Focus on the world-logo

Focus on the world

RFI

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Location:

Paris, France

Networks:

RFI

Description:

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Language:

Khmer


Episodes
Ask host to enable sharing for playback control

ការរីករាលដាលចលនាអ៊ីស្លាមជីហាត ជាក្តីព្រួយបារម្ភថ្មី ក្រោយពីរដ្ឋាភិបាលស៊ីរីដួលរលំ

12/11/2024
រដ្ឋាភិបាលស៊ីរីរបស់​លោក ​បាស្ហា អាល់អាសាដ​ ដួលរលំកាលពីចុងសប្តាហ៍កន្លងទៅ​។ បណ្តា​អ្នក​ទោស​ ដែល​ជាប់ឃុំ​ក្រោម​របបចាស់​ និង​ក្រុម​ភេរវជន ដែល​ជាប់ឃុំក្នុងមន្ទីរពន្ធនាគារ​ ត្រូវ​ដោះលែងឲ្យ​មាន​សេរីភាព​ ជាបន្តបន្ទាប់​។ ការណ៍​នេះ បង្កជា​ក្តីព្រួយបារម្ភ​ថ្មី ចំពោះ​ការរីករាលដាល​​ចលនា​អ៊ីស្លាម​ជីហាត។​ ​រដ្ឋាភិបាល​ស៊ីរី​​ដួល​រលំបង្កក្តីព្រួយបារម្ភ​​ចំពោះ​ការរីករាលដាល​​ចលនា​អ៊ីស្លាម​ជីហាត ក៏ព្រោះតែ​ការ​រំដោះ​ព្រលែង​អ្នក​ទោស​មន្ទីរឃុំឃាំង​ជាច្រើននៅស៊ីរី គឺអាច​​មាន​ចេញ​ដោយ​ទាំង​ពួក​​ភេរវជនអ៊ីស្លាម​ជីហាត​។ ក្តីព្រួយ​បារម្ភពីពួក​ជីហាតងើប​កម្រើក​ឡើងវិញ មាន​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន រាប់​ទាំង​ ​អ៊ីស្រាអែលដែលជាប់របងស៊ីរី សហរដ្ឋ​អាមេរិក​​ដែល​នៅសែនឆ្ងាយ ហើយសូម្បី​​ បណ្តាញប្រទេស​អឺរ៉ុប​និង​អាហ្វ្រិក ក៏ព្រួយ​ដែរ។ ជីហាត​ទុយនេស៊ី ក្នុង​ទ្វីប​អាហ្វ្រិក​ ប្រទេស​ទុយនេស៊ី ​មា​នពលរដ្ឋ​ខ្លួន មិនតិច​ជាង ២ ០០០ ​នាក់​នោះឡើយ ដែលចូលដៃ​ជាមួយ​ក្រុម​ជីហាត​អ៊ីស្លាម​ជ្រុល​និយម នៅតំបន់​ដើមបូព៌ា​។ តួលេខ​ជនជីហាត​ទុយនេស៊ី ជាង ២ ០០០ នាក់នេះ​ បើយោងតាម​ទិន្ន​ន័យ​ក្រសួងមហាផ្ទៃស៊ីរី កាលពីឆ្នាំ២០១៥ ម្ល៉ោះហើយ សព្វថ្ងៃ វា​អាច​នឹងមាន​ចំនួន​កើនឡើងច្រើន​ជាងចំនួន​​នោះ ​ក៏​អាច​ថា​បាន។ ពួក​ជីហាត​ទុយនេស៊ី​ទាំងនោះ ​​ចូលរួមពលី​ប្រយុទ្ធ​​ក្នុង​ជម្លោះ​​ច្រើនសមរភូមិ​​ ទាំង​នៅលើទឹកដី​ស៊ីរី​ នៅ​អ៊ីរ៉ាក់ និងនៅលីប៊ី​ ទៀត​ផង ​។ បារាំងតាមដាន​​ពួក​ជីហាត​ស៊ីរីដើមកំណើត​បារាំង​ រីឯ អាជ្ញាធរ​ប្រទេស​បារាំង ក៏​បានទាញ​សញ្ញា​អាសន្ននិងក្តី​ព្រួយ​បារម្ភ​​ខ្លះៗហើយ។ បារាំង​ខ្លាចក្រែង​ថា​ ពួក​អ៊ីស្លាម​ជីហាត​ដែល​ចេញពី​ស៊ីរី​ មក​បង្ក​ភេរវកម្ម ឬ​បង្កការ​គំរាមកំហែង​សន្តិសុខ​សុវត្ថិភាព​​នៅលើទឹកដី​អឺរ៉ុប។​ បារាំង​ព្រួយបែបនេះ ក៏​ព្រោះថា មាន​ជន​ជីហាត មិនតិច​ជាង ១០០ នាក់​ឡើយ ដែល​មាន​សញ្ញាតិ​បារាំង ហើយ​ដែល​ចូលរួម​ស្មគ្រចិត្ត​ ទៅ​ច្បាំង​នៅ​ប្រទេស​ស៊ីរី​ ។ ពួក​គេទាំង​​រស់​នៅ​ក្រុង​អ៊ីដលីប និង​មានវត្តមាន​ច្រើន​នៅ​ប៉ែក​នីរតី​ប្រទេស​ស៊ីរី​ ​ជា​ច្រើន​ឆ្នាំមកហើយ។​ ហើយខ្លះទៀត​ ក៏បាន​ជាប់ឃុំ​ក្នុងពន្ធនាគារ​​ក្រោម​ការ​ត្រួត​ត្រា​របស់​ក្រុម​ប្រដាប់​អាវុធ​គួដ​ស៊ីរី។​ នេះបើតាមលោក Olivier Christen រដ្ឋអាជ្ញា​បារាំង​ប្រឆាំង​ភេរវកម្ម​ ថ្លែង​ប្រាប់​កាសែត Figaro នៅ​ថ្ងៃអង្គារ ដោយ​បញ្ជាក់​ទៀតថា ​ក្នុងរយៈ​ពេល​ខ្លី នៅ​លើទឹកដីបារាំង ក្តីបារម្ភពី​គ្រោះថ្នាក់​ហានិភ័យ អាច​នឹងមិនទាន់​ប្រឈមខ្លាំងពេក​ទេ​ ក៏ប៉ុន្តែ អ្វីៗ​អាច​ប្រែប្រួល​រហ័ស​ណាស់។​ ដូច្នោះហើយ បារាំង​ត្រូវតែ​​បន្ត​តាម​ដាន​ស្ថានការណ៍​វិវឌ្ឍ​នៅ​ស៊ីរី​ យ៉ាងកៀកប្រកិត​។​ អាមេរិក ​និង អ៊ីស្រាអែល បាញ់​ប្រហារ សហរដ្ឋ​អា​មេរិក ក៏​តាមដាន​ស្ថានការណ៍​ស៊ីរី​ យ៉ាងកៀកកិតដែរ​។ បន្ថែមលើសពីនោះ កាលពីថ្ងៃ​អាទិត្យ​និង​ថ្ងៃ​ចន្ទ កងទ័ព​ជើងអាកាស​របស់​អា​មេរិក​ បាន​ទម្លាក់​គ្រាប់​បែក និង​បាញ់​គ្រាប់​ផ្លោង​ មិនតិចជាង ៧៥ លើក នោះឡើយ ដើម្បី​កម្ទេច​ពួក​ភេរវជន​ជីហាត។ សម្ព័ន្ធមិត្ត​អាមេរិក អ៊ីស្រាអែល ក៏​ធ្វើ​ប្រតិបត្តិការ​បាញ់​កម្ទេច​មូលដ្ឋាន​យោធា និង​ឃ្លាំង​ស្ទុក​អាវុធ​របស់​យោធា​របបស៊ីរី​ចាស់ ក្រោម​ហេតុផល​ការពារ​សន្តិសុខសុវត្ថិភាព ខ្លាចក្រែង​គ្រឿង​សព្វាវុធ​នៅឃ្លាំង ធ្លាក់​ទៅលើ​ដៃ​ក្រុម​អ​មិត្ត។​ ទន្ទឹម​នឹងគ្នានេះ កងទ័ព​អ៊ីស្រាអែល ដែល​មា​ន​របង​ព្រំដែន​​ជាប់​ស៊ីរី​ បាន​ព្រមាន​បាញ់ប្រហារ​មិនឲ្យ​ពួក​ភេរវជន​ជីហាត​ ឆ្លង​ចូល​ព្រំដែន​របស់​ខ្លួន​បានឡើយ។ អាជ្ញាធរថ្មីប្រឹងសម្អាតខ្លួន​ ក្រៅពីក្តីបារម្ភ​ជុំវិញ ​ពួក​ជីហាត​រួច​ចេញពីគុក និងបារម្ភពី​​ពួក​ជីហាត​នៅក្រៅឃុំ ព្រម​ទាំង​ជីហាត​ដែល​មាន​សញ្ជាតិ​បរទេស គឺ​នៅមានក្រុម​ដឹកនាំ​របបស៊ីរីថ្មី ក៏​ជា​អតីត​ដៃជើង​ភេរជន​ ដែរ​។ នេះក៏​ជា​ក្តីបារម្ភមួយ​ទៀត​ និងដែល​​ត្រូវ​ឲ្យ​គេ​យកចិត្ត​ទុកដាក់​តាមដាន​សកម្មភាព​របស់​​ពួក​គេ​នេះ។​ ជាក់ស្តែង​ ក្រុម​ប្រដាប់អាវុធអ៊ីស្លាម Hayat Tahir al-Sham (HTS) ដែល​ផ្តួល​រំលំរដ្ឋាភិបាលស៊ីរីរបស់លោក បាស្ហា អាល់អាសាដ គឺ​ជា​អតីត​សាខា​ក្រុមភេរវជនអន្តរជាតិ​​អាល់កៃដា​។ ​បស្ចិម​លោក​ជាច្រើនប្រទេស រួម​ទាំង​សហរដ្ឋអាមេរិក​ផង ​​បាន​ដាក់​ក្រុម​ប្រដាប់អាវុធនេះ ឋិត​ក្នុង​បញ្ជីខ្មៅ​ ដោយ​ចាត់ទុកថាជាក្រុម​ភេរ​វនិយម​ ហើយ​ក៏​មិនទាន់​ដក​ឈ្មោះ​ចេញពី​បញ្ជី​ខ្មៅ​នៅឡើយទេ​។ ទោះជាម្តេចក្តី ក្រុម​ប្រដាប់អាវុធអ៊ីស្លាម Hayat Tahir al-Sham ដែល​ឡើង​ក្តាប់អំណាច​ថ្មីថ្មោង​​នៅ​ស៊ីរី បានព្យាយាម​ ​ម្តងហើយ​ម្តងទៀត អះអាងថា ខ្លួន​បា​នផ្តាច់​ទំនាក់​ទំនង​ជាមួយ​នឹងពួកអ៊ីស្លាម​​ជីហាត ដាច់ស្រេច​ហើយ។​ ម្យ៉ាងទៀត ពួកប្រដាប់​អាវុធ​កាន់​អំណាច​ថ្មី​នៅស៊ីរី បានខំប្រឹង​លាងសម្អាតខ្លួន​ ចេញពី​កម្អែល​អ៊ីស្លាមប្រកាន់​តឹង​ជ្រុល​និយម ហើយពួកគេ​ទទូច​​រន្ថាន់​ឲ្យ​សហគម​ន៍​អន្តរជាតិ​ ជឿទុកចិត្ត​ក្រុម​ខ្លួន តាមរយៈ​ការប្រកាស​ឲ្យប្រជា​ជន​ស៊ីរី​គ្រប់មជ្ឈដ្ឋាន ​ចម្រុះ​​ជាតិសាសន៍ ចម្រុះ​សាសនា​...

Duration:00:04:38

Ask host to enable sharing for playback control

របបផ្តាច់ការ​បាស្ហាដួលរលំ តើជនភៀសខ្លួនស៊ីរី​ជាច្រើនលាននាក់ នឹងត្រលប់ចូលស្រុកវិញឬយ៉ាងណា?

12/10/2024
សង្គ្រាម​ស៊ីវីលនៅស៊ីរី ដែល​បានចាប់ផ្តើម​តាំងតែពីឆ្នាំ​២០១១ បានរុញច្រាន​ប្រជាជនស៊ីរីចំនួន​ប្រមាណ​១៣​លាននាក់ ឲ្យ​ភៀសខ្លួល​ចោលផ្ទះសម្បែង និងខ្លះភៀសខ្លួនទៅប្រទេសផ្សេង​។ នៅទីបំផុត​ របបផ្តាច់ការ​ស៊ីរីដឹកនាំដោយ​ បាស្ហា អាល់អាសាដ បានដួលរលំទាំងស្រុងហើយ កាលពីថ្ងៃអាទិត្យទី​៨ធ្នូ បន្ទាប់ពី​ក្រុមឧទ្ទាមស៊ីរី វាយ​សម្រុក​យ៉ាងលឿនរហ័ស។ របប​បាស្ហាដួលរលំ បានចោទជាសំណួរ ថាតើជនភៀសខ្លួនស៊ីរីជាច្រើនលាននាក់ទាំងនោះ នឹងត្រឡប់ចូលស្រុកវិញឬយ៉ាងណា ខណៈស្ថានការណ៍​ហាក់​មិនទាន់ប្រាដកប្រជានៅឡើយ​នៅស៊ីរី។ របបផ្តាច់ការត្រកូល​ អាល់អាសាដ ដែលបានកាប់សម្លាប់ធ្វើបាបប្រជាជនឯងអស់ជាង​​៥០​ឆ្នាំមកនេះ បានដួលរលំហើយ ហើយ​ដំណឹងនេះ​បានធ្វើ​ឲ្យ​ប្រជាជន​ស៊ីរី ទាំងក្នុង​នឹងក្រៅស្រុក ​ស្រែកអបអរសប្បាយរីករាយ​។ តើ​ទំព័រថ្មីនៃប្រវត្តិសាស្ត្រស៊ីរី កំពុងតែបើកឡើងឬយ៉ាងណា? រូបភាព​ជាច្រើន​នៅលើបណ្តាញសង្គម និងផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាននានា បង្ហាញ​ឲ្យ​ឃើញជនភៀសខ្លួនស៊ីរីជាច្រើននាក់ ប្រាប់ថាពួកគេចង់ធ្វើដំណើរត្រលប់ចូលស្រុកវិញ ឬត្រលប់ទៅទីកន្លែងដែលខ្លួនធ្លាប់រស់នៅវិញ​។ គួររំលឹកថា សង្គ្រាមស៊ីវីល​ដែលបានផ្ទុះឡើងនៅស៊ីរី កាលពីឆ្នាំ​២០១១ បាន​រុញច្រាន​ប្រជាជន​ស៊ីរី​ប្រមាណ​ជាង​១៣​លាននាក់ ឲ្យ​ភៀសខ្លួនចោលផ្ទះសំបែង ពោលគឺ​ជាង​ពាក់កណ្តាល​នៃប្រជាជនសរុប​។ ក្នុងចំណោមនេះ ប្រមាណ​៧,៤លាននាក់ បាន​ភៀសខ្លួន​នៅក្នុងស្រុក ចំណែកប្រមាណ​ជាង​៦លាន​នាក់ទៀត បានភៀសខ្លួនទៅក្រៅស្រុក ដែលភាគច្រើននៅប្រទេសក្បែរខាងស៊ីរី​។ យោងតាមតួលេខអង្គការ UNHCR តួកគីគឺជាទីកន្លែងដែលមាន​ជនភៀសខ្លួនស៊ីរី រស់នៅច្រើនជាង​គេ ប្រមាណ​ជាង​៣លាននាក់ បន្ទាប់មក​គឺមាននៅ​លីបង់ ប្រមាណជាង​៧៨ម៉ឺននាក់ ហ្សកដានីជាង​៦៣ម៉ឺននាក់ អ៊ីរ៉ាក់ជិត​៣០ម៉ឺននាក់ និងអេហ្ស៊ីបប្រមាណ​ជិត​១៦ម៉ឺននាក់​។ នៅអឺរ៉ុប គិតត្រឹម​ឆ្នាំ​២០២៤ ផ្អែកតាម​ UNHRC អាល្លឺម៉ង់ជាប្រទេសដែល​បានទទួល​ជនភៀសខ្លួនស៊ីរីច្រើនជាងគេ ប្រមាណ​៧៨១០០០​នាក់។ បន្ទាប់​មកទៀត គឺស៊ុយអែត ៨៧៧០០នាក់ ហូឡង់បានទទួល​ ៧៩០០០នាក់ ចំណែកបារាំង បានទទួល​ប្រមាណ​​៤៥៦០០នាក់។ អង់គ្លេសវិញ បានទទួលជនភៀសខ្លួនស៊ីរីប្រមាណ​ ២៣០០០​នាក់​ដែរ​។ សំណួរកំពុងចោទសួរ ថាតើ​ជនភៀសខ្លួនស៊ីរីជាច្រើនលាននាក់ទាំងនេះ នឹងត្រលប់ចូលស្រុកវិញទាំងអស់ឬយ៉ាងណា? បណ្តាប្រទេសអឺរ៉ុប​មួយចំនួន បាននាំគ្នាប្រកាសបន្តបន្ទាប់គ្នា