Cambodia's daily events-logo

Cambodia's daily events

RFI

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Location:

Paris, France

Networks:

RFI

Description:

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Language:

Khmer


Episodes
Ask host to enable sharing for playback control

តើការចាប់ខ្លួនឪពុកលោក ស៊ន តារា ពាក់ព័ន្ធនឹងរឿងនយោបាយដែរឬទេ?

11/17/2024
លោកសុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីថ្ងៃទី ១៣វិច្ឆិកាកន្លងទៅ។ យោងតាមតុលាការខេត្តកំពង់ស្ពឺ លោក សុខ ស៊ុនណារ៉េត ត្រូវបញ្ជូនទៅដាក់ពន្ធនាគារបណ្តោះអាសន្ន ក្នុងបទចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ រឿងនេះធ្វើឲ្យអ្នកនយោបាយរស់នៅក្រៅប្រទេស នៅតែមិនអស់ចិត្ត និងប្រតិកម្មជាហូរហែ។ ពួកគេមិនអស់ចិត្តព្រោះលោក ស៊ន តារា ជាអ្នកអធិប្បាយនយោបាយដ៏លេចធ្លោមួយនៅលើបណ្តាញសង្គម ដែលតែងរិះគន់មិនសំចៃ សកម្មភាពរដ្ឋាភិបាលកម្ពុជា។ ក្រុមអ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស យល់ថា ការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ដែលជាឪពុករបស់លោក ស៊ន តារា គឺជារឿងនយោបាយសុទ្ធសាទ។ ក៏ប៉ុន្តែបក្សកាន់អំណាច បានបញ្ជាក់ថា ការចាប់ខ្លួនធ្វើឡើងដោយផ្អែកលើបទល្មើសជាក់ស្តែង ដែលនៅក្នុងនោះ លោក សុខ ស៊ុនណារ៉េត ត្រូវបានរកឃើញថា មានរក្សាទុកសារធាតុញៀន។

Duration:00:12:44

Ask host to enable sharing for playback control

ចាប់ខ្លួនអ្នកពាក់ព័ន្ធ លោក លី សាម៉េត ជាយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយ?

11/13/2024
គិត​ត្រឹម​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​នេះ ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ឈ្មួញ​រក​ស៊ី ​យ៉ាងតិច​៧ ​នាក់ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​សូប៉ាន់​រត់​ការ​ដើម្បី​ឡើង​តំណែង​តាម​រយៈ​លោក លី សាម៉េត​ ខណៈ​ លោក ​លី សាម៉េត ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទឆ​បោក និង​ពី​បទ «សមគំនិត​ក្នុងបទ​ជំនួញ​ឥទ្ធិ​ពល​អកម្ម»​។​ តើ​ការ​បន្ត​ចាប់​មនុស្ស​ពាក់​ព័ន្ធ​លោក ​លី សាម៉េត ​ជាយុទ្ធនាការ​បោស​សំអាត​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​ ឬ​យ៉ាង​ណា?​

Duration:00:12:48

Ask host to enable sharing for playback control

តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?

11/12/2024
កម្ពុជាបានប្រកាសត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចដែលអាចធ្វើឲ្យកម្ពុជាប្រឈមនឹងការបាត់បង់ប្រយោជន៍មួយចំនួន ដូចជាភាពអនុគ្រោះពន្ធគយ។ ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានសង្គមមើលឃើញពីផលវិជ្ជមាន និងអវិជ្ជមានចំពោះការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?។

Duration:00:17:37

Ask host to enable sharing for playback control

តើអាមេរិកពិតជានៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា ឬ?

11/11/2024
សារ​ព័ត៌​មាន The Sunday Guardian របស់​ឥណ្ឌា​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា​ រដ្ឋ​បាល​អាមេរិក​របស់​លោក ចូ បៃដិន ​ស្ថិត​នៅ​ពី​ក្រោយ​ផែន​ការ​ធ្វើ​បដិវត្តន៍​ពណ៌នៅ​កម្ពុជា​ដោយ​យក​គំរូ​តាម​ប្រទេស​បង់​ក្លា​ដែស​។​ សារ​ព័ត៌​មាន​ដដែល​បាន​អះអាង​ពី​ការ​ទទួល​បាន​ឯក​សារ​មួយ​ដែល​បង្ហាញ​ថា​ អ្នកដែល​រៀប​ចំ​គម្រោង​ធ្វើ​បដិវត្តន៍ពណ៌​នៅ​កម្ពុជា​ គឺ​ជា​ភ្នាក់​ងារ​ចម្រុះ​ដែល​មាន​ទី​តាំង​នៅ​សហរដ្ឋ​អាមេ​រិក និង​ប្រទេស​ដទៃ​ទៀត​ដោយ​សហការ​ជា​មួយ​អ្នក​នយោបាយ​ប្រឆាំង​របស់​កម្ពុជា​ក្រោម​លេស​បាតុ​កម្ម​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ តែអ្នក​នយោបាយ​ខ្លះ​ហាក់​ដូចជា​មិន​ចង់​ជឿ​លើការ​ចុះផ្សាយ​នេះ​ទេ និង​ចង់​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ចេញ​មុខ​បំភ្លឺ​លើព័ត៌​មាន​ចុះ​ផ្សាយ​របស់ The Sunday Guardian៕

Duration:00:11:22

Ask host to enable sharing for playback control

តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះក្នុងរយៈពេលជាង១០ខែនៃឆ្នាំ២០២៤ ឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន?

11/10/2024
ឆ្នាំ២០២៤នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន ចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។ អស់រយៈពេលជាង១០ខែមកនេះ កម្ពុជានិងចិន បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន ប៉ុន្តែអ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាហាក់នៅមានកម្រិតនៅឡើយ។ តើរយៈពេលជាង១០ខែមកនេះ ព្រឹត្តិការណ៍នៃឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន បានហុចផលចំណេញអ្វីខ្លះដល់វិស័យទេសចរណ៍កម្ពុជា?

Duration:00:17:05

Ask host to enable sharing for playback control

ការរក្សាជំហរឯករាជ្យរបស់កម្ពុជានៅចំពោះមុខការប្រទាញប្រទង់ភូមិសាស្ត្រនយោបាយ

11/9/2024
ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ជា​ថ្ងៃ​ខួប​៧១​ឆ្នាំដែល​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ពី​បារាំង​។​ អ្នក​តាម​ដាន​នយោបាយ សុទ្ធ​តែ​បាន​អប​អរ​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​មួយ​នេះ ​និង​បាន​កត់​សំគាល់​ពី​ការ​វិវត្ត​មួយ​ចំនួន​ទាក់​ទង​នឹង​ឯក​រាជ្យ​ភាព​នេះ ​ពិសេស​នៅ​ខណៈ​ពេល​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខាង​ភូមិ​សាស្ត្រ​នយោ​បាយ រវាង​មហា​អំណាច​អាមេរិក និង​ចិន​ ។​ នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​នេះ ​តើ​កម្ពុជា​គួរ​រក្សា​គោល​ជំហរ​បែបណា​ចំពោះ​នយោបាយ​ការ​បរទេស​របស់​ខ្លួន​?​

Duration:00:10:12

Ask host to enable sharing for playback control

តើកម្ពុជាគួរបើកមុខការចចារជាមួយថៃ ឬនៅស្ងៀមជុំវិញតំបន់ប្រេងត្រួតស៊ីគ្នា?

