Daily interviews-logo

Daily interviews

RFI

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Location:

France

Networks:

RFI

Description:

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

លោក វីធិត ម៉ាន់តាផន៖ លំហពលរដ្ឋ និងនយោបាយកម្ពុជានៅមិនទាន់មានការផ្លាស់ប្តូរពិតប្រាកដ

7/26/2024
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីធិត ម៉ាន់តាផន បានបញ្ចប់ទស្សនកិច្ចក្នុងប្រទេសកម្ពុជានៅថ្ងៃសុក្រទី ២៦ កក្កដានេះ។ គឺជាទស្សនកិច្ចដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបានធ្វើសន្និសីទសារព័ត៌មាន ដោយសង្ខេបពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ថាគ្មានភាពល្អប្រសើរ​ តែអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការសោកស្តាយចំពោះការលើកឡើងនេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រ ទី២៦ កក្កដានេះ លោក វីធិត ម៉ាន់តាផន បានអះអាងថា រដ្ឋាភិបាលថ្មីនៅទាន់ស្តារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្សដែលកំពុងធ្លាក់ចុះនៅឡើយ។ តាមអ្នករាយការណ៍ពិសេសរូបនេះ លំហពលរដ្ឋ និងនយោបាយកម្ពុជានៅតែមិនល្អ ទោះរដ្ឋាភិបាលជំនាន់ថ្មីចូលកាន់តំណែងបានជាង ១ឆ្នាំ។

Duration:00:07:09

Ask host to enable sharing for playback control

លោកលី វណ្ណៈ៖អាជ្ញាធរនឹងពិនិត្យមើលសភាពដើមឈើចាស់ៗក្នុងតំបន់អង្គរដែលអាចបាក់រលំ

7/24/2024
នៅខេត្តសៀមរាប មានហេតុការណ៍បាក់រលំដើមឈើមួយដើមនៅខ្លោងទ្វារទន្លេអ៊ុំក្នុងតំបន់អង្គរធំ។ ហេតុការណ៍នេះបានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស ៣នាក់ ក្នុងនោះមានរបួសធ្ងន់ម្នាក់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ កក្កដានេះ លោកលី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាបបានបញ្ជាក់ថា ហេតុការណ៍បាក់រលំដើមឈើគឺដោយសារមានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់។ តែលោកលី វណ្ណៈមិនភ្លេចអះអាងថា អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរានឹងពិនិត្យមើលពីសភាពដើមឈើចាស់ៗក្នុងតំបន់អង្គរដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ដូចគ្នាកើតឡើងជាថ្មី។

Duration:00:06:30

Ask host to enable sharing for playback control

លោកទេព អស្នារិទ្ធ​៖ពលរដ្ឋដែល​រងការគំរាមទារប្រាក់ពីអ្នកប្រកបអាជីពព័ត៌មាន​គួររាយការណ៍មកក្រសួង

7/19/2024
ក្នុង​ថ្ងៃទី​១៨កក្កដាម្សិលមិញ ក្រសួងព័ត៌មានបានចេញសេចក្តី​​ជូនដំណឹងឱ្យពលរដ្ឋ​រាយការណ៍ទៅ​ក្រសួងព័ត៌មាន ប្រសិនបើ​​​ពួកគេ​ទទួលរងការគំរាមកំហែងដោយ​ការទារ និងគាបសង្កត់ផ្សេងៗ​ពីអ្នកកាសែត​​​ ​អ្នកផលិតមាតិកាតាម​បណ្តាញសង្គម និងអ្នករកស៊ី​តាមអនឡាញ (MMO)។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៩កក្កដា ឆ្នាំ​២០២៤​នេះ​ លោក ទេព​ អស្នារិទ្ធ​ អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា ​​ការដាក់ចេញចំណាត់ការនេះ គឺដើម្បី​ពង្រឹងគុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាននៅកម្ពុជា។ បើតាម​​លោក ទេព អស្នារិទ្ធ ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញថា​ព័ត៌មានមិនពិត និងព័ត៌មាន​បំភ្លៃកំពុង​កើតមានយ៉ាងអាណាធិបតេយ្យ ជាពិសេសតាមបណ្តាញសង្គម​។ ​