ថាគេសម្រេច​ផ្អាក​​​ឈប់ទទួលពាក្យសុំសិទ្ធិជ្រកកោន​របស់ជនភៀសខ្លួនស៊ីរីមួយរយៈសិន ព្រោះថាកា​លៈទេសៈពេលនេះបានផ្លាស់ប្តូរ ដោយ​របបផ្តាច់ការ​បាស្ហា អាល់អាសាដ បានដួលរលំហើយ​ ហើយ​ដែល​ប្រជាជនស៊ីរីគ្មានហេតុផលអ្វីទៀត ត្រូវសុំសិទ្ធិជ្រកកោន​ក្នុងនាម​ជាជនភៀសខ្លួន​ឡើយ​។ លោកស្រី Hélène Thiollet អ្នកជំនាញ​ផ្នែក​អន្តោប្រវេសន៍អន្តរជាតិ នៅ​មជ្ឈមណ្ឌលស្រាវជ្រាវ​​CNRSបារាំង បាន​លើកឡើងថា ភាគច្រើននៃ​ជនភៀសខ្លួនស៊ីរីដែល​កំពុងស្ថិតនៅតួកគី ទំនងជាប្រហែលមិន​ចង់​ត្រលប់ទៅស៊ីរីវិញទេ ព្រោះ​ថា​ស្ថានការណ៍​នៅមិនទាន់ច្បាស់លាស់នៅឡើយ​។ អ្នកខ្លះ​បាន​ស្នាក់នៅ​តួកគី តាំងតែពី​ឆ្នាំ​២០១១មក ដូច្នេះពួកគេចង់រស់នៅទីនោះយូរអង្វែងតែម្តង។ ដោយឡែក ជនភៀសខ្លួននៅអឺរ៉ុប ដែល​បានទទួល​លិខិតស្នាមស្នាក់នៅស្របច្បាប់ មួយចំនួន​ធំ ហើយ​មានការងារធ្វើ​ជាប់លាប់ ក៏ពួកគេមិន​ប្រថុយត្រលប់ចូលស្រុកវិញដែរ។ ដូច្នេះ អ្នកដែលអាច​សម្រេចចិត្តត្រលប់ទៅស៊ីរីវិញនៅពេលនេះ គឺអាចជាជនភៀសខ្លួន ដែលកំពុងស្ថិតក្នុង​កាលៈទេសៈមិនច្បាស់លាស់ មិន​ទាន់មានលិខិតស្នាម មិនទាន់មានការងារធ្វើ ឬផ្ទះស្នាក់នៅជាប់លាប់​ជាដើម​។ យ៉ាងណាក៏ដោយ លោកស្រី Hélène Thiollet បានបង្ហាញការព្រួយបារម្ភធំប្រសិន​បើជនភៀសខ្លួនស៊ីរី ច្រើនលាននាក់ ត្រលប់ចូលស្រុក​វិញព្រមៗគ្នា​​ក្នុងពេលនេះ​។ ជាង​១០ឆ្នាំនៃសង្គ្រាម ស៊ីរីត្រូវដួលរលំទាំងស្រុង ទាំងសេដ្ឋកិច្ចនិងសង្គម។ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សេវាសាធារណៈ មន្ទីរពេទ្យ សាលារៀន បណ្តាញទឹកស្អាតជាដើម គឺត្រូវវាយបំផ្លាញសឹងខ្ទេចទាំងស្រុង។ តើជនភៀសខ្លួនដែលចង់ត្រលប់ទៅវិញ គឺទៅរស់នៅដោយ​របៀបណា? លោកស្រីបានលើកឡើងថា អ្វីៗវាអាស្រ័យជាពិសេស ទៅលើ​អនាគត​រដ្ឋាភិបាល​បណ្តោះអាសន្ន​ស៊ីរីដឹកនាំដោយ​ក្រុមឧទ្ទាម​ ថាធ្វើឲ្យសហគមអន្តរជាតិទុកចិត្តប៉ុណ្ណា។ រដ្ឋាភិបាលនេះត្រូវតែបង្ហាញជំហរសហការ ដើម្បី​ទទួលបានជំនួយ​ឧបត្ថម្ភចាំបាច់ ក្នុងការជួយ​​ដល់​ជនភៀសខ្លួន​ស៊ីរីក្នុងស្រុក ​ដែលត្រលប់ទៅទីកន្លែងរស់នៅវិញជាជំហានទីមួយ​ ហើយជំហានបន្ទាន់គឺដល់វេនជនភៀសខ្លួនស៊ីរីដែលនៅក្រៅស្រុក​។ គួរបញ្ជាក់ថា ក្រុមឧទ្ទាមស៊ីរី​​ដែល​បាន​ផ្តួលរំលំ​របបផ្តាច់ការបាស្ហា អាល់អាសាដ បានប្រកាសនៅថ្ងៃអង្គារទី​១០ធ្នូថា គេ​ទើប​សម្រេច​តែងតាំង សមាជិក​គេម្នាក់ ឈ្មោះ Mohammed al-Bachir ដែលធ្លាប់ជា​មេដឹក​នាំក្រុម​រំដោះតំបន់​Idleb ឲ្យដឹកនាំរដ្ឋាភិបាល​បណ្តោះអាសន្ន​ស៊ីរីសម័យអន្តរកាល ពីពេលនេះរហូតដល់ថ្ងៃទី​១មីនា​ឆ្នាំ​២០២៥។ នេះ​បើផ្អែកតាមការផ្សាយ​ របស់​ទូរទស្សន៍ស៊ីរី ដែល​បានហៅ Mohammed al-Bachir ថាគឺជានាយករដ្ឋមន្ត្រីរបស់ស៊ីរី​។ ប្រទេសកាតាវិញ បានអះអាងថា...

Duration:00:05:16

Ask host to enable sharing for playback control

ប្រទេស៣ ដែលខាតបង់​ប្រយោជន៍ និងទទួល​​ចំណេញពី​ការដួលរលំ​របបស៊ីរី​របស់​បាស្ហា អាល់អាសាដ

12/9/2024
ការដួលរលំ​របបផ្តាច់ការ​ស៊ីរី​របស់​លោក​បាស្ហា អាល់អាសាដ​ជា​ការទះកំភ្លៀង​មួយយ៉ាងធំ​ចំពោះ រុស្ស៊ី និង​អ៊ីរ៉ង់ សម្ព័ន្ធមិត្ត​ដែល​តែងតែ​ជ្រោមជ្រែង​ជួយ​លោក​បាស្ហា អាល់អាសាដ ទាំងផ្នែកហិរញ្ញវត្ថុ និងយោធា នៅក្នុង​ជម្លោះប្រយុទ្ធតទល់ជាមួយ​ក្រុមប្រឆាំង​ប្រដាប់អាវុធ។ នៅក្នុង​កាលៈទេសៈ​ដែល​ក្រុមឧទ្ទាម​ប្រដាប់អាវុធ ប្រយុទ្ធយកឈ្នះ ចូលកាន់កាប់​រដ្ឋធានី ដាម៉ាស រហូត​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតីស៊ីរី​រត់គេចខ្លួន​ទៅជ្រកកោន​នៅ ម៉ូស្គូ រុស្ស៊ី និងអ៊ីរ៉ង់បាត់បង់ទាំងស្រុង​ឥទ្ធិពល​របស់ខ្លួន​នៅស៊ីរី ។ តួកគីឯណោះ​វិញដែលជាប្រទេស​ជិតខាង និងជាអ្នកគាំទ្រ​ក្រុមឧទ្ទាមមួយ​ក្នុង​ចំណោម​សម្ព័ន្ធឧទ្ទាម​ប្រឆាំង​ផ្តួលរំលំ​អំណាច​របស់​លោកបាស្ហា អាល់អាសាដ​ ស្រាប់តែ​មាន​ទឹកមាត់ប្រៃ និងអាច​ជាអ្នកមាន​ឥទ្ធិពល​ខ្លាំង​នៅ​ស៊ីរី ដោយដណ្តើម​កន្លែង​របស់​រុស្ស៊ី និង​អ៊ីរ៉ង់​។ ដោយ​មិន​និយាយ​ដល់​សម្ព័ន្ធឧទ្ទាម​ប្រដាប់អាវុធស៊ីរី​ជាច្រើនក្រុម ដែល​មាន​និន្នាការខុសៗគ្នា ប៉ុន្តែរួមកម្លាំងតែមួយ​ ផ្តួលរំលំអំណាចផ្តាច់ការ​របស់​ប្រធានាធិបតី​ស៊ីរី បាស្ហា អាល់អាសាដ ​គេឃើញ​មាន​តួអង្គ ប្រទេស​៣​ដែលពាក់ព័ន្ធស៊ីជម្រៅ ​ក្នុង​ស្ថានការណ៍នយោបាយ និង​សមរភូមិប្រយុទ្ធ​ក្នុង​ទឹកដី​ស៊ីរី ចាប់តាំង​ពីស៊ីរី​ធ្លាក់ខ្លួន​ក្នុង​សង្រ្គាមស៊ីវិល និង​បំផ្លិចបំផ្លាញ​ដោយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ដើមឆ្នាំ​២០១១។ តួកគី រុស្ស៊ី និង​អ៊ីរ៉ង់ ប្រទេស​ទាំង៣ប្រលូកដោយផ្ទាល់ និង​ជាដើមហេតុ​ តិចឬច្រើន​ ធ្វើ​ឲ្យ​របបលោក​បាស្ហា អាល់អាសាដ​ដួលរលំ​ក្នុងរយៈពេល​តែ​១០​ថ្ងៃ​នៃ​ការវាយសម្រុក​ដ៏ឆាប់​លឿនរហ័សរបស់​ក្រុមឧទ្ទាម​ប្រឆាំង។ ខណៈពេល​ដែល​តួកគីចំណេញ​​ពី​ជ័យជំនះ​របស់​ក្រុមឧទ្ទាម​ស៊ីរី រុស្ស៊ី និង​អ៊ីរ៉ង់​ដែល​ជាប់ឈ្មោះ​ខាង​ការពារ​របប​លោក​បាស្ហា អាល់អាសាដ កំពុង​ខាតបង់​ប្រយោជន៍​ដ៏ធ្ងន់ធ្ងរ ព្រោះ​កំពុង​បាត់​សម្ព័ន្ធមិត្ត​មួយដែល​ជួយ​ឲ្យ​រុស្ស៊ី និងអឺរ៉ង់អាច​ឈរជើង​បុកសរសរគ្រឹះវត្តមាន​របស់ខ្លួនដ៏រឹងមាំ​នៅ មជ្ឈិមបូព៌ា។ រុស្ស៊ី ​​​ នៅក្នុង​គោលដៅ​ប្រជែងឥទ្ធិពល​របស់​លោក​ខាងលិច ជាពិសេស​អាមេរិក​នៅ​តំបន់​ដើមបូព៌ា រុស្ស៊ី​របស់​លោក​ពូទីន នៅ​ឆ្នាំ ២០១៥​បាន​បញ្ជូនទ័ពរាប់ពាន់នាក់​ទៅជួយ​ការពារ​របប​លោក​បាស្ហា អាល់អាសាដ ដែល​រងការវាយប្រហារ​ពី ក្រុមប្រដាប់អាវុធ ក្រុមអ្នកតស៊ូ ​ប្រឆាំងនឹង​​របបផ្តាច់ការ​របស់​លោក​បាស្ហាអាល់អាសាដ។ ជាថ្នូរមកវិញ នៅ​ឆ្នាំ ២០១៧ រុស្ស៊ី​បានទទួល​សិទ្ធិ​បង្កើត​មូលដ្ឋានទ័ពជើងអាកាស​របស់ខ្លួននៅ​ក្នុងទឹកដី​ស៊ីរី សម្រាប់​រយៈពេល​៤៩ឆ្នាំ។ ដោយ​ដាក់​មូលដ្ឋានទ័ពជើងអាកាស និង​មូលដ្ឋានទ័ពជើងទឹក​នៅ​ក្នុងទឹកដីស៊ីរី រុស្ស៊ី​មាន​ជា​លើកទី១​មូលដ្ឋានទ័ពរបស់ខ្លួន​នៅទឹកដី​បរទេស និយាយ​ឲ្យចំ នៅ​​មជ្ឈិមបូព៌ា នៅ​សមុទ្រ​មេឌីទែរ៉ាណេ ដែល​រុស្ស៊ីត្រូវ​ការប្រើ​ចាំបាច់​សម្រាប់នាំចូលអាវុធ ឬ​ទាហាន​ស៊ីឈ្នួល​ទៅកាន់​ទឹកដី​អាហ្វ្រិក។ ចំពោះ​អ្នកជំនាញ ការដួលរលំ​របបដឹកនាំ​បាស្ហា អាល់អាសាដ ដែលមានន័យ​ស្មើរបូតបាត់​សម្ព័ន្ធមិត្ត​​ដែល​រុស្ស៊ី​ចេញមុខ​ជួយការពារ​ដោយ​គ្មាន​រួញរា​​នៅ​ចំពោះមុខវាយប្រហារ​របស់​ក្រុមឧទ្ទាម​ប្រឆាំងស៊ីរី​ នៅ​១០ឆ្នាំ​កន្លងមកនេះ មានន័យស្មើ​នឹង​​​​បរាជ័យ​ ការធា្លក់ចុះ​នៃ​ឥទ្ធិពល​របស់​រុស្ស៊ី​នៅដើម​បូព៌ា។ លោកស្រី Tatiana Kastouéva-Jean​ប្រធាន​មជ្ឈមណ្ឌលរុស្ស៊ី​ អឺរ៉ាស៊ី​នៃ​វិទ្យាស្ថានបារាំង​ និយាយ​ថា អ្វីដែលកំពុងកើតឡើង​នៅ​ស៊ីរី គឺជា​​អាម៉ាស និង​​បរាជ័យ យុទ្ធសាស្រ្តធ្លាក់​ទឹក​របស់​រុស្ស៊ី​នៅដើម​បូព៌ា។ ដោយនៅ​ស្ងៀម ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឧទ្ទាម​​វាយសម្រុក​យកបាន​រដ្ឋធានី​ដាម៉ាស តែ​ក្នុង​រយៈពេល​១០ថ្ងៃ កងទ័ពរុស្ស៊ី​មិនត្រឹម​តែ​បរាជ័យ ប៉ុន្តែ ភ្នាក់ងារ​សម្ងាត់របស់​រុស្ស៊ី​ក៏អសមត្ថភាព​មិនអាច​ឲ្យ​ប៉ាន់ស្មាន​ដឹងមុន​ស្ថានការណ៍​វិវឌ្ឍ​ដ៏ឆាប់រហ័ស​នៅ​ស៊ីរី។ គេបាន​ប្រៀបធៀប​បរាជ័យ​របស់​រុស្ស៊ី​នៅស៊ីរី ទៅនឹង​ផែនការ​ដ៏អាម៉ាស​របស់​អាមេរិកដែល​ដកទ័ព​ចេញពីអាហ្វហ្កានីស្ថាននៅឆ្នាំ ២០២១។​ នៅថ្ងៃចន្ទ អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង​ទទួលស្គាល់ថា រុស្ស៊ី​ក៏​ដូចពិភពលោក​ទាំងមូល គឺ​ភ្ញាក់​ផ្អើល​​​​​នឹង​ស្ថានការណ៍​នយោបាយ​ប្រែប្រួល​ដ៏ឆាប់រហ័ស​នៅស៊ីរី។ ម៉ូស្គូ​នៅ​ថ្ងៃចន្ទដដែល​បាន​ប្រកាស​ជាផ្លូវការថា លោក​ពូទីន​បាន​ផ្តល់សិទ្ធិជ្រកកោនដល់​លោក​បាស្ហាអាល់អាសាដ​និង​ក្រុមគ្រួសារ​ក្រោម​ហេតុផល​មនុស្សធម៌។ រុស្ស៊ី​មិន​បោះបង់ចោល​អ្នកស្មោះស្ម័គ្រ​នឹងខ្លួនដែល​លែងមាន​អំណាចតទៅទៀត​នៅ​ស៊ីរី ប៉ុន្តែ នៅ​ចំពោះមុខ​ជ័យជំនះ​របស់​ក្រុមឧទ្ទាម​ប្រដាប់អាវុធ​ស៊ីរីដែល​ជាអនាគត​ម្ចាស់​អំណាច​នៅស៊ីរី ម៉ូស្គូ​ក៏​មិន​បែរខ្នង។ ទោះធ្លាប់ចោទក្រុមឧទ្ទាម​ស៊ីរី​ជា​ក្រុមភេរវនិយម​ក្តី ប៉ុន្តែ ម៉ូស្គូ​​ក្នុង​ឯកសណ្ឋាននយោបាយ​ថ្មី​អះអាងថា ខ្លួន​នៅតែបោះដៃ​ ចង់ធ្វើការ​ជាមួយ​អ្នកដឹកនាំថ្មី​របស់​ស៊ីរី ជាពិសេស​ក្នុងរឿង​ការពារ​មូលដ្ឋានទ័ព​របស់​រុស្ស៊ី​នៅទឹកដី​ស៊ីរី។ គ្រាន់តែ​ជាការទាមទារប៉ុន្តែ មិនមែនជា​ការបញ្ជា ព្រោះថា...

Duration:00:08:27

Ask host to enable sharing for playback control

លោកដូណាល់ត្រាំនឹង​នាំយកសង្រ្គាមពាណិជ្ជកម្ម​មកអង្រួនពិភពលោក?

12/1/2024
អនាគត​ប្រធានាធិបតីអាមេរិក​ លោកដូណាល់ ត្រាំ​នឹង​ចូលកាន់អំណាចជាផ្លូវការនៅថ្ងៃទី ២០​មករា ឆ្នាំក្រោយ។ ប៉ុន្តែ នៅបាំងតែ​២ខែ​មុន​ការចូលកាន់តំណែង ដឹកនាំ​រដ្ឋបាលថ្មី​របស់អាមេរិក លោកមហាសេដ្ឋី ដូណាល់ ត្រាំ​បាន​គំរាម​គេ​ឯង មិន​ថា ប្រទេស​សម្ព័ន្ធមិត្ត ឬ​ប្រទេសគូប្រជែង​ពីរឿង​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូលអាមេរិក។ លោកដូណាល់ ត្រាំ​គំរាមដំឡើងពន្ធ​លើ​ទំនិញបរទេស​នាំចូលទៅអាមេរិក​ នៅក្នុង​គោលដៅ​ទាក់ទាញ​ឲ្យ​ក្រុមហ៊ុន​បរទេស​ទៅវិនិយោគ បោះទីតាំង​រោងចក្រ​នៅទឹកដីអាមេរិក។ ការគំរាមដំឡើង​ពន្ធ​លើ​ទំនិញ​បរទេស​ក៏ជាមធ្យោបាយ​របស់​លោកដូណាល់ ត្រាំ ដាក់សម្ពាធ​​ទៅលើ​ប្រទេស​ដទៃ​ឲ្យ​ធ្វើតាម​លក្ខខណ្ឌ​ចង់បាន​របស់អាមេរិក។ កាណាដា និងម៉ិកស៊ិកផ្ទាល់​ប្រទេស​ជាប់ភូមិរបងជាមួយ​អាមេរិក ត្រូវ​លោកដូណាល់ ត្រាំដាក់សម្ពាធ​ខ្លាំងជាងគេ​ឲ្យ​រឹតបន្តឹង​ ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចូលអាមេរិក បើសិន​មិន​ចង់ជាប់​ក្នុង​ដង្កាប់គាបពន្ធ​របស់រដ្ឋបាល​របស់លោក។ លោកដូណាល់ ត្រាំ​ធ្លាប់​បាននិយាយថា នៅពេល​លោក​ចូលកាន់អំណាច ​ដឹកនាំអាមេរិកសាជាថ្មី លោក​នឹង​បញ្ចប់​សង្រ្គាមអ៊ុយក្រែន ក្នុង​រយៈពេល​តែ​១ថ្ងៃ។ ប៉ុន្តែ នៅក្នុង​អំឡុង​ពេល​រង់ចាំចេញ​​ទៅ​បញ្ចប់​សង្រ្គាមរុស្ស៊ី​ឈ្លានពានអ៊ុយក្រែន លោក​ដូណាល់ ត្រាំ​កំពុង​ធ្វើ​ឲ្យពិភពលោក​ទាំងមូលព្រួយ​បារម្ភ​ពីការផ្ទុះសង្រ្គាមពាណិជ្ជកម្ម បន្ទាប់ពី​លោក​និយាយ​គំរាមដំឡើង​ពន្ធ​លើ​រាល់ទំនិញ​បរទេស​នាំចូល​ទៅ​អាមេរិក។ គ្មានករណីលើកលែង មិនថា សម្ព័ន្ធមិត្ត ប្រទេស​គូប្រជែង ឬ​ប្រទេស​ជិតខាង​ដែល​ធ្លាប់បានចុះ​ហត្ថលេខា​ដោះពាណិជ្ជកម្ម​ ដូចជា​ម៉ិកស៊ិក កាណាដាជាដើម។ នៅ​សប្តាហ៍មុន នៅលើបណ្តាញ​សង្គម​ផ្ទាល់ខ្លួន​​ឈ្មោះ Truth social លោក​ដូណាល់​ ត្រាំសរសេរថា នៅ​ថ្ងៃទី​១ដែល​លោកចូលកាន់តំណែង​ជា​ប្រធានាធិបតី លោក​នឹង​ចុះ​ហត្ថលេខា​លើ​ក្រឹត្យមួយចំនួន ដែលនៅក្នុងនោះ​ មាន​ការសម្រេច​ដំឡើង​ពន្ធ​បន្ថែម​២៥%​លើ​ទំនិញ​នាំចូល​មកពី​ប្រទេស​កាណាដា និង​ម៉ិកស៊ិក។ ធ្លាប់​បង្កើត​ជម្លោះពាណិជ្ជកម្ម​ជាមួយ​ចិន នៅក្នុងអាណត្តិ​ដឹកនាំ​កន្លងមក ពីឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០២១ លោកដូណាល់ ត្រាំ​បានអះអាង​ថា លោក​បង្កើនពន្ធ​១០%បន្ថែមទៀត​លើ​ទំនិញនាំចូលមកពីចិន។ ការដំឡើង​ពន្ធ​លើ​ទំនិញបរទេសនាំចូលទៅអាមេរិក​ជា​នយោបាយ​សេដ្ឋកិច្ច​អាទិភាព​ដែល​លោកដូណាល់ ត្រាំតែង​កត់ចំណាំ លើកនិយាយ​ជាញយដង​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ចំពោះ​លោកដូណាល់ ត្រាំ ការដំឡើង​ពន្ធ​លើទំនិញ​នាំចូល​អាមេរិក​មាន​គោលដៅ ៣។ ទី១ បានចំណូលបន្ថែមដើម្បី​យក​ទៅប៉ះប៉ូវ ​បង្រ្គប់​ថវិការដ្ឋ​ដែលអាច​ធ្លាក់ថយចុះ ដោយសារ​លោកដូណាល់ ត្រាំ​សន្យា​កាត់បន្ថយពន្ធ​លើ​ប្រាក់ចំណូលរបស់​ពលរដ្ឋអាមេរិក។ ទី២ ការដំឡើង​ពន្ធ​លើទំនិញបរទេស​នឹងអាច​ញ៉ាំងចិត្ត​របស់​ក្រុមហ៊ុន រោងចក្រ​​មក​បោះទីតាំង​វិនិយោគផ្ទាល់ក្នុងទឹកដីអាមេរិក។ ទី៣ ការដំឡើង​ពន្ធលើទំនិញនាំចូល​ទៅអាមេរិក​ ​ប្រៀបបាននឹង​ដុំមាស​ដែល​អាមេរិក​ដាក់នៅលើ​តុដើម្បី​សម្ញែង​​ ដាស់ស្មារតី​របស់​ដៃគូចរចា។ ជាក់ស្តែង នៅមិនទាន់​ចូលកាន់តំណែង​ជាផ្លូវការ​ផង លោកដូណាល់ ត្រាំ​បាន​ប្រើ​នយោបាយ​ដំឡើងពន្ធ​លើ​ទំនិញ​នាំចូលទៅអាមេរិក​ដើម្បី​ដាក់សម្ពាធ ទាមទារ​សម្បទាន​ពីប្រទេស​ជិតខាង កាណាដា និង​ម៉ិកស៊ិក។ បើតាម​ពាក្យ​គំរាមរបស់​លោកដូណាល់ ត្រាំ អាមេរិក​នឹងដំឡើង​ពន្ធ​២៥%​បន្ថែមទៀតលើទំនិញកាណាដា និង​ម៉ិកស៊ិក រហូត​ដល់​ពេលណា​ដែល​ប្រទេស​ទាំងពីរ​ទប់ស្កាត់​លែង​ឲ្យមានជនអន្តោប្រវេសន៍ខុសច្បាប់ និងការជួញគ្រឿងញៀន​ចូលអាមេរិក តាមរយៈ​ទឹកដីម៉ិកស៊ិក និងកាណាដា។ ពាក្យគំរាម​របស់លោកដូណាល់ ត្រាំ​បានធ្វើ​ឲ្យ​នាយករដ្ឋមន្រ្តី​កាណាដា លោក​ហ្សុសទីន​ ទ្រុយដូ​ធ្វើដំណើរ​ទៅជួប​លោកដូណាល់​ត្រាំ ដោយផ្ទាល់​នៅ​រដ្ឋFlorida ​ផ្លរីដា​កាលពីយប់ថ្ងៃសៅរ៍​កន្លងទៅ ព្រោះថា នយោបាយ​ដំឡើងពន្ធ​របស់​លោកត្រាំ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​កាណាដា ដែល​មានទំនិញ​ និងសេវា​ដល់​ទៅ​៧០% នាំចេញទៅអាមេរិក។ នៅថ្ងៃអាទិត្យ លោកដូណាល់ ត្រាំ និង​លោក​នាយករដ្ឋមន្រ្តីកាណាដាលើកនិយាយ​ពីការ​ពិភាក្សា​ប្រកបដោយស្ថាបនា ប៉ុន្តែ មិនបានទម្លាយ​ឲ្យដឹង​ពី​លទ្ធផល​នៃការជជែក​ពីរឿង​ដំឡើង​ពន្ធរបស់អាមេរិក​ដែលជា​កង្វល់ធំ​របស់​កាណាដា​។ លោកដូណាល់ ត្រាំ​គ្រាន់តែបញ្ជាក់ថា ភាគីកាណាដា​នឹង​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​គ្រឿងញៀន​មកពីប្រទេស​ចិន ហូរ​ចូល​ក្នុងទឹកដីអាមេរិក។ ទប់ស្កាត់​គ្រឿងញៀន ក៏ជា​លក្ខខណ្ឌ​ដែលលោកដូណាល់ ត្រាំ​បាន​យកទៅជជែកជាមួយ​ភាគីម៉ិកស៊ិកដែរ​។ នៅ សប្តាហ៍មុននេះ បន្ទាប់ពីនិយាយ​គំរាមដំឡើង​ពន្ធ​លើ​ទំនិញនាំចូលពីម៉ិកស៊ិក ដែលជាប្រទេសជិតខាង លោកដូណាល់ ត្រាំបាននិយាយថា នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទ លោកស្រី Claudia Sheinbaum ប្រធានាធិបតី​ថ្មី​របស់​ម៉ិកស៊ិកបាន​សន្យា​ថា នឹង​ជួយទប់ស្កាត់​កុំ​ឲ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ធ្វើដំណើរឆ្លងចូលទឹកដីអាមេរិក តាមរយៈ​ការបិទព្រំដែនជាមួយអាមេរិក។ ប៉ុន្តែ នៅមួយថ្ងៃក្រោយ មេដឹកនាំ​ម៉ិកស៊ិកបាន​ចេញមក​បកស្រាយ​ទាត់ចោលការលើកឡើង​របស់​លោកដូណាល់ ត្រាំ ដោយថា...

Duration:00:06:21

Ask host to enable sharing for playback control

តើជម្លោះរវាងចិននិងអាមេរិកកាន់តែផុងជ្រៅ ជាមួយនឹងរដ្ឋបាលថ្មីរបស់​លោកដូណាល់ ត្រាំ?

11/17/2024
ដូចយើងបានដឹងