Report-logo

Report

RFI

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Location:

France

Networks:

RFI

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes
Ask host to enable sharing for playback control

សិល្បៈខ្មែរអមតៈ ធ្វើបទបង្ហាញពីឧបករណ៍ភ្លេងបុរាណកម្រៗ

7/26/2024
នៅ​ថ្ងៃព្រហស្បតិ៍​ ទី២៥ កក្កដា​ អង្គការសិល្បៈខ្មែរអមតៈ តាមរយៈកម្មវិធី “តន្ត្រីពីភូមិមួយទៅភូមិមួយ” បានធ្វើបទបង្ហាញអំពីឧបករណ៍តន្ត្រីភ្លេងបុរាណ​ដ៏កម្រមួយចំនួនទៅដល់ប្រជាសហគមន៍ក្នុងទីក្រុងភ្នំពេញ។ គោលបំណង​គឺការលើកស្ទួយ និងថែរក្សាទម្រង់សិល្បៈបុរាណ ដែលស្ទើរបាត់បង់ និងដើម្បី​ផ្សព្វផ្សាយបន្ត​និរន្តរភាពទៅដល់យុវជនជំនាន់ក្រោយ។

Duration:00:08:09

Ask host to enable sharing for playback control

លោកម៉ាច ម៉ុយ ថា ស្គរធំមានទីផ្សារល្អ តែពិបាករកឈើខ្នាតធំដើម្បីផលិត

7/25/2024
ស្គរជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទដែលគេអាចលេងបានច្រើនទម្រង់ និងមានវត្តមានស្ទើរនៅគ្រប់កម្មវិធី មិនថាភ្លេងបុរាណ ឬសម័យ។ តែការផលិតស្គរហាក់មិនងាយស្រួល ពិសេសប្រភេទស្គរធំដែលត្រូវប្រើឈើខ្នាតធំ។ លោកម៉ាច ម៉ុយ អ្នកផលិតស្គរម្នាក់នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺបានឱ្យដឹងថា សព្វថ្ងៃ ស្គរមានទីផ្សារល្អ តែលោកបារម្ភពីកង្វះឈើដើម្បីផលិត ពិសេសឈើមានទំហំធំ៕

Duration:00:06:48

Ask host to enable sharing for playback control

កំពង់ចាម៖អាណាព្យាបាលសិស្សនៅស្ទឹងឆ្វេងបារម្ភពីសុវត្ថិភាពកូនពេលឆ្លងស្ទឹងទៅសាលា

7/24/2024
សិស្សសាលាបឋមសិក្សាស្ទឹងឆ្វេងជាច្រើននាក់ត្រូវបង្ខំធ្វើដំណើរតាមទូកឆ្លងស្ទឹងទៅសាលារៀននៅរៀងរាល់រដូវទឹកឡើងម្តងៗ។ ករណីនេះបានធ្វើឲ្យអាណាព្យាបាលសិស្សបារម្ភពីសុវត្ថិភាពកូនដោយសារទូកចម្លងតូច និងគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ក្តីបារម្ភនេះកើតឡើង បន្ទាប់ពីមានឧបទ្ទវហេតុលិចទូកចម្លងសិស្សជាបន្តបន្ទាប់នាពេលកន្លងមក ពិសេសនៅក្នុងខេត្តកំពង់ធំ និងខេត្តកណ្តាល។

Duration:00:08:51

Ask host to enable sharing for playback control

លោកវ៉ាត់ ចំរើន៖ការចូលរួមប្រកួតកីឡាអូឡាំពិកជាជោគជ័យ និងមោទនភាពរបស់កម្ពុជា

7/23/2024
ប្រទេសកម្ពុជានឹងចូលរួមនៅក្នុងព្រឹត្តការណ៍កីឡាអូឡាំពិកដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសបារាំងពីថ្ងៃទី២៦ កក្កដាដល់ថ្ងៃទី១១ សីហាខាងមុខ។ ក្រុមកីឡាករខ្មែរដែលដឹកនាំដោយលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបានចាកចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ទី២១ កក្កដា។ លោកវ៉ាត់ ចំរើនបានលើកឡើងនៅមុនចាកចេញថា ការចូលរួមនៅក្នុងកីឡាអូឡាំពិកឆ្នាំ២០២៤ នេះជាជោគជ័យ និងមោទនភាពមួយរបស់កម្ពុជា។ ជោគជ័យ និងមោទនភាពព្រោះជាព្រឹត្តការណ៍កីឡាធំជាងគេបង្អស់នៅលើពិភពលោក។

