Report
RFI
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Location:
France
Genres:
News & Politics Podcasts
Networks:
RFI
Description:
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Language:
Khmer
Episodes
ការអភិរក្ស និងស្តារព្រៃកោងកាងឡើងវិញ ជាការក្សាឆ្នាំងបាយរបស់ប្រជានេសាទ
11/17/2024
ព្រៃកោងកាងធ្លាប់ត្រូវបានកាប់បំផ្លាញ ដោយមួយផ្នែក ដោយប្រជាពលរដ្ឋ ក្រោមរូបភាពយកទៅធ្វើអុសដុត ធ្វើធ្យូង និងមួយផ្នែកទៀត ដោយសារការកាប់ទន្ទ្រានព្រៃកោងកាង ពីសំណាក់អ្នកមានអំណាច ដើម្បីចាក់ដីលុបសមុទ្រ យកដីធ្វើជាកម្មសិទ្ធិឯកជនជាដើម។ ប៉ុន្តែ ក្រោយការបង្កើតសហគមន៍ព្រែកត្នោតក្នុងឆ្នាំ២០១១មក សហគមន៍មួយនេះ បានអភិរក្ស និងស្តារដើមកោងកាងឡើងវិញប្រមាណជា ៤ម៉ឺនដើមក្នុងតំបន់ធ្លាប់រងការកាប់បំផ្លាញ ដោយមានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ។ ដើមកោងកាង១ ដើម ប្រៀបបាននឹងជីវិត១! ការបាត់បង់ព្រៃកោងកាង គឺបាត់បង់ឆ្នាំងបាយរបស់ប្រជានេសាទ៕
Duration:00:08:07
ប្រតិមាព្រះនរាយណ៍ផ្ទុំធ្វើដំណើរចាកចេញពីប៉ារីស សំដៅក្រុងណង់ស៍
11/17/2024
ណើរការជួសជុសប្រតិមាព្រះវិស្ណុ ឬ ព្រះនរាយណ៍ផ្ទុំ ធ្វើពីសំរិទ្ធ នៅប្រទេសបារាំងកំពុងបោះមួយជំហានទៅមុខ។ នៅដើមខែវិច្ឆិកានេះ ប្រតិមាព្រះវិស្ណុមកពីប្រទេសមេបុណ្យខាងលិច ត្រូវបានដឹកជញ្ជូនចេញពីមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរជាតិបារាំង ក្នុងទីក្រុងប៉ារីស សំដៅមន្ទីរពិសោធន៍ អាក់ អង់ទិក Arc Antique ក្នុងទីក្រុងណង់ស៍ ភាគខាងលិចប្រទេសបារាំង។ ឈាង បុប្ផាបានចុះទៅធ្វើបទយកការណ៍ផ្ទាល់នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរជាតិបារាំង
Duration:00:06:28
ប៊ុនលុច ពេត្រុស៖ ការចែករំលែកចំណេះដឹងជាទម្លាប់របស់ខ្ញុំ
11/17/2024
លោក ប៊ុនលុច ពេត្រុស បានផ្អាកការងារព័ត៌មានវិទ្យា(IT)ទៅចាប់យកអាជីពជាអ្នកចែករំលែកចំណេះដឹងពីការងារកសិកម្ម។ មានអាយុ២៩ឆ្នាំ លោក ប៊ុនលុច សព្វថ្ងៃ ជាអ្នកគ្រប់គ្រងកសិដ្ឋានមួយកន្លែងនៅក្នុងខេត្តបាត់ដំបងដែលមានឈ្មោះថា កសិដ្ឋានមនោម្យ។ ប៊ុនលុច ពេត្រុស បានចាត់ទុក ការងារកសិកម្ម ជាចំណង់ចំណូលចិត្តរបស់ខ្លួន និងជាការងារមួយដែលបានរួមចំណែកក្នុងការចែករំលែកចំណេះដឹងដល់កសិករដែលខ្វះជំនាញ៕
Duration:00:12:17
កីឡករទូក ងចាប់ផ្តើមហាត់សមដើម្បីត្រៀមចូលប្រកួតជាមួយនឹងក្តីសង្ឃឹមយកជ័យជម្នះ
11/13/2024
កម្ពុជាកំពុងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ នៅតាមដងទន្លេចតុមុខ គេឃើញចំណុះទូក ង ជាច្រើនបាននិងកំពុងប្រឹងប្រែងហ្វឹកហាត់សម្រាប់ការត្រៀមខ្លួនចូលប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកា។ ថ្លែងរៀបរាប់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កីឡាករអុំទូកបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតយកជ័យជម្នះ តែមិនភ្លេចផ្តែផ្តាំដល់កីឡករអុំទូកដទៃទៀតឲ្យរក្សាសុវត្ថិភាពក្នុងអំឡុងពិធីបុណ្យ។
Duration:00:07:15
ហេតុអ្វីប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជាអាចប្រឈមនឹងការបាត់បង់?