11/8/2024
មួយរយៈពេលចុងក្រោយនេះ បណ្តាញសារព័ត៌មានធំៗក្នុងប្រទេសថៃបានលើកយកសំណុំរឿងតំបន់ប្រេងត្រួតស៊ីគ្នាមកផ្សព្វផ្សាយយ៉ាងព្រោងព្រាត ខណៈក្រុមជាតិនិយមថៃបានស្នើឱ្យរដ្ឋាភិបាលថៃលុបចោល អនុស្សារណៈនៃការយោគយល់ (MOU) ស្ដីពីការអភិវឌ្ឍរួមគ្នានៅតំបន់ OCA កាលពីឆ្នាំ ២០០១។ អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាកុំនៅស្ងៀមដោយត្រូវធ្វើយ៉ាងណា ជជែកជាមួយរដ្ឋាភិបាលថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រដែលត្រួតស៊ីគ្នាឱ្យបានចប់ ដើម្បីទទួលផលប្រយោជន៍ជាតិ និងថា កម្ពុជាត្រូវហ៊ានបើកមុខការចរចារជាមួយថៃ។ ចំណែកអ្នកសិក្សាស្រាវជ្រាវសង្គមមួយចំនួនវិញយល់ថា កម្ពុជាពុំគួរអភិវឌ្ឍរួមគ្នាជាមួយថៃក្នុងតំបន់ត្រួតស៊ីគ្នានោះទេ ពីព្រោះវាអាចបាត់បង់ ច្រើនជាងទទួលផលប្រយោជន៍៕

Duration:00:13:49

Ask host to enable sharing for playback control

ការ​យល់ឃើញ​របស់​បក្ស​នយោបាយ​នៅ​កម្ពុជា​ចំពោះ​ការ​កាន់អំណាច​ជាថ្មី​របស់​លោក​ដូណាល់ ត្រាំ

11/7/2024
លទ្ធផល​បឋមនៃ​ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីអាមេរិក​បង្ហាញថា ​លោក ដូណាល់ ត្រាំ ​មកពីគណបក្ស​សាធារណរដ្ឋបានជាប់ឆ្នោត​ជា​ប្រធានាធិបតីទី​៤៧ កាលពីថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ ពិភពលោក​ក៏ដូចកម្ពុជា​បានបង្ហាញនូវទស្សនៈ​យល់ឃើញផ្សេងៗគ្នា​ដោយយោងទៅលើ​អត្ថប្រយោជន៍របស់​ប្រទេសនីមួយៗ​ ដែលមាន​ទំនាក់ទំនងជាមួយ​សហរដ្ឋអាមេរិក​។ ទោះយ៉ាងណា ​គណបក្សនយោបាយ​នានា​នៅកម្ពុជា ​ដែលមាន​ទំនោរទៅរក​បេក្ខជន​ប្រធានាធិបតី​អាមេរិកមកពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​បានសម្តែងនូវ​ការគោរព ​និងការ​សម្រេចចិត្ត​របស់ពលរដ្ឋ​អាមេរិក​ជាជាង​បង្ហាញការចង់បាន ​និងការ​មិនចូលចិត្ត​បេក្ខជន​ណាមួយ​។

Duration:00:11:57

Ask host to enable sharing for playback control

ក្តីរំពឹងទុករបស់កម្ពុជានៅក្នុងទំនាក់ទំនងជាមួយអាមេរិកដែលលោកដូណាល់ ត្រាំជាប់ឆ្នោតជាថ្មី

11/6/2024
នៅសហរដ្ឋអាមេរិក លទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីក្នុងថ្ងៃទី៥ វិច្ឆិកានៅមិនទាន់បានប្រកាសនៅឡើយទេ។ តែលទ្ធផលបឋមបានបង្ហាញនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា លោកដូណាល់ ត្រាំមកពីគណបក្សសាធារណរដ្ឋទទួលបានសំឡេងនាំមុខច្រើនជាងលោកស្រីខាម៉ាឡា ហារីសមកពីគណបក្សប្រជាធិបតេយ្យ។ ទោះយ៉ាងណា និងបើតាមមើលទៅ លោកដូណាល់ ត្រាំនឹងក្លាយជាប្រធានាធិបតីថ្មីទី៤៧ របស់អាមេរិក ព្រោះមិនទាន់អីផង ថ្នាក់ដឹកនាំបរទេសបាននាំគ្នាផ្ញើសារអបអរលោកត្រាំ។ ចំណែកនៅកម្ពុជា អ្នកតាមដាននយោបាយ និងសង្គមបានយល់ឃើញផ្សេងៗគ្នា ដោយខ្លះសាទរដោយឃើញលោកដូណាល់ ត្រាំជាប់ឆ្នោតជាថ្មី និងខ្លះទៀតសម្តែងភាពមិនភា្ញក់ផ្អើល។ មិនភ្ញាក់ផ្អើលដោយគេយល់ថា ទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ រវាងកម្ពុជា និងអាមេរិកទំនងមិនមានអ្វីប្រែប្រួលទេ។

Duration:00:15:28

Ask host to enable sharing for playback control

តើរដ្ឋាភិបាលគួរគិតគូរពីការផ្តល់អាហារូបករណ៍ដល់និស្សិតនៅថ្នាក់ឧត្តមសិក្សាដែរឬទេ?

11/5/2024
ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន ម៉ាណែតបានលើកឡើងពីការបន្ដអនុគ្រោះពន្ធលើវិស័យអប់រំដើម្បីជួយសម្រួលបន្ទុកចំណាយដល់សាកលវិទ្យាល័យ សាលារៀន ឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្ស។ ក្រោយការលើកឡើងរបស់លោកហ៊ុន ម៉ាណែត សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជាក៏បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៥។ តែទោះមានការអនុគ្រោះពន្ធក្នុងវិស័យអប់រំ និងការមិនដំឡើងថ្លៃសិក្សានៅតាមសាកលវិទ្យាល័យរដ្ឋ និងឯកជនក៏ដោយក៏អ្នកតាមដានសង្គម និងអ្នកជំនាញក្នុងវិស័យអប់រំយល់ថា រដ្ឋាភិបាលកម្ពុជាគួរគិតគូរបន្ថែមក្នុងការផ្តល់ជាអាហារូបករណ៍ដល់សិស្សានុសិស្ស។ តើរដ្ឋាភិបាលគួរគិតគូរពីការផ្តល់អាហារូបករណ៍ដល់និស្សិតនៅថ្នាក់ឧត្តមសិក្សាដែរឬទេ?។

Duration:00:11:11

Ask host to enable sharing for playback control

អ្នកឃ្លាំមើលចង់ឃើញមានការលើកឡើងពីសិទ្ធិរបស់ជនជាតិដើម ខណៈមានការហែកឋិនទៅកម្ពុជាក្រោម

11/4/2024
អ្នក​ឃ្លាំមើល​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​សេរី​ភាព​ ជំនឿ​សាសនា ​វប្បធម៌​ និង​ការសិក្សាពី​ប្រវត្តិ​សាស្ត្រ​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​ឲ្យ​អាជ្ញាធរ​វៀត​ណាម​បើក​ទូលាយ​ពី​បញ្ហា​ទាំង​នេះ​។​ ការ​លើក​ឡើង​នេះ​កើត​ឡើង​ ចំពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដង្ហែ​អង្គ​កឋិនទាន​មួយ​ទៅកាន់​ទឹក​ដីខ្មែរ​កម្ពុជា​ក្រោមនៅ​ថ្ងៃ​ទី​៤ ​វិច្ឆិកា​នេះ​។​ ក្នុង​ពេល​ជា​មួយ​គ្នា ​មាន​សេចក្តី​រាយការណ៍​ពី​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម និង​អ្នក​សារ​ព័ត៌​មាន​ដែល​ទៅ​តាម​អង្គកឋិន​ទាន​ថា​ អាជ្ញាធរ​វៀត​ណាមបាន​រារាំង និង​ដក​ហូត​ទូរ​ស័ព្ទ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ព្រះសង្ឃមួយ​ចំនួន​ដែល​ឡើង​មក​ទទួល​ស្វាគមន៍​អង្គ​កឋិន​ទាន​នេះ​៕

Duration:00:10:45

Ask host to enable sharing for playback control

តើការបង្កើត«ចលនាជាតិខ្មែរតស៊ូ» អាចមានឥទ្ធិពលលើតថភាពនយោបាយកម្ពុជាឬទេ?