Duration:00:07:54

Ask host to enable sharing for playback control

មហាជនចង់ឱ្យបង្កើនកម្មវិធីវប្បធម៌នៅផ្សារទំនើបដើម្បីបញ្ជ្រាបវប្បធម៌ខ្មែរដល់យុវជន

7/22/2024
ក្នុងរយ:ពេលចុងក្រោយនេះ គេឃើញមានការរៀបចំកម្មវិធីវប្បធម៌ ដូចជាការសម្ដែងល្ខោន​បាសាក់ កាផាត់ពណ៌មុខខ្មុក​ និងកម្មវិធីប្រជុំសិល្បៈនានានៅតាមផ្សារទំនើប តួយ៉ាងដូចជានៅផ្សារទំនើបអ៊ីអនមានជ័យ។ មហាជនបានសាទរ និងចង់ឱ្យមានការរៀបចំកម្មវិធីបែបនេះឱ្យបានញឹកញាប់នៅតាមផ្សារទំនើបដើម្បីបញ្ជ្រាបវប្បធម៌ខ្មែរដល់យុវជនជំនាន់ក្រោយ។

Duration:00:07:29

Ask host to enable sharing for playback control

អត្តពលិក ឈុន ប៊ុនថន ប្តេជ្ញាចិត្តខ្ពស់ក្នុងការរត់ប្រណាំង ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស

7/21/2024
អត្តពលិក ឈុន ប៊ុនថន នឹងត្រូវចូលរួម​ប្រកួតក្នុងវិញ្ញាសាររត់ប្រណាំងចម្ងាយ៨០០ម៉ែត្រ តំណាងឲ្យប្រទេសកម្ពុជា ក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុង​ប៉ារីស ប្រទេសបារាំង ដែលចាប់ផ្តើមពីថ្ងៃទី២៦​ខែ​កក្កដានេះ។ ការប្រកួតកាន់តែជិតមកដល់ អត្តពលិក ឈុន ប៊ុនថន បានអះអាងពីការខិតខំហ្វឹកហាត់ ព្រោះជាមោទនភាពរបស់ខ្លួនដែលបានតំណាងកម្ពុជានៅលើព្រឹត្តិការណ៍កីឡាអន្តរជាតិអូឡាំពិក។ បើទោះជាដឹងថា សមត្ថភាពនៅមានកម្រិត បើធៀបជាមួយអត្តពលិកប្រទេសដទៃទៀត តែកីឡាករ ឈុន ប៊ុនថន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតលើវិញ្ញាសាររត់ប្រណាំងចម្ងាយ៨០០ម៉ែត្រ។

