំ​ណាំ​ផ្សេងៗ​នៅ​ឡើយ។​

Duration:00:10:10

Ask host to enable sharing for playback control

លោក ហ៊ុយ វណ្ណៈ៖អ្នកផលិតមាតិកា (MMO) មួយចំនួនមិនទាន់យល់ពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

7/31/2024
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាត្រៀមសម្ពោធសៀវភៅ «ស» មូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវៈនៅថ្ងៃទី០៨ សីហាខាងមុខ។ ជាសៀវភៅដែលចងក្រងអំពីក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកផលិតមាតិកាសម្រាប់ផ្សព្វផ្សាយទៅកាន់សាធារណជន។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបញ្ជាក់ថា សៀវភៅនេះបានរៀបចំឡើងដោយយោងលើការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យសារព័ត៌មានលើសកលលោក និងក្នុងប្រទេសកម្ពុជា ពិសេសការផលិតមាតិកាតាមបណ្តាញសង្គមដើម្បីទាញរកប្រាក់ចំណូល។ លោកហ៊ុយ វណ្ណៈកត់សម្គាល់ឃើញត្រង់ចំណុចនេះថា មានអ្នកផលិតមាតិកា (MMO) មួយចំនួននៅមិនទាន់ចែកដាច់ថាអ្វីទៅជាក្រមសីលធម៌វិជ្ជាជីវៈ។

Duration:00:13:40

Ask host to enable sharing for playback control

លោក​ឈុំ សុជាតិ​៖​សព​យោធិន​ទាំង​២​នាក់​នឹង​បញ្ជូន​មកភ្នំពេញ ចំណែកការ​ស៊ើបអង្កេត​កំពុង​បន្តធ្វើ

7/30/2024
ឧទ្ធម្ភាគចក្រ​យោធា​ដែលបាន​បាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ​ខែ​កក្កដា ​ឆ្នាំ​២០២៤ ​ត្រូវបាន​កង​កម្លាំង​យោធា​រកឃើញ​ធ្លាក់​នៅចំណុច​ភ្នំ​យ៉ាវយ៉ៃ​ក្នុងខេត្ត​ពោធិ៍សាត់​នៅថ្ងៃទី​២៩​ ខែ​កក្កដា​។ ​អាកាសយានិក​ទាំង ពីររូបដែលបាន​ធ្វើការ​ហ្វឹកហ្វឺន​ជាមួយ​ឧទ្ធម្ភាគចក្រ​ត្រូវបាន​គេប្រទះឃើញ​បាត់បង់​ជីវិត​ដោយ​ម្នាក់​នៅលើ​កាប៊ីនបើកបរ ​និង​ម្នាក់ទៀត​នៅ​ចម្ងាយ​ជាង​២០០ម៉ែត្រ​ពី​ឧទ្ធម្ភាគចក្រ​ធ្លាក់​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នាថ្ងៃ​ទី​៣០ ខែ​កក្កដា ​ឆ្នាំ​២០២៤​នេះ ​នាយ​ឧត្តមសេនីយ៍ ​ឈុំ សុជាតិ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បានដាក់​ការ​សន្និដ្ឋានថា ​កត្តា​អាកាសធាតុ ​និង​ភូមិសាស្ត្រ​ជាហេតុផល​ចម្បង​នៃ​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ ​និង​ថា​អ្នកជំនាញ​កំពុងបន្តស្វែងរក​មូលហេតុ​ជាក់លាក់​បន្ថែមទៀត​តាមរយៈ​ប្រអប់ខ្មៅ។​ តាមលោក​ ឈុំ សុជាតិ ​សពយុទ្ធជន​ទាំង​២នាក់​នឹងបញ្ចូន​មក​ភ្នំពេញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Duration:00:08:00