11/3/2024
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រមុខដឹកនាំអតីតបក្សប្រឆាំង​ លោក សម រង្ស៊ី បានប្រកាសពីការបង្កើតចលនាជាតិខ្មែរតស៊ូ ដើម្បីតំណាងឆន្ទៈប្រជាពលរដ្ឋខ្មែរនៅលើឆាកអន្តរជាតិ។ លោកថា ចលលានេះ គឺជាការទាមទារលទ្ធិប្រជាធិបតេយ្យ និងរំដោះកម្ពុជាចេញពីកណ្តាប់ដៃរបស់គណបក្សកាន់អំណាច។ ក៏ប៉ុន្តែបក្សកាន់អំណាច ចាត់ទុកថា ចលនារបស់ លោក សម រង្ស៊ី គឺជាចេតនាផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ និងថា ចលនានេះ មិនមានឥទ្ធិពលអ្វីលើស្ថានការណ៍នយោបាយនៅកម្ពុជាឡើយ។

Duration:00:14:05

Ask host to enable sharing for playback control

ហេតុអ្វីបានជាករណីនិទណ្ឌភាពលើអ្នកសារព័ត៌មាននៅកម្ពុជានៅតែបន្តកើតមាន?

11/2/2024
នៅក្នុង​ទិវា​បញ្ចប់​និទណ្ឌ​ភាព​លើ​អ្នក​សារ​ព័ត៌​មាន ​ថ្ងៃទី​២ ខែ​វិច្ឆិកា មាន​អង្គការ​សារ​ព័ត៌​មាន ​និង​អង្គការ​សិទ្ធិ​មនុស្ស ជា​ច្រើន ស្ថា​ប័ន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដោយ​ស្នើ​រដ្ឋា​ភិបាល​ពន្លឿន​ការ​ស៊ើប​អង្កេត​ឃាត​កម្ម​លើ​អ្នក​សារ​ព័ត៌​មាន​នៅ​កម្ពុជា​។​ បើ​តាម​សេចក្តី​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ គិត​ពី​ឆ្នាំ១៩៩៤​មក​ អ្នក​សារព័ត៌​មាន​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ហោច​ណាស់ ​១៥​ នាក់​ ត្រូវ​បាន​សម្លាប់​ ហើយ​ថា​ពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​នៅ​ឡើយ​៕

Duration:00:11:33

Ask host to enable sharing for playback control

ហេតុអ្វីការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA បន្សល់ស្នាមស្រពិចស្រពិល?

11/1/2024
នៅថ្ងៃសុក្រទី ០១ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ CLV DTA ទៅកាន់គណៈកម្មាការជំនាញត្រួតពិនិត្យ។ អ្នកតាមដានសង្គមបង្ហាញការសាទរចំពោះការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តែទាមទារឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពកាន់តែច្បាស់ចំពោះការសម្រេចដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។ អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាបានដកខ្លួនរួចជាស្រេច និងថា ការប្រជុំរបស់រដ្ឋសភានៅថ្ងៃសុក្រ ទី១ វិច្ឆិកានេះជានិតីវិធីនៃការដកខ្លួនចេញការអភិវឌ្ឍន៍តំបន់ត្រីកោណទៅលើវិស័យពាណិជ្ជកម្ម។

Duration:00:12:00

Ask host to enable sharing for playback control

សិស្សជាប់និទ្ទេស A កើនឡើងជាការឆ្លុះបញ្ចាំងភាពល្អប្រសើរនៃវិស័យអប់រំខ្មែរ?

10/31/2024
លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា បេក្ខជនដែលប្រលងជាប់មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២៤ នេះ បេក្ខជនដែលប្រលងជាប់សញ្ញាបត្របាក់ឌុបមានចំនួនជិត៨០% ដែលក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A បានកើនរហូតដល់ជាង ២ ២០០នាក់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណជាង ១ ៦០០នាក់។ ចំណែកបេក្ខជនដែលទទួលបាននិទ្ទេស ផ្សេងៗទៀតក៏មានការកើនឡើងដែរ។ តើកំណើនចំនួនសិស្សប្រលងជាប់និទ្ទេសA និងនិទ្ទេសខ្ពស់ផ្សេងៗទៀតជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យអប់រំខ្មែរ ឬយ៉ាងណា?

Duration:00:13:42

Ask host to enable sharing for playback control

ហេតុអ្វី​រដ្ឋ​បន្ត​លើកលែង​ពន្ធ​ក្នុង​វិស័យ​ទេសចរណ៍​តែនៅ​ខេត្ត​សៀមរាប​?

10/29/2024
កាលពីថ្ងៃទី២៤ ​ខែតុលា ឆ្នាំ២០២៤​ ក្រសួងទេសចរណ៍បាន​សម្រេចលើកលែងការបង់​ពន្ធអាករប្រចាំខែគ្រប់ប្រភេទ​ដល់អាជីវកម្មទេសចរណ៍ក្នុ​ងខេត្តសៀមរាប​ចាប់ពីខែកក្កដា​ ឆ្នាំ២០២៤ ​រហូតដល់ដំណាច់ខែមិថុនា​ ឆ្នាំ២០២៥។ ​តែពន្ធអាករ​លើតម្លៃបន្ថែម ​និង​ពន្ធអាករលើ​ការស្នាក់នៅនឹង​មិនត្រូវ​បានលើកលែងទេ។ ​ក្រៅពីនេះ​ រដ្ឋក៏លើកលែង​ពន្ធអាករលើប្រាក់​ចំណូល​ប្រចាំឆ្នាំ​២០២៤ ​ហើយ​អាជីវកម្ម​ទេសចរណ៍​ក៏មិនទទួលរង​នូវការ​ធ្វើសវនកម្ម​ពន្ធដារ​សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ​២០២៤​ដែរ។ ​អ្នកជំនាញ​វិស័យទេសចរណ៍​ខ្លះ​បង្ហាញពីការ​យល់ស្រប ​និង​ខ្លះទៀត​បានស្នើ​ឲ្យ​ភាពអនុគ្រោះពន្ធ​ដូចគ្នា​នេះ​សម្រាប់​ខេត្តផ្សេង​ទៀត​។

Duration:00:13:08

Ask host to enable sharing for playback control

សកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ

10/28/2024
កិច្ច​ប្រ​ជុំ​ស្តីពី​ជីវៈ​ចម្រុះ​លើក​ទី​១៦ (COP16) កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​កូឡុំ​ប៊ី​តាំង​ពី​ថ្ងៃ​ទី​២១​ តុលា ​និងគ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ ២០២៤។ ​នៅ​ក្នុង​ឱកាស​នេះ​ អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៤​ស្ថាប័នស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចូល​រួម​ជា​មួយ​យុវជន​ ព្រះសង្ឃ ​ជន​ជាតិ​ដើម​ភាគ​តិច និង​សហគមន៍​មូល​ដ្ឋានដើម្បី​ការ​ពារ អភិរក្ស​ព្រៃ​ឈើ និង​រក្សា​ជីវ​ចម្រុះ​នៅ​កម្ពុជា​។​ ក្រុម​សកម្ម​ជន​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​អះ​អាង​ថា​កន្លង​មក ក្រសួង​បរិស្ថាន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​អង្គការ​បរិស្ថាន​មួយ​ចំនួន​ក្នុង​ការ​ចូល​រួម​ត្បាត​ព្រៃ​ជា​មួយ​ក្រុម​មន្ត្រី​បរិស្ថាន​។​ ការ​បដិសេធ​នេះ​បាន​ធ្វើ​ឲ្យ​សកម្មជន​បរិស្ថាន​បារម្ភ​ពី​កំណើន​បទ​ល្មើសព្រៃ​ឈើ​ដោយ​សារ​ខ្វះ​កិច្ច​សហការ​ពី​ភាគី​ពាក់​ព័ន្ធ​៕

Duration:00:11:25

Ask host to enable sharing for playback control

ហេតុអ្វីរដ្ឋាភិបាលបង្កើនគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៥?