Duration:00:06:36

Ask host to enable sharing for playback control

អ្នកស្រី ឡឹប ម៉ារី៖ ការកែច្នៃត្រីទៅជាអាហារក្រៀម ជួយលើកកម្ពស់វិស័យជលផលកម្ពុជា

7/20/2024
ត្រីស្ទើរគ្រប់ប្រភេទត្រូវបានក្រុមហ៊ុនយូនីកាយកមកកែច្នៃវេចខ្ចប់ជាម្ហូបអាហារក្រៀមៗ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការអ្នកបរិភោគក្នុងស្រុក។ ការកែច្នៃបែបនេះ ដោយសារតែ អ្នកស្រី ឡឹប ម៉ារី ម្ចាស់ក្រុមហ៊ុនយូនីកាមើលឃើញថា ពលរដ្ឋខ្មែរមួយចំនួនពុំសូវនិយមបរិភោគត្រី ហើយធ្វើឲ្យកុមារកម្ពុជាមួយចំនួនខ្វះសារជាតិចិញ្ចឹមដែលមានក្នុងសាច់ត្រី។ ការកែច្នៃត្រីទៅជាអាហារក្រៀមដែលមានគុណភាព គឺជាបេសសកម្មរបស់ស្ត្រីខ្មែរអ៊ីស្លាមរូប ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកបរិភោគ ក៏ដូចជាការជួយលើកកម្ពស់វិស័យជលផលរបស់កម្ពុជាផងដែរ។

Duration:00:11:25

Ask host to enable sharing for playback control

ឧកញ៉ាហៃ លីអ៊ាង៖ ប្រហុកម្សៅខ្មែរត្រៀមនាំទៅទីផ្សារអឺរ៉ុប និងរំពឹងប្រជែងជាមួយប្រហុកប្រទេសជិតខាង

7/19/2024
ដើម្បីឆ្លើយតបទៅនឹងភាពសម្បូរបែប និងតម្រូវការទីផ្សារបច្ចុប្បន្នក្រុមហ៊ុន Confirel របស់លោកឧកញ៉ាហៃ លីអ៊ាងបានផលិតប្រហុកខ្មែរជាប្រភេទម្សៅ និងត្រៀមនាំទៅកាន់ទីផ្សារអឺរ៉ុប។ តាមរយៈការផលិតប្រហុកជាប្រភេទម្សៅ លោកឧកញ៉ាហៃ លីអ៊ាងរំពឹងអាចប្រកួតប្រជែងជាមួយប្រហុកប្រទេសជិតខាង។ ទន្ទឹមគ្នានេះ លោកឧកញ៉ាក៏ចង់ឲ្យពិភពលោកស្គាល់ប្រហុកខ្មែរដែលជាមុខម្ហូបអត្តសញ្ញាណរបស់ខ្មែរផងដែរ។

Duration:00:10:46

Ask host to enable sharing for playback control

ខេត្តកោះកុង៖ ម្ចាស់សហគ្រាសគ្រំចំពុះទា ប្តេជ្ញាជួយសហគមន៍ ទោះជួបបញ្ហាទីផ្សារ

7/19/2024
ពលរដ្ឋខ្មែរមិនច្រើនទេដែលស្គាល់ប្រភេទគ្រំចំពុះទា ខណះទីផ្សារគ្រុំប្រភេទនេះកំពុងចាប់យកទីផ្សារក្នុងស្រុក និងក្រៅស្រុកបណ្តើរៗ។ លោក វង្ស តារា ម្ចាស់សហគ្រាសកែច្នៃគ្រំចំពុះទាបានឱ្យដឹងថា ទីផ្សារគ្រំចំពុះទាមានភាពល្អប្រសើរជាងមុន ទាំងតម្លៃ និងការបញ្ជាទិញពីឈ្មួញក្នុងស្រុក។ តែសម្រាប់ឈ្មួញក្រៅស្រុកវិញហាក់នៅបន្តជួបបញ្ហាតម្លៃដដែល។ តែទោះយ៉ាងណា លោក វង្ស តារា ប្តេជ្ញាជួយសហគមន៍ឱ្យមានជីវភាពសមរម្យតាមរយៈការជួយទិញគ្រំចំពុះទាពីប្រជាសហគមន៍ជាមួយតម្លៃមួយអាចទទួលយកបាន។

Duration:00:12:29

Ask host to enable sharing for playback control

លោក ណេន ភារិទ្ធ សិល្បករស្រលាញ់​ជំនាញ​ល្ខោននិយាយ

7/16/2024
ទោះបីជាធ្លាប់បាក់ទឹកចិត្ត​នៅក្នុងការសំដែង​​និងការតម្តើងទស្សនីយភាពល្ខោននិយាយ​មួយលើក​ជាពីរលើក លោក ណេន ភារិទ្ធ សម្រេចចិត្ត​ដាក់ចិត្ត ក្នុងការចាប់យកជំនាញ​ពិតប្រាក​ដមួយដែលខ្លួនស្រលាញ់ ដើម្បី​លើកស្ទួយ​ទម្រង់ល្ខោននិយាយ​​កុំ​អោយ​បាត់បង់។

Duration:00:10:07

Ask host to enable sharing for playback control

លោក ខៀវ លីនដា៖ ដើមបន្សៃពុំទាន់មានអ្នកផលិតច្រើន និងមានទីផ្សារល្អ

7/15/2024
ដើមបន្សៃគឺជាប្រភេទរុក្ខជាតិអប់ដែលត្រូវបានគេយកទៅផ្គុំជាមួយឫសឈើ ឬបំណែកនៃរុក្ខជាតិផ្សេងទៀត ដើម្បីបង្កើតបានជារូបសិល្បៈលម្អផ្ទះ និងកន្លែងធ្វើការជាដើម។ វត្ថុអនុស្សាវរីយ៍ច្នៃចេញពីរុក្ខជាតិអប់នេះមានការគាំទ្រច្រើនឡើងជាលំដាប់ រហូតដល់ការច្នៃជារូបរាងថ្មីៗជាច្រើន។ អ្នកកែច្នៃ លោក ខៀវ លីនដា ប្រាប់ថា និន្នាការគាំទ្រវត្ថុអនុស្សាវរីយ៍ធ្វើពីដើមបន្សៃពីព្រោះរុក្ខជាតិប្រភេទនេះងាយស្រួលទុកដាក់ និងរក្សាទុកបានយូរ។ ត្បិតវត្ថុអនុស្សាវរីយ៍នេះមានតម្លៃខ្ពស់ លោក ខៀវ លីនដា នៅតែមានក្តីរំពឹងខ្ពស់ថានឹងអាចនាំចេញទៅលក់ក្នុងទីផ្សារក្រៅប្រទេសនៅថ្ងៃខាងមុខ។

Duration:00:06:54

Ask host to enable sharing for playback control

ពលរដ្ឋទំនប់៩៤៖ ពួកខ្ញុំស៊ូស្លាប់ ក៏មិនចាកចេញពីលំនៅឋានដែលធ្លាប់រស់នៅ

7/13/2024
«សុំអភិវឌ្ឍន៍នៅនឹងកន្លែង» នេះជាសំណើរបស់សហគមន៍ទំនប់៩៤ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល និងកំពុងប្រឈមពីការបណ្តេញចេញ។ តំណាងពលរដ្ឋមួយចំនួនបានបញ្ជាក់ជំហរមិនចាកចេញពីទីតាំងដែលពួកគេកំពុងរស់នៅឡើយ ទោះបីត្រូវតតាំងជាមួយកម្លាំងសមត្ថកិច្ច ឬបន្តរងការគំរាមកំហែងពីក្រុមហ៊ុនព្រលានយន្តហោះក៏ដោយ។ ដោយគ្មានជម្រើស ពលរដ្ឋសហគមន៍ទំនប់៩៤អះអាងថា ពួកគេសុខចិត្តស្លាប់នៅភូមិឋាន ជាជាងចាកចេញពីកន្លែងធ្លាប់រស់នៅតកូនតចៅ។

Duration:00:11:40

Ask host to enable sharing for playback control

សហគ្រិនស្ត្រីខ្មែរកែច្នៃផលិតផលខ្វះទីផ្សារក្នុងស្រុកជាផលិតផលសម្អាតដងខ្លួន

7/12/2024
នៅកម្ពុជាមានមិនច្រើនឡើយការវិនិយោគទៅលើផលិតផលសម្អាតដងខ្លួន ដោយយកបន្លែផ្លែឈើក្នុងស្រុកជាវត្ថុធាតុដើម ខណៈប្រទេសកសិកម្មមួយនេះនៅតែត្រូវការនាំចូលបន្លែផ្លែឈើពីខាងក្រៅ។ ប្រឈមនឹងបញ្ហានេះ LSV ជាក្រុមហ៊ុនឯកជនមួយកំពុងអភិវឌ្ឍផលិតផលដែលថ្មីច្នៃចេញពីស្ពៃក្រញាញ់ និងបន្លែផ្លែឈើជាច្រើនមុខផ្សេងទៀត។ ស្ថាបនិកក្រុមហ៊ុន LSV លោកស្រី នុត សម្ផស្ស ប្រាប់ថាការជ្រើសយកបន្លែផ្លែឈើក្នុងស្រុកធ្វើជាវត្ថុធាតុដើមដូច្នេះពីព្រោះលោកស្រីចង់ជម្រុញកសិផលខ្មែរដែលខ្វះទីផ្សារ និងម៉្យាងទៀត បន្លែផ្លែឈើខ្មែរមានសារធាតុល្អៗជាច្រើនសម្រាប់ស្បែក។ ការវិនិយោគលើផលិតផលធ្វើពីកសិផលក្នុងស្រុកនេះមិនត្រឹមតែជួយដល់កសិករប៉ុណ្ណោះទេ តែវាបានអនុញ្ញាតឱ្យនិស្សិតខ្មែរជាច្រើននាក់ហ្វឹកហាត់ការងារផងដែរ។

Duration:00:11:09

Ask host to enable sharing for playback control

ពលរដ្ឋសាទរ និងទទួលយកកូនឈើពីក្រសួងបរិស្ថានទៅដាំតាមរយៈពិព័រណ៌«ពន្លកបៃតង»

7/11/2024
រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានរៀបចំពិព័រណ៌ និងចែកកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ក្រោមមូលបទ «ពន្លកបៃតង»ការតាំងពិពរណ៌របស់ក្រសួងបរិស្ថានគឺដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការដាំដើមឈើបានច្រើនដើម្បីបង្កើតគម្របបៃតងនៅកម្ពុជា។ កូនឈើដែលក្រសួងបរិស្ថានចែកជូនសាធារណជនរួមមាន៣ប្រភេទ គឺប្រភេទឈើប្រណីត ឈើហូបផ្លែ និងដើមត្នោត។ ជាមួយគ្នានេះពលរដ្ឋដែលបានចូលរួម និងទទួលបានកូនឈើពីក្រសួងទៅដាំរៀងៗខ្លួន បានបង្ហាញនូវការគាំទ្រចំពោះព្រឹត្តិការណ៍នេះ និងយល់ឃើញថាកូនឈើទាំងនេះ នឹងអាចបង្កើនបរិមាណឈើប្រណីតក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

Duration:00:08:18

Ask host to enable sharing for playback control

លោក យ៉ុង ហេង៖ ភាពអយុត្តិធម៌បានជំរុញឲ្យខ្ញុំតាំងចិត្តចង់រៀនថ្នាក់បណ្ឌិតនៅ Harvard

7/10/2024
លោក យ៉ុង ហេង ​ជា​ក្មេង​កំព្រា​ដែល​ឪពុក និង​ម្តាយ​បាន​ស្លាប់​ចោល​តាំង​ពី​រូប​គេមាន​អាយុ​៣ឆ្នាំ​។ ​លោក​ធ្លាប់ឆ្លង​កាត់​ការ​ងារ​លំបាក​ៗ​ជា​ច្រើន​តាំង​ពី​មិន​ទាន់​ពេញ​វ័យ​ដើម្បី​រក​កម្រៃ​ផ្គត់​ផ្គង់​ការ​សិក្សា។​ បច្ចុប្បន្ន​ យ៉ុង ហេង កំពុង​សិក្សាថ្នាក់​អនុបណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក​ផ្នែក​ជំនាញ​អចលន​ទ្រព្យ។​ តែ​ក្តី​ស្រមៃ​របស់​យុវ​ជន​វ័យ ​៣១​ឆ្នាំ​រូប​នេះ ​គឺ​ចូល​រៀន​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ ​Harvard​។ ​ការ​តាំង​ចិត្ត​ដូច​នេះ​ដោយ​សារ​តែកូន​កំព្រា​រូប​នេះនៅ​តែ​មិន​អាច​បំភ្លេច​បាន​ពី​ភាព​អយុត្តិធម៌​ជា​ច្រើន​ដែល​រូប​គេ​បាន​ជួប​ប្រទះ​ ក្នុង​នោះ​មាន​ការ​ប្រើ​ហិង្សា​ពី​ជន​មាន​អំណាច​ដែល​ស្រវឹង​ស្រា ​និង​ការ​បោក​ប្រាស់​លុយ​កាក់​រាប់​ម៉ឺន​ដុល្លារ​នៅ​កម្ពុជា​​។