Duration:00:10:20

Ask host to enable sharing for playback control

លោក ណុប វី៖ ការយាយីតាមប្រព័ន្ធច្បាប់ទៅលើអ្នកសារព័ត៌មានកំពុងកើនឡើងគួរឲ្យបារម្ភ

7/18/2024
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៧កក្កដា បានចេញផ្សាយរបាយការណ៍មួយស្តីអំពីស្ថានភាពសារព័ត៌មាននៅកម្ពុជាប្រចាំត្រីមាសទី២ឆ្នាំ២០២៤។ របាយការណ៍របស់ខេមបូចា បានកត់ត្រាតួលេខនៃករណីយាយីអ្នកសារព័ត៌មានចំនួន៧ករណី ដែលបានកើតឡើងចន្លោះពីខែមេសាដល់ខែមិថុនា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៨ ខែកក្កដានេះ លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់សម្គាល់ឃើញពីករណីយាយីតាមប្រព័ន្ធច្បាប់ទៅលើអ្នកសារព័ត៌មានកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។ ពោលគឺមានរហូតដល់៦ករណីក្នុងចំណោម៧ករណីដែលខេមបូចាបានកត់ត្រា។ បើតាមលោក ណុប វី ការប្រើប្រាស់ប្រព័ន្ធច្បាប់យាយីអ្នកសារព័ត៌មាននឹងធ្វើឲ្យពួកគេមានភាពភ័យខ្លាចក្នុងការធ្វើសេចក្តីរាយការណ៍ ជាពិសេសសេចក្តីរាយការណ៍លើបញ្ហារស៊ើបនៅក្នុងសង្គម។

Duration:00:12:40

Ask host to enable sharing for playback control

លោក ជា ធីរិទ្ធ៖ត្រឹមជាកូនអ្នកឡើងត្នោត ខ្ញុំមិនដែលស្រមៃក្លាយជាជំនួយការនាយករដ្ឋមន្ត្រី

7/17/2024
ជា​សិស្ស​អាស្រ័យ​បាយ​វត្ត​ ជា​អ្នកសារ​ព័ត៌​មាន​ជិះ​តែ​កង់​ ជា​សាស្ត្រាចារ្យ​ និង​បច្ចុប្បន្ន​ជា​ជំនួយ​ការ​នាយក​រដ្ឋ​មន្ត្រី ទាំង​នេះ​ជា​ការ​វិវត្តន៍​នៃ​ដំណើរ​ជីវិត​របស់​ លោក ​ជា ធីរិទ្ធ ​ដែល​ជា​កូន​កសិករ​ឡើង​ត្នោត​។​ តែ​អ្នក​នយោ​បាយ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​នៅ​មាន​មហិច្ឆិតាធំ​មួយ​ទៀត​សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​ខ្លួន​ គឺ​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ដ៍​មាន​សក្តា​នុ​ពល​ម្នាក់​ដើម្បី​ជួយ​សង្គម​ជាតិ​។​

Duration:00:13:23

Ask host to enable sharing for playback control

លោក ​ឈុំ សុជាតិ​៖ ​រដ្ឋមន្ត្រី​ការពារជាតិ​ជំរុញឲ្យ​ក្រុម​ការងារ​ប្រឹង​ស្វែងរក​ឧទ្ធម្ភាគចក្រ​ដែលបាត់​ដំណឹង