10/27/2024
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រទី២៥តុលា បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលគ្រោងចំណាយជាង៣៧ពាន់លានរៀល ឬស្មើនឹងប្រមាណជាង៩ពាន់៤រយលានដុល្លារ។ ចំនួននេះមានការកើនឡើងប្រមាណជាង៤០០លានដុល្លារ បើធៀបនឹងគម្រោងចំណាយរបស់រដ្ឋាភិបាលនៅឆ្នាំ២០២៤ ដែលមានចំនួនជាង៨ពាន់៩រយលានដុល្លារ។ អ្នកតាមដានសង្គម យល់ថា ការបង្កើនគម្រោងចំណាយរបស់រដ្ឋាភិបាល គឺដើម្បីទប់ទល់នឹងចំនួនមន្ត្រីរាជការដែលមានកំណើនកាន់តែច្រើន។ តែអ្នកជំនាញលើកឡើងថា កំណើនការចំណាយនេះស្ថិតក្នុងភាពវិជ្ជមាន ដ្បិតរដ្ឋាភិបាលគិតគូពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ។

Duration:00:10:19

Ask host to enable sharing for playback control

តើមានមូលហេតុអ្វីខ្លះដែលចំណាត់ថ្នាក់យុត្តិធម៌នៅកម្ពុជាធ្លាក់ជិតដល់បាតតារាង?

10/26/2024
របាយ​ការណ៍​របស់​គម្រោង​យុត្តិ​ធម៌​ពិភព​លោក​ (WJP) ឆ្នាំ​២០២៤​នេះ ​បង្ហាញ​ថា​ កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ជិត​បាត​តារាង​ពាក់​ព័ន្ធ​នឹង​កម្រិត​យុត្តិ​ធម៌​នៅ​ក្នុង​សង្គម​កម្ពុជា ​ពោលគឺ​ជាប់​លេខ​១៤១ ​ក្នុង​ចំណោម​១៤២​ប្រទេស​។​ តាម​ការ​វាយ​តម្លៃ​ដដែល​នេះ ​មូល​ហេតុ​ដែល​យុត្តិ​ធម៌​នៅ​កម្ពុជា​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ​គឺ​មក​ពី​រដ្ឋាភិ​បាល​នៅតែ​ប្រើ​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​តុលា​ការ​ ជា​ពិសេស​រឿង​ក្តី​ធំៗ​ទាក់​ទង​នឹង​នយោបា​យ​។​ ប៉ុន្តែ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ ចាត់​ទុក​ថា ​របាយ​ការណ៍​នេះ​ មាន​លក្ខណៈ​លម្អៀង​ និង​អះអាង​ថា ​រដ្ឋា​ភិបាល​កំពុង​តែ​ខិត​ខំ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​៕

Duration:00:09:51

Ask host to enable sharing for playback control

តើការចុះផ្សាយពីឧក្រិដ្ឋកម្មឆបោកនៅកម្ពុជានៅតាមកាសែតបរទេសនឹងធ្វើឲ្យកម្ពុជាអសោចកេរ្តិ៍ឈ្មោះបែបណា?

10/25/2024
កេរ្តិ៍ឈ្មោះកម្ពុជា បានបន្តរងស្រោចទៅដោយភាពកខ្វក់ជាថ្មីម្តងទៀត ដោយសារការចុះផ្សាយរបស់កាសែតបរទេសទាក់ទងនឹងបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ការចាប់ជំរិត និងការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងត្រឹមពីរសប្តាហ៍ចុងក្រោយ មានសារព័ត៌មានអង់គ្លេស និងកូរ៉េ បានបន្តចុះផ្សាយអំពីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាប្រព័ន្ធ និងទាញសញ្ញាប្រាប់ពលរដ្ឋខ្លួនឲ្យមានការប្រុងប្រយ័ត្នចំពោះប្រទេសកម្ពុជា។ អ្នកឃ្លាំមើលបង្ហាញក្តីកង្វល់កាន់តែខ្លាំងពីកេរ្តិ៍ឈ្មោះកម្ពុជា ដោយសារការចុះផ្សាយរបស់កាសែតបរទេសជុំវិញបញ្ហាឆបោកអនឡាញ។ តើបញ្ហានេះ កាន់តែធ្វើឲ្យកម្ពុជាអសោចកេរ្តិ៍ឈ្មោះបែបណា? ហើយកម្ពុជាត្រូវដុតដៃដុតជើងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញបែបណា?

Duration:00:14:48