Duration:00:11:41

Ask host to enable sharing for playback control

លោក អ៊ឹម បូរ៉ាថា ទោះមានការប្រកួតប្រជែង ធុងចម្រោះទឹកផលិតពីដីឥដ្ឋនៅតែមានទីផ្សារ

7/9/2024
ក្រុមហ៊ុនចម្រោះទឹកទន្សាយបានបង្កើតធុងចម្រោះទឹកមួយប្រភេទដែលផលិតចេញពីដីឥដ្ឋ ដោយសារមើលឃើញពីកង្វះទឹកស្អាតនៅក្នុងស្រុក និងដើម្បីចូលរួមថែរក្សាបរិស្ថាន។ ធុងចម្រោះទឹកធ្វើពីដីឥដ្ឋនេះមានវត្តមាននៅកម្ពុជាជាង ២០ឆ្នាំមកហើយ និងនៅតែអាចឈរជើងបានក្នុងបរិបទប្រកួតប្រជែងទីផ្សារសព្វថ្ងៃ។ នេះបើតាមការលើកឡើងរបស់លោក អ៊ឹម បូរ៉ា ប្រធានស្រាវជ្រាវ និងអភិវឌ្ឍផលិតផលនៅក្រុមហ៊ុនចម្រោះទឹកទន្សាយ។ តាមលោក អ៊ឹម បូរ៉ា ធុងចម្រោះទឹកធ្វើពីដីឥដ្ឋនេះនៅតែមានការគាំទ្រ ពីព្រោះវាមានស្តង់ដារត្រឹមត្រូវ និងអាចធានាបាននូវសុវត្ថិភាពអ្នកប្រើប្រាស់។

Duration:00:10:08

Ask host to enable sharing for playback control

អ្នកចិញ្ចឹមរុយរាជ៖ដង្កូវ BFS មានអត្ថប្រយោជន៍ តែទីផ្សារដង្កូវប្រភេទនេះនៅតូចចង្អៀត

7/8/2024
រុយជាសត្វល្អិតមួយប្រភេទដែលមនុស្សភាគច្រើនមិនចូលចិត្ត។ ក្រៅពីរំខានតាមរយៈការរោមលើម្ហូបអាហារ ពិសេសអាហារដែលមានក្លិនស្អុយ ឬទំលើខ្លួនមនុស្ស រុយក៏ជាភ្នាក់ងារចម្លងរោគដែរ។ តែគេមិនត្រូវភ្លេចនិយាយទេថា មានរុយមួយប្រភេទទៀតគឺរុយរាជដែលត្រូវបានគេចិញ្ចឹមយកដង្កូវ BFS ធ្វើជាចំណីសត្វ។ ក្រៅពីជាចំណីសត្វ ដង្កូវ BFS ក៏បានជួយបរិស្ថានដែរ។ នេះបើតាមកញ្ញា ហ៊ុល ហ៊ុនសុភារី អ្នកចិញ្ចឹមរុយរាជ។ តែកញ្ញា ហ៊ុល ហ៊ុនសុភារីមិនភ្លេចបញ្ជាក់ថា ទីផ្សារដង្កូវ BFS នៅតូចចង្អៀត ព្រោះពលរដ្ឋមួយភាគធំនៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍របស់ដង្កូវ BFS។