7/17/2024
នៅថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ​ទៀ សីហា ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិបានចុះ​ទៅដល់​តំបន់​ដែល​ឧទ្ធម្ភាគចក្រ​យោធា​មួយគ្រឿង​បានបាត់​ការ​ទាក់ទង​កាលពី​ថ្ងៃទី​១២ ​ខែ​កក្កដានៅក្នុង​តំបន់​ជួរភ្នំ​ក្រវាញ​នៃ​ខេត្ត​ពោធិ៍សាត់។​ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង ​RFI នាថ្ងៃ​ទី​១៧ ​ខែ​កក្កដា​នេះ ​នាយ​ឧត្តមសេនីយ៍​ឈុំ សុជាតិ ​រដ្ឋលេខាធិការ ​និងជា​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បានថ្លែង​បញ្ជាក់​ថា ​រដ្ឋមន្ត្រី​ការពារជាតិ​លោក ​ទៀ សីហា ​បាន​ជំរុញឲ្យ​ក្រុមការងារ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុងការ​រុករក​ឧទ្ធម្ភាគចក្រ ​ដែលបាន​បាត់ដំណឹង​ឲ្យបាន​ឆាប់ ​បើទោះណា​ជា​ស្ថានភាព​ភូមិសាស្ត្រ​មានការ​លំបាក​ក៏ដោយ​៕

Duration:00:08:15

Ask host to enable sharing for playback control

លោក អ៊ិន គង់ជិត៖ ការបណ្តេញ​ព្រះសង្ឃ​សាំង រិទ្ធីចេញពីវត្តជារឿងមិនសមហេតុផល

7/16/2024
​ព្រះ​តេជគុណ​ ​សាំង​ ​រិទ្ធី​ ​ត្រូវ​បាន​គណៈកម្មការ​វត្ត​ដំរីស​ ​ក្រុង​បាត់​ដំបង​ ​បណ្ដេញ​ចេញពី​វត្តនៅថ្ងៃទី១៥កក្កដាម្សិលមិញ ​បន្ទាប់ពីព្រះសង្ឃ​អង្គនេះបានចូលរួមដង្ហែក្បួន​ធម្មយាត្រា ក្នុងគោលដៅ​​លើកកំពស់ពុទ្ធសាសនាសីល៥ កាន់ទុកលោកបណ្ឌិត កែម ឡី និងរំលឹកគុណវីរជន និងវីរសង្ឃខ្មែរមួយចំនួន​​។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី​១៦កក្កដានេះ លោក អ៊ិន គង់ជិត ប្រធានការិយាល័យអង្គការលីកាដូប្រចាំនៅខេត្តបន្ទាយមានជ័យចាត់ទុក​ការបណ្តេញព្រះសង្ឃ សាំង រិទ្ធី ចេញពីវត្ត​ជារឿងមិនសមហេតុផល។ ​មិនសមហេតុផលដោយសារតែគណៈកម្មការវត្តដំរីស​បានសម្រេច​បណ្តេញព្រះ​​សង្ឃ សាំង រិទ្ធីចេញពីវត្តទាំងយប់​ ក្រោយព្រះសង្ឃអង្គនេះ​​​មិនព្រមធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពធ្វើធម្មយាត្រារបស់ព្រះអង្គ។

Duration:00:06:30

Ask host to enable sharing for playback control

លោក លី សុធារ៉ាយុត្តិ៖ការទារសំណងជំងឺចិត្ត ១,៥លានដុល្លារពី លោក ទាវ វណ្ណុល គឺធ្ងន់ធ្ងរពេក

7/9/2024
អគ្គ​លេខា​ធិការ​គណ​បក្ស​ភ្លើង​ទៀន​លោក ​លី សុធារ៉ាយុត្តិ​បាន​ចាត់​ទុក​ថា ​ការ​ប្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ពី ​លោក ​ទាវ វណ្ណុល ​១,៥​ លាន​ដុល្លារ​ពី​សំណាក់​មេធាវី​ការ​ពារ​ក្តី​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​គឺ​ «ធ្ងន់​ធ្ងរ​ពេក»​។ លោក ​លី សុធារ៉ាយុត្តិ ​បាន​លើក​ឡើង​ដូច​នេះ​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ ក្នុង​ថ្ងៃ​ទី​ ៩​ កក្កដា​នេះ​។ ​តាម​អគ្គលេខា​ធិការ​គណ​បក្ស​ភ្លើង​ទៀន​រូប​នេះ ​អ្វី​ដែល​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​បានប្រាប់​សារ​ព័ត៌​មាន​ជប៉ុន​កន្លង​មក​ គឺ​ជា​សេ​រី​ភាព​បញ្ចេញ​មតិ​ ដោយ​យោង​លើ​ស្ថាន​ភាព​ពិត​នៅ​កម្ពុជា​៕

Duration:00:12:18

Ask host to enable sharing for playback control

លោក ​យង់ គិមអេង​៖​ អភិបាល​ខេត្ត​តាកែវ​បង្ហាញ​នូវ​គំរូ​ដ៏​ល្អ​ដែល​មិន​ស្វាគមន៍​ផ្លាក​ផ្សាយ​ស្រាបៀរ

7/5/2024
អភិបាល​ខេត្ត​តាកែវ​ថ្មី ​លោក ​វ៉ី សំណាង ​បាន​ប្រកាស​នៅក្នុង​កិច្ច​ប្រជុំ​លើកដំបូង​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ឲ្យស្ថាប័ន​ពាក់ព័ន្ធ​ដោះ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​ចោល​ទាំងអស់​នៅក្នុង​ភូមិសាស្រ្ត​ខេត្ត​តាកែវ​។ អតីត​អភិបាល​ខេត្ត​កំពង់ស្ពឺ ​ដែល​ទើប​តែងតាំង​ជា​អភិបាល​ខេត្ត​តាកែវ​សម្រាប់​អាណត្តិ​ថ្មី​កាលពី​ថ្ងៃ​ទី​០១ ​ខែ​កក្កដា​នេះ ​ក៏ធ្លាប់​ចេញ​បទបញ្ជា​ដូចគ្នា​នេះ​នៅខេត្ត​កំពង់ស្ពឺ​ផងដែរ​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​នាថ្ងៃទី​០៥ ខែ​កក្កដា ​ឆ្នាំ​២០២៤​នេះ លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព​ឲ្យដឹង​ថា​ចំណាត់ការ​របស់​លោក​អភិបាល​ខេត្ត​តាកែវ​គឺជា​រឿងមួយ​គួរឲ្យ​ស្វាគមន៍ ​ព្រមទាំង​ទទូចឲ្យ​ខេត្ត​ផ្សេងៗ​ទៀត​អនុវត្ត​ដូចខេត្ត​តាកែវ​ផងដែរ​។

Duration:00:09:25

Ask host to enable sharing for playback control

លោកឆាយ វិសុទ្ធ៖កម្ពុជាមិនដែលព្រងើយកន្តើយនឹងការទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់

7/4/2024
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសក្នុងថ្ងៃទី០៣ កក្កដាពីដំណើរត្រលប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន១៤ ពីសារមន្ទីរ Metropolitan សហរដ្ឋអាមេរិក។ វត្ថុបុរាណទាំង ១៤ រួមមាន រូបចម្លាក់ទេពស្រី ឬនាងឧមា រូបចម្លាក់បដិមាព្រះលោកកេសូ និងព្រះកេសព្រះលោកេសូធ្វើពីសំរិទ្ធ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី៤ កក្កដា លោកឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបានបញ្ជាក់ថា ការទទួលបានវិញនូវវត្ថុបុរាណខ្មែរពីអាមេរិកពេលនេះជាលទ្ធផលនៃការចរចាដោយផ្ទាល់ និងដោយប្រយោលរវាងកម្ពុជា និងអាមេរិក។ គិតមកទល់ពេលនេះ កម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណរបស់ខ្លួនប្រមាណជាង ៨០០។ តាមលោកឆាយ វិសុទ្ធ កម្ពុជានឹងបន្តទាមទារយកវត្ថុបុរាណខ្មែរដែលបាត់បង់ទៅក្រៅប្រទេសដោយមិនព្រងើយកន្តើយឡើយ។

Duration:00:11:32

Ask host to enable sharing for playback control

លោកស្រី ​ភឿង សកុណា​៖​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​សមាជិកភាព​UNESCO​ តាំងពី​១៩៥១

7/3/2024
ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ ជាខួប​៧៣ឆ្នាំ​ ​ដែល​ប្រទេសកម្ពុជា​ចូលជា​សមាជិក​អង្គការ ​UNESCO កាលពីឆ្នាំ​១៩៥១​។ ក្នុងនាម​ជាសមាជិក ​UNESCO ​រយៈពេល ​៧៣ឆ្នាំ​កន្លងទៅ ​ប្រទេសកម្ពុជា​បាន​ចុះបញ្ជី​សម្បតិ្តបេតិកភណ្ឌ​រូបី អរូបី ​និង​បញ្ជីស្មារតី​ចងចាំ​នៃ​ពិភពលោក​សរុបចំនួនជាង​១០។ ​ក្នុងកិច្ចសម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ RFI​ នាថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ លោកស្រី ​ភឿង សកុណា ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានលើកឡើងថា​ កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើនពី​សមាជិកភាព​អង្គការ ​UNESCO។ ​តាមលោកស្រី​រដ្ឋមន្ត្រី ​កម្ពុជាទទួល​បាន​ការគាំទ្រ​នូវគម្រោង​នានាក្នុងការ​ថែរក្សា និង​ជួសជុល​ប្រាសាទ ​ការចែករំលែក​បទពិសោធន៍​ ផ្លាស់ប្តូរ​ចំណេះដឹង ​ការ​ស្រាវជ្រាវ ​និង​គាស់​កកាយឡើងវិញ​នូវអ្វី​ដែល​ស្ថិតក្នុង​ភាព​គ្រោះថ្នាក់ ​និង​បាត់បង់​ជាដើម​៕

Duration:00:10:32

Ask host to enable sharing for playback control

លោក អំ សំអាត៖កាត់ទោសសកម្មជនចលនាមាតាធម្មជាតិជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន

7/2/2024
នៅ​ថ្ងៃ​ទី​២ កក្កដា​នេះ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ​រួម​ទាំង​លោក​ ​អាឡិច ​ហ្គន់សា​ឡេស ដេវិត​សុន ​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកា​ស​សាល​ក្រម​កាត់​ទោស​ចន្លោះ​ពី​៦​ឆ្នាំ​ទៅ​៨​ឆ្នាំ ​ក្នុង​នោះ ​មាន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​នៅ​ក្រោយ​ប្រកាស​សាល​ក្រម​។​ ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​ នាថ្ងៃ​ទី​២ ​កក្កដា​នេះ ​លោក​ អំ ​សំអាត​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​លីកា​ដូ ​ចាត់​ទុក​ ការ​កាត់​ទោស​សកម្មជន​ចលនា​មាតា​ធម្ម​ជាតិ​ពេល​នេះ​ថា​ ជា​ការ​បំបាក់​ស្មារ​តីអ្នក​ចេញ​មុខ​ការ​ពារ​បរិស្ថាន​៕

Duration:00:07:58

Ask host to enable sharing for playback control

លោកឃុន ថារ៉ូ៖ភាគីសហជីពគួរស្រាវជ្រាវរករបាយការណ៍ថ្មី បើរបាយការណ៍សង់ត្រាល់មិនមានការពិត

6/27/2024
ការទាមទារឲ្យមានការបកស្រាយពន្យល់លម្អិតទៅលើខ្លឹមសារនៅក្នុងរបាយការណ៍របស់អង្គការសង់ត្រាល់កំពុងបន្តកើតមានពីសំណាក់សហជីពមួយចំនួនដែលមាននិន្នាការរដ្ឋាភិបាល។ តែសង់ត្រាល់បានចេញសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃពុធ ទី២៦ មិថុនាដោយបំភ្លឺថា របាយការណ៍របស់ខ្លួននៅមានកម្រិត និងមិនតំណាងឲ្យភាពជាក់ស្តែងនៃកម្មករ និងសហជីពទាំងអស់នៅកម្ពុជានៅឡើយទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនានេះ លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារអង្គការសង់ត្រាល់លើកឡើងថា ភាគីពាក់ព័ន្ធ និងសហជីពដែលមិនពេញចិត្តនឹងរបាយការណ៍សង់ត្រាល់គួរតែសិក្សាស្រាវជ្រាវរករបាយការណ៍ថ្មីដើម្បីបញ្ជាក់ថា អ្វីដែលសង់ត្រាល់រកឃើញមិនមែនជាការពិត។

Duration:00:12:55

Ask host to enable sharing for playback control

អ្នក​ឧកញ៉ា ​ហ៊ុន ឡាក់​៖​សមាគម​ឧកញ៉ា​នៅតែ​បារម្ភ​ ប្រសិនបើ​ឧកញ៉ា​ជាច្រើន​បន្ត​នៅ​ក្រៅ​សមាគម

6/26/2024
ក្រោយមាន​ហេតុការណ៍​អវិជ្ជមាន​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​បុគ្គល​ដែលមាន​គោរមងារ​ឧកញ៉ា ​សមាគមឧកញ៉ាកម្ពុជា​បាន​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ​និង​មានការ​ស្រាវជ្រាវ​ជាបន្ទាន់​ពី​ប្រវត្តិ​ជាក់ស្តែង​របស់​បុគ្គលពាក់ព័ន្ធ​ជាពិសេស​អតីត​ឧកញ៉ា​ស្រី ស៊ីណា ​ដែលបាន​សម្លាប់​មនុស្ស​២នាក់​យ៉ាង​ឃៅរឃៅ​កាលពី​សប្តាហ៍មុន​។ ​អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​មិនមែនជា​សមាជិក​សមាគម​ឧកញ៉ា​កម្ពុជា ​និង​ក៏គ្មាន​អាជីវកម្ម​ច្បាស់លាស់​ដែរ​។ ក្នុងកិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​ RFI នៅថ្ងៃទី២៦ ​មិថុនា​នេះ អ្នក​ឧកញ៉ា ហ៊ុន ឡាក់ ​អ្នកនាំពាក្យ​សមាគម​ឧកញ៉ាកម្ពុជា​នៅតែ​មានក្តី​កង្វល់ ​ប្រសិន​បើ​មាន​ឧកញ៉ា​ច្រើន​បន្ត​ស្ថិតនៅ​ក្រៅការ​គ្រប់គ្រង​របស់​សមាគម ​ខណៈ​ឧកញ៉ា​ដែលចូលជា​សមាជិក​ពេលនេះ​មានតែជាង ​៣០០​នាក់​ក្នុងចំណោម​ឧកញ៉ា​សរុប​ជាង ​១ ៤០០​នាក់​៕

Duration:00:14:18

Ask host to enable sharing for playback control

លោក ថេន សំវិសុទ្ធ៖ សេវាកម្មប្រៃសណីយ៍ថ្មីមានគោលដៅបង្ខិតសេវាសាធារណៈមួយនេះទៅជិតពលរដ្ឋ

6/25/2024
ប្រៃសណីយ៍កម្ពុជាកំពុងតែសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនសេវាសាធារណៈមួយនេះឱ្យកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។ នេះជាការអះអាងរបស់លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជានៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃអង្គារ ទី២៥ មិថុនា។ តាមលោក ថេន សំវិសុទ្ធ សេវាកម្ម «កញ្ចប់បញ្ញើ» ថ្មីនេះជាការសហការជាមួយការិយាល័យច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មានន័យថា ពលរដ្ឋអាចប្រើសេវាកម្មរបស់ប្រៃសណីយ៍កម្ពុជាដោយមិនចំណាយពេលធ្វើដំណើរទៅ-មកដើម្បីយកឯកសារដែលពួកគាត់ត្រូវការ៕

Duration:00:12:14

Ask host to enable sharing for playback control

បណ្ឌិត ​ឆេង គឹមឡុង​៖​ កម្ពុជា​នឹងអាច​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពីសិង្ហបុរី​កាន់តែ​ច្រើន