Ask host to enable sharing for playback control

លោក ញ៉ែម សំអឿន៖រញ្ជួយដីនៅខេត្តរតនៈគិរីមិនមានការខូចខាតអ្វីទេ

7/29/2024
កម្ពុជា​បាន​ជួប​ប្រទះ​គ្រោះ​រញ្ជួយដី​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៤ ​ដែល​ជាឥទ្ធិពល​ឆ្លង​ពី​គ្រោះ​រញ្ជួយ​ដី​កម្លាំង ៥,១រ៉ិច​ទ័រ​នៅប្រទេស​វៀត​ណាម។​ នៅ​ទូទាំង​ខេត្ត​រតនៈគិរី ​រួម​ទាំងក្រុង​សែន​មនោរម្យ​ផង​បាន​ទទួល​រង​ឥទ្ធិពល​នេះដោយមាន​រំញ័រ​ច្រើន​ដង​ក្នុង​រយៈ​ពេល​ខ្លីៗ។​ នេះ​ជាការ​បញ្ជាក់​របស់​លោក ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី​នៅក្នុង​បទ​សម្ភស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI ​នៅថ្ងៃទី​២៩ ខែ​កក្កដា​នេះ។​ ​តែ​លោក​ថា​ គ្រោះ​រញ្ជួយ​ដី​ជាប្រវត្តិសាស្ត្រនេះ​គ្មាន​បង្ក​ការ​ខូច​ខាត​អ្វីគួរ​ឲ្យកត់​សម្គាល់​ឡើយ​៕

Duration:00:06:37

Ask host to enable sharing for playback control

លោក វីធិត ម៉ាន់តាផន៖ លំហពលរដ្ឋ និងនយោបាយកម្ពុជានៅមិនទាន់មានការផ្លាស់ប្តូរពិតប្រាកដ

7/26/2024
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីធិត ម៉ាន់តាផន បានបញ្ចប់ទស្សនកិច្ចក្នុងប្រទេសកម្ពុជានៅថ្ងៃសុក្រទី ២៦ កក្កដានេះ។ គឺជាទស្សនកិច្ចដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបានធ្វើសន្និសីទសារព័ត៌មាន ដោយសង្ខេបពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ថាគ្មានភាពល្អប្រសើរ​ តែអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការសោកស្តាយចំពោះការលើកឡើងនេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រ ទី២៦ កក្កដានេះ លោក វីធិត ម៉ាន់តាផន បានអះអាងថា រដ្ឋាភិបាលថ្មីនៅទាន់ស្តារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្សដែលកំពុងធ្លាក់ចុះនៅឡើយ។ តាមអ្នករាយការណ៍ពិសេសរូបនេះ លំហពលរដ្ឋ និងនយោបាយកម្ពុជានៅតែមិនល្អ ទោះរដ្ឋាភិបាលជំនាន់ថ្មីចូលកាន់តំណែងបានជាង ១ឆ្នាំ។

Duration:00:07:09

Ask host to enable sharing for playback control

លោកលី វណ្ណៈ៖អាជ្ញាធរនឹងពិនិត្យមើលសភាពដើមឈើចាស់ៗក្នុងតំបន់អង្គរដែលអាចបាក់រលំ

7/24/2024
នៅខេត្តសៀមរាប មានហេតុការណ៍បាក់រលំដើមឈើមួយដើមនៅខ្លោងទ្វារទន្លេអ៊ុំក្នុងតំបន់អង្គរធំ។ ហេតុការណ៍នេះបានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស ៣នាក់ ក្នុងនោះមានរបួសធ្ងន់ម្នាក់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ កក្កដានេះ លោកលី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាបបានបញ្ជាក់ថា ហេតុការណ៍បាក់រលំដើមឈើគឺដោយសារមានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់។ តែលោកលី វណ្ណៈមិនភ្លេចអះអាងថា អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរានឹងពិនិត្យមើលពីសភាពដើមឈើចាស់ៗក្នុងតំបន់អង្គរដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ដូចគ្នាកើតឡើងជាថ្មី។

Duration:00:06:30