11/12/2024
ប្រពៃណីនៃការផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជាធ្លាប់មានប្រវត្តិតាំងពីសម័យបុរាណកាលរហូតដល់សម័យអង្គរ និងសម័យក្រោយអង្គរ។ តែសព្វថ្ងៃនេះ ការផលិតកុលាលភាជន៍កម្ពុជានៅមានសេសសល់តិចតួចបំផុតដែលជាក្តីបារម្ភពីការបាត់បង់បេតិកភណ្ឌវប្បធម៌អរូបីមួយនេះទៅថ្ងៃខាងមុខ។ ដើម្បីជួយស្រោចស្រង់វប្បធម៌មួយនេះ អង្គការយូណេស្កូបានផ្តួចផ្តើមសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដើម្បីផ្សព្វផ្សាយពី «ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា» ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
Duration:00:08:39
ការធ្វើដំណើរតាមរថភ្លើងកំពុងពេញនិយម និងទទួលបានការគាំទ្រពីពលរដ្ឋ
11/11/2024
ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានកំណើនចំនួនពលរដ្ឋដែលចង់សាកល្បងជិះរថភ្លើងទៅតាមបណ្តាខេត្តនានាៗក្នុងប្រទសកម្ពុជា។ មានមូលហេតុមួយចំនួនដែលបញ្ជាក់ពីនិន្នាការនេះដូចជា មានភាពងាយស្រួល មានសុវត្ថិភាពជាងការធ្វើដំណើរតាមដងផ្លូវ និងពិសេសជាងគេ គឺគេអាចទស្សនាទេសភាពវាលស្រែ ឬព្រៃប្រឹក្សាជាដើម។ ក្នុងន័យនេះ ពលរដ្ឋបានស្នើឲ្យមានការពង្រីកបន្ថែមនូវខ្សែរថភ្លើងនៅគ្រប់ខេត្តទូទាំងប្រទេស។ ពីស្ថានីយរថភ្លើងក្នុងខេត្តកំពត យើងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖
Duration:00:09:59
ពលរដ្ឋនៅតំបន់អង្គរអភិរក្សសាស្ត្រាស្លឹករឹត ដោយការបើកសាលាបង្រៀន
11/10/2024
ស្លឹករឹត ឬ សាស្ត្រាស្លឹករឹត គឺជាប្រជុំសំណេរ ដែលចារអំពី ក្បួនច្បាប់ អក្សរសិល្ប៍ អត្ថបទប្រវត្តិសាស្ត្រ និងគម្ពីរសាសនា ដែលខ្មែរបុរាណ តែងស្គាល់ និងប្រើប្រាស់ជាទូទៅ។ នៅមុនការបង្កើតក្រដាស និងការបោះពុម្ពសៀវភៅ បែបទំនើប ប្រជាជនខ្មែរគ្រាប់ជាន់ថ្នាក់ តែងប្រើស្លឹករឹតនេះ និង ក្រាំង ដែលជាប្រភេទក្រដាសបុរាណម្យ៉ាង ដើម្បីចងក្រង និង ចែកចាយ រាល់ចំណេះដឹងនានា អំពីវប្បធម៍ និងអរិយធម៍ខ្មែរ។ ប៉ុន្តែបច្ចុប្បន្ននេះ មានមនុស្សតិចណាស់ ដែលស្គាល់អំពី សម្បត្តិបេតិកភណ្ឌជាតិ ដ៏មានតម្លៃមួយនេះ។ ដូច្នេះ ដើម្បីចូលរួមថែរក្សា ស្លឹករឹតឲ្យគង់វង្សយូរអង្វែងតទៅថ្ងៃខាងមុខ លោក ឡោត ឡឹង ដែលមានបទពិសោធន៍ចារសាស្ត្រាស្លឹករឹតជាង ២០ ឆ្នាំ បានសម្រេចចិត្ត បើកបង្រៀនវិធីចារសំណេរស្លឹករឹតឡើងវិញ ដោយឥតគិតថ្លៃដល់កូនខ្មែរជំនាន់ក្រោយ៕
Duration:00:09:41
កម្ពុជាមានមហិច្ឆិតាបង្កើនថាមពលស្អាតរហូតដល់៧០%នៅឆ្នាំ២០៣០
11/9/2024