6/19/2024
តាមរយៈ​ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ​ដែលដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​រយៈពេល២​ថ្ងៃ​នៅ​សិង្ហបុរី ​គឺ​ថ្ងៃទី​១៨ ​និង​១៩ ​ខែ​មិថុនា​នេះ ​សភាពាណិជ្ជកម្ម​កម្ពុជា ​និង​សហព័ន្ធ​ធុរកិច្ច​សិង្ហបុរី​បានចុះ​អនុស្សរណៈ​យោគយល់គ្នា​(MOU)​មួយ​ស្តីពីការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេសទាំងពីរ​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃ​ទី​១៩ ​ខែ​មិថុនា ​ឆ្នាំ​២០២៤​នេះ លោក​បណ្ឌិត​ ឆេង គឹមឡុង ​នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី(AVI) និង​ជាអ្នកជំនាញ​សេដ្ឋកិច្ច​មួយរូប​បានមើលឃើញថា​ការ​ចុះMOU រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សហព័ន្ធ​ធុរកិច្ច​សិង្ហបុរី​នឹងជួយឲ្យ​កម្ពុជា​អាចទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពីសិង្ហបុរី​ឲ្យកាន់តែ​ច្រើន​ជាងមុន​។

Duration:00:10:17

Ask host to enable sharing for playback control

លោក ​មាស វីរិទ្ធ​៖​គ្រឿងញៀន​៤​តោន​ត្រូវ​បំផ្លាញ​ថ្ងៃនេះ​និង​ច្រើនតោន​ទៀត​នឹង​បំផ្លាញ​នៅ​២០២៥

6/14/2024
នៅថ្ងៃ​ទី​១៤ ​ខែ​មិថុនា ឆ្នាំ​២០២៤នេះ ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ដុត​បំផ្លាញ​គ្រឿងញៀន​សុទ្ធ​ជាង​៤តោន​ នៅក្នុង​ខណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ​។ ចំណែក​សារធាតុ​គីមី​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន​ជាង ​៣តោន​ផ្សេងទៀត​ ដែលជា​អាស៊ីត​មិនទាន់​អាច​បំផ្លាញ​ដោយ​វិធីដុត​បានទេ ​ព្រោះ​ត្រូវ​រង់ចាំ​ការបន្សាប​ដោយ​បច្ចេកទេស​ផ្សេងពីនេះ​។ ​ក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​ RFI ​នៅថ្ងៃទី​១៤ ​ខែ​មិថុនា​នេះ ​នាយ​ឧត្តមសេនីយ៍ ​មាស វីរិទ្ធ ​អគ្គលេខាធិការ​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានថ្លែង​ថា ​គ្រឿងញៀនដែលត្រូវ​ដុតបំផ្លាញ​នៅថ្ងៃនេះ​ជា​លទ្ធផល​នៃការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅចុង​ឆ្នាំ​២០២២ ​ឆ្នាំ​២០២៣ ​និង​ដើមឆ្នាំ​២០២៤​។ ​តាម​លោក មាស វីរិទ្ធ ​នៅមាន​គ្រឿងញៀន​ជាច្រើនតោនទៀត​ដែលមិនទាន់​ចប់​នីតិវិធី​តុលាការ​នឹងត្រូវ​ដុតបំផ្លាញ​នៅឆ្នាំ ​២០២៥​ខាងមុខ​៕

Duration:00:08:35

Ask host to enable sharing for playback control

លោក ​វ៉ាត់ ចំរើន​៖​ សហព័ន្ធ​កីឡា​គុនខ្មែរ​ស្វាគមន៍ ​ដាវ លីឌុច ​ឡើង​សង្វៀន​គុនខ្មែរ​ជា​ថ្មី

6/12/2024
បន្ទាប់ពីមាន​ការ​ប៉ះទង្គិច​សំដី​គ្នា​រវាង​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ​និង​ជនជាតិ​កាណាដា​លោក​ ដាវ លីឌុច​ ដែលជា​កីឡាករ​ដ៏ល្បីល្បាញ​ខាង​ក្បាច់គុន​ឡាត់វេ​របស់​ភូមា​កាលពី​ថ្ងៃ​អាទិត្យ ​ទី​៩ ​មិថុនា​មក​ មេដឹកនាំ​កីឡា​កម្ពុជា​បានកោះហៅ​ភាគី​ទាំងពីរ​ឲ្យធ្វើការ​សម្របសម្រួល​គ្នា​កាលពី​ថ្ងៃ​អង្គារ ​ទី​១១ ​មិថុនា​។ ​គឺជាការ​សម្របសម្រួល​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​។ ​ក្នុងកិច្ច​សម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI ​ក្នុងថ្ងៃទី​១២ ​មិថុនានេះ​ លោក ​វ៉ាត់ ចំរើន ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានឲ្យដឹងថា ​ភាគីទាំងពីរ​បានវិល​មក​ការ​ស្រុះស្រួល​គ្នាវិញ ​និង​បានឯកភាពគ្នា​ចូលរួម​អភិវឌ្ឍន៍​គុនខ្មែរ​ទាំងអស់គ្នា​។