Duration:00:08:36

Ask host to enable sharing for playback control

ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញផ្សារភ្ជាប់មនុស្សទៅនឹងរុក្ខជាតិ

7/6/2024
នៅមជ្ឈមណ្ឌលបៃតង Connexion នាទីក្រុងកោះពេជ្រ មានរៀបចំការតាំងពិព័រណ៍រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៦-៧ ​ខែកក្កដា ឆ្នាំ២០២៤។ ពិព័រណ៍រុក្ខជាតិនេះ ត្រូវបានអ្នករៀបចំពន្យល់ថា ជាការផ្សារភ្ជាប់អ្នកចូលចិត្តរុក្ខជាតិ ឱ្យទៅកាន់តែជិតនឹងរុក្ខជាតិ។ ការតាំងពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី៣ នេះ មានទាំងម្ចាស់សួនរុក្ខជាតិ និងអ្នកចូលរួមទាំងជាតិ និងអន្ដរជាតិ ​មកជួបជុំគ្នា ដោយបង្ហាញពីបច្ចេកទេសនៃការដាំដុះរុក្ខជាតិ ទាំងនោះផងដែរ។

Duration:00:08:57

Ask host to enable sharing for playback control

អង្គការហត្ថាវេជ្ជសាស្ត្រនាំគ្រូពេទ្យបារាំងជំនាញលំនឹងសរីរាង្គមកព្យាបាលកុមារកម្ពុជា

7/5/2024
ក្នុងឆ្នាំ២០២៤ នេះ អង្គការហត្ថាវេជ្ជសាស្ត្រកំពុងដឹកនាំគ្រូពេទ្យជំនាញផ្នែកលំនឹងសរីរាង្គពីបារាំងមកព្យាបាលកុមារកម្ពុជាក្រីក្រ និងមានពិការភាពប្រមាណពី ៣ ៥០០ ទៅ ៤ ០០០នាក់នៅតាមអង្គការក្នុងស្រុកជាច្រើន ក្នុងនោះមានអង្គការផ្ទះបាយកុមារដែលបានបើកទ្វារទទួលពិនិត្យព្យាបាលជំងឺលំនឹងសរីរាង្គឱ្យកុមារប្រមាណ ២០០នាក់ក្នុងរយៈពេល ២ថ្ងៃដោយឥតគិតថ្លៃ។ អាណាព្យាបាលដែលបានយកកូនៗមកទទួលការព្យាបាលនៅអង្គការផ្ទះបាយកុមារប្រាប់ថា ពួកគាត់សប្បាយចិត្ត ដ្បិតមិនធ្លាប់ស្គាល់ការព្យាបាលជំងឺប្រភេទនេះ៕

Duration:00:13:32

Ask host to enable sharing for playback control

អ្នកភូមិស្វាយអាត់ថា ការយកដីស្រែដាំស្មៅ ព្រោះស្មៅផ្តល់ចំណូលបានច្រើនជាងស្រូវ

7/4/2024
ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពេញនិយមខ្លាំងព្រោះរបរមួយនេះអាចផ្តល់ចំណូលឲ្យពួកគេច្រើនជាងរបរដាំស្រូវទៅទៀត។ អ្នកភូមិស្វាយអាត់សឹងគ្រប់គ្នាបានយកដីស្រែទៅដាំស្មៅជំនួសឲ្យការដាំស្រូវវិញ។ តាមអ្នកភូមិស្វាយអាត់ ស្មៅមួយការ៉េមានតម្លៃជិតមួយដុល្លារ និងអាចផ្តល់ផលពី ៣ ទៅ ៤ដងក្នុងមួយឆ្នាំ ខណៈដំណាំស្រូវអាចផ្តល់ផលបានតែមួយដងប៉ុណ្ណោះ។

Duration:00:06:41