បញ្ហាប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសការកើនឡើងនៃកំដៅផែនដី បានធ្វើឲ្យពិភពលោកស្វះស្វែងរកគំនិតថ្មីៗ ក្នុងការផលិតថាមពលស្អាត ដែលមិនប៉ះពាល់ខ្លាំងដល់បរិស្ថាន។ នៅក្នុងព្រឹត្តការណ៍នៃសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤នៅកម្ពុជា អង្គការអេននឺជីឡេបបានរៀបចំកិច្ចពិភាក្សាជាដៃគូទាំងថ្នាក់ជាតិនិងអន្តរជាតិដើម្បីស្វែងរកវិធីសាស្ត្របង្កើនការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា រហូតដល់៧០%នៅឆ្នាំ២០៣០។
Duration:00:09:42
ពិព័រណ៍ម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្ដរជាតិដើម្បីជំរុញផលិតផលទៅកាន់អតិថិជនដោយផ្ទាល់
11/8/2024
នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការតាំងពិព័រណ៍ម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្ដរជាតិ។ ពិព័រណ៍មួយនេះដាក់បង្ហាញផលិតផលទាំងក្នុងស្រុក និងក្រៅស្រុក មិនថាជាម្ហូបអាហារ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ សម្ភារៈប្រើប្រាស់នៅតាមសណ្ឋាគារ។ អ្នកចូលរួមពិព័រណ៍ និងម្ចាស់ផលិតផលសុទ្ធតែអះអាងដូចៗគ្នាថា ពិព័រណ៍នេះ អាចជួយជំរុញផលិតផលទៅដល់ដៃរបស់អតិថិជនដោយផ្ទាល់នៅនឹងកន្លែង។
Duration:00:07:18
នាឡិជាហាងនំប្រពៃណីខ្មែរមួយកន្លែងដែលមានផលិតនំខ្មែរច្រើនប្រភេទ
11/7/2024
នំនាឡិជាឈ្មោះហាងផលិតកែច្នៃនំប្រពៃណីខ្មែរមួយកន្លែងដែលមានគោលបំណងលើកកម្ពស់អត្តសញ្ញាណជាតិខ្មែរ និងផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ។ ហាងនំមួយនេះបានកែច្នៃនំខ្មែរប្រមាណជាង៦០ប្រភេទ ទៅតាមតម្រូវការរបស់អតិថិជន និងដើម្បីពង្រីកទីផ្សារនាំចេញនំខ្មែរទៅក្រៅប្រទេស។ សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖
Duration:00:12:10
អង្គការស៊ីប៉ានឹងបន្តអនុវត្តគម្រោង «អភិវឌ្ឍយុវជន» នៅគ្រប់ខេត្តទូទាំងប្រទេស
11/6/2024
ក្រោយពីបានបញ្ចប់ការអនុវត្តគម្រោង «អភិវឌ្ឍយុវជន» ក្នុងដំណាក់កាលទីមួយរយៈពេល៣ឆ្នាំដោយជោគជ័យ អង្គការស៊ីប៉ានឹងបន្តអនុវត្តគម្រោងថ្មី រហូតដល់គ្រប់ខេត្តទូទាំងប្រទេសជាមួយនឹងថវិកាសរុប ៩៨ម៉ឺនដុល្លារសម្រាប់រយៈពេល៣ឆ្នាំបន្ថែមទៀត ដើម្បីពង្រឹងការអប់រំ សមត្ថភាពការអាន ការស្រាវជ្រាវ និងការតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្សតាមតំបន់ជនបទនៅកម្ពុជា។
Duration:00:11:22
ពលរដ្ឋមួយចំនួនយកការហែលទឹកទន្លេដើម្បីសុខភាព និងព្យាបាលជំងឺ
11/4/2024