Duration:00:11:59

Ask host to enable sharing for playback control

លោក រ៉ហ្វេក រ៉ាដា៖ខ្ញុំមិនដែលហ៊ានស្រមៃបានស្គាល់ច្រើនប្រទេសដូចពេលនេះទេ

6/12/2024
ជា​កូន​កសិករ​នៅ​ទី​ជន​បទ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​យុវជន​ រ៉ហ្វេក​ រ៉ាដា ​ហាក់​មាន​សំណាង​ជាង​ក្មេងៗ​ដែល​ជា​កូន​ខ្មែរ​ឥស្លាម​ផ្សេង​ទៀត​នៅ​ក្នុង​សហ​គមន៍​។​ មាន​អាយុ​២៣​ឆ្នាំ ​រ៉ាដា ​បាន​ស្គាល់​ប្រទេស​ជាង​១០​នៅ​លើ​ពិ​ភព​លោក​ដោយ​មិន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​។​ នេះ​ដោយ​សារ​តែ ​អតីត​សិស្ស​និទ្ទេស​A​ តែ​ម្នាក់​គត់​នៃ​កូន​សហគមន៍​ខ្មែរ​ឥស្លាម​រូប​នេះ​ ទទួល​បាន​អាហា​រូប​ករណ៍​សិក្សា​តាំង​ពី​ថ្នាក់​ពី​៧​រហូត​ដល់​ថ្នាក់​អនុ​បណ្ឌិត​។

Duration:00:07:35

Ask host to enable sharing for playback control

មេធាវី ​គង់ សំអុន​៖ ​ទោះគ្មាន​កុំព្យូទ័រ​ លោក ​ខៀវ សំផន ​នៅតែ​បន្ត​សរសេរ​ប្រវត្តិសាស្ត្រ​ដោយ​ដៃ

6/11/2024
អស់រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ដែល​លោក ​ខៀវ សំផន ​ត្រូវបាន​គេ​ផ្ទេរពី​កន្លែងឃុំឃាំង​នៅ​សាលាក្តីខ្មែរ​ក្រហម​ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល​។ ​មានអាយុ ​៩៣ឆ្នាំ ​លោក ខៀវ សំផន ​ជាមេដឹកនាំ​កំពូល​ខ្មែរក្រហម​តែម្នាក់​គត់​ដែល​នៅ​មានជីវិត​។ ​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រូបនេះ ​ត្រូវបាន​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​អស់មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុងហ្សឺណែវ​ឆ្នាំ​១៩៤៩។​ នៅក្នុង​កិច្ចសម្ភាស​ខ្លី​ជាមួយ​វិទ្យុ​បារាំង ​RFI​ នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០២៤នេះ ​លោក ​គង់ សំអុន ​មេធាវី​ការពារក្តី​លោក ​ខៀវ សំផន ​បាន​បញ្ជាក់ថា​ លោក ​ខៀវ សំផន ​មានសុខភាព​ធម្មតា​ក្នុងនាមជា​មនុស្សចាស់​ជរា អាចធ្វើ​ចលនាដោយ​ជិះលើរទេះ ​និងថា ​លោក ខៀវ សំផន ​បាន​បន្ត​សរសេរ​ដោយដៃនូវរឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ផ្សេងៗ ​ព្រមទាំង​អាចស្តាប់ និង​វិភាគពី​ព្រឹត្តិការណ៍​ផ្សេងៗបាន​៕

Duration:00:05:23