ពលរដ្ឋប្រមាណ២០នាក់ដែលអះអាងថាមានបញ្ហារលាកសន្លាក់ ឬលៀនឌីសឆ្អឹងកងតែងជុំគ្នាហែលទឹកទន្លេក្បែរកោះនរា និងកោះពេជ្រជារៀងរាល់ព្រឹក។ ពលរដ្ឋទាំងនេះបានហែលទឹកយ៉ាងហោចណាស់ចម្ងាយពី១គីឡូម៉ែត្រ ឬលើសនេះដោយហែលពីកោះពេជ្រមកកោះនរា ឬអាចហែលឆ្លងពីកោះនរាទៅតំបន់អរិយក្សត្រ។ ពួកគេបានទទួលស្គាល់ថា ការហែលទឹកបានជួយព្យាបាលជំងឺសន្លាក់ លៀនឌីសឆ្អឹងកង ពិសេសជួយឱ្យសុខភាពរឹងមាំ និងកាត់បន្ថយការចំណាយលើថ្នាំពេទ្យ។ ពីជ្រុងម្ខាងនៃកោះនរា សូមទស្សនាបទយកការណ៍ដែលរៀបចំដោយសាំ ឧត្តម
Duration:00:14:45
ការប្រើប្រាស់ប្រាក់កម្ចីមិនចំគោលដៅ នាំឲ្យកសិករខ្លះធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌក
11/4/2024
អ្នកស្រី ជន់ សុខលិច ជាកសិករដាំស្វាយចន្ទី និងដំឡូងមី នៅខេត្តព្រះវិហារ។ កសិកររូបនេះ អះអាងថា គាត់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរហូតដល់ទៅ៣ស្ថាប័នដើម្បីយកមកប្រើប្រាស់ជាទុនប្រកបរបរកសិកម្ម។ លោកស្រីនិយាយថា គាត់បានបង្ខំចិត្តរត់ចេញពីផ្ទះ ចោលប្តីនិងកូន ដោយសារតែមានការបង្ខំឲ្យលក់ផ្ទះសម្បែងដើម្បីសងប្រាក់ត្រលប់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក៏ប៉ុន្តែអ្នកស្រី សុខលិច បានទទួលស្គាល់ថា ការប្រើប្រាស់កម្ចីរបស់គាត់គឺមិនចំគោលដៅ ទើបធ្វើឲ្យគ្រួសារគាត់ធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌកបែបនេះ៕
Duration:00:12:48
ពលរដ្ឋជាអ្នកកាប់ទន្ទ្រានដីព្រៃប្រែក្លាយខ្លួនជាអ្នកអភិរក្សធនធានធម្មជាតិ
11/3/2024
នៅក្នុងខេត្តព្រះវិហារ ជនល្មើសភាគច្រើនដែលកាប់ឆ្ការទន្ទ្រានដីព្រៃ និងបរបាញ់សត្វច្រើនជាអ្នកមកពីខេត្តឆ្ងាយៗ ដូចជាខេត្តសៀមរាប និងខេត្តកំពង់ធំ។ ចំណែកពលរដ្ឋជាអ្នកស្រុក អ្នកភូមិផ្ទាល់ ពិសេសអ្នករស់នៅភ្នំត្នោត-ភ្នំពកដែលធ្លាប់កាប់ឆ្ការដីព្រៃ ធ្វើស្រែចំការបាននាំគ្នាចូលរួមជាអ្នកអភិរក្សធនធានធម្មជាតិវិញ។ ការចូលរួមរបស់ពួកគេបានចាប់ផ្តើមតាំងពីការបង្កើតសហគមន៍ការពារព្រៃឈើក្នុងឆ្នាំ២០០៧៕
Duration:00:07:54
អង្គការសហប្រជាជាតិសហការរៀបចំព្រឹត្តិការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
11/2/2024
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងតួនាទីរបស់បុគ្គលម្នាក់ៗក្នុងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិងក្រុមហ៊ុនអ៉ីអនម៉លខេមបូឌា បានសហការរៀបចំព្រឹត្តិការណ៍ «តោះចូលរួមសកម្មភាពSDGs២០២៤» ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
Duration:00:08:46
ពិព័រណ៍សៀវភៅ Big Bad Wolf ត្រលប់មកកម្ពុជាដោយមានការចាប់អារម្មណ៍ពីយុវជនខ្មែរ
11/1/2024
ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ្មែរ និងអាណាព្យាបាលមួយចំនួនមានការចាប់អារម្មណ៍ខ្លាំងចំពោះពិព័រណ៍សៀវភៅបែបអន្តរជាតិមួយនេះដោយយល់ថា ការអានសៀវភៅមានប្រយោជន៍ដល់ពួកគេ ពិសេសទាក់ទងនឹងជំនាញ និងអាជីពរបស់ពួកគេផ្ទាល់។
Duration:00:07:44
ពិព័រណ៍សៀវភៅ Big Bad Wolf ត្រលប់មកកម្ពុជាដោយមានការចាប់អារម្មណ៍ពីយុវជនខ្មែរ
11/1/2024
ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ្មែរ និងអាណាព្យាបាលមួយចំនួនមានការចាប់អារម្មណ៍ខ្លាំងចំពោះពិព័រណ៍សៀវភៅបែបអន្តរជាតិមួយនេះដោយយល់ថា ការអានសៀវភៅមានប្រយោជន៍ដល់ពួកគេ ពិសេសទាក់ទងនឹងជំនាញ និងអាជីពរបស់ពួកគេផ្ទាល់។
Duration:00:07:44
ពលរដ្ឋសង្កាត់ជើងឯកស្នើអាជ្ញាធរក្រុងភ្នំពេញឲ្យពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី
10/31/2024
នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានជួបជុំគ្នានៅមុខសាលាក្រុងភ្នំពេញ។ កម្មវត្ថុនៃការជួបជុំគឺដើម្បីស្នើសុំឲ្យលោកអភិបាលក្រុងពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលការរស់នៅសព្វថ្ងៃរបស់ពួកគាត់កំពុងជួបការលំបាក និងការភ័យខ្លាច៕
Duration:00:09:00
លោកសួង សុភ័ក្របង្កើតស្នាដៃទស្សនីយភាពល្ខោនតន្រី្តទម្រង់ថ្មីរឿង «អប្សរាក្រញូង»
10/30/2024
លោកសួង សុភ័ក្រធ្លាប់មានបទពិសោធន៍ដឹកនាំទស្សនីយភាពល្ខោននិយាយរយៈពេលជាង១៥ឆ្នាំកន្លងមក។ ស្នាដៃរបស់លោកមិនត្រឹមតែឆ្លុះបញ្ចាំងពីក្តីស្រលាញ់ទៅលើវិស័យសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែបប៉ុណ្ណោះទេ តែវាក៏បង្ហាញពីរឿងរ៉ាវ និងបញ្ហាសង្គមដើម្បីរួមចំណែកផ្លាស់ប្តូរឥរិយាបថប្រជាជនផងដែរ។ បច្ចុប្បន្ននេះ លោកសួង សុភ័ក្រកំពុងបង្កើតស្នាដៃថ្មីស្រឡាងមួយ គឺលោ្ខនតន្រ្តីក្រោមចំណងជើងថា «អប្សរាក្រញូង» ដើម្បីរួមចំណែកថែរក្សា និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន៕
Duration:00:09:34
សន្និសីទលើកទី៥ ស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជំរុញការប្រើប្រាស់បណ្តាញសង្គមត្រឹមត្រូវ
10/29/2024
សន្និសីទស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានរៀបចំលើកទី៥ នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីមួយនេះបានជួយយុវជន និងពលរដ្ឋខ្មែរឲ្យទទួលបាននូវចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានស្តីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយមានទំនួលខុសត្រូវ សុវត្ថិភាព និងចេះត្រួតពិនិត្យព័ត៌មានពិត មិនពិតជាដើម។ តែអ្នកជំនាញលើប្រព័ន្ធផ្សព្វផ្សាយនៅតែមើលឃើញពីបញ្ហាប្រឈមមួយចំនួនលើការប្រើប្រាស់បណ្តាញសង្គម ក្នុងនោះមានការឆបោកតាមប្រព័ន្ធអនឡាញ ការចែករំលែកព័ត៌មានមិនពិត។
Duration:00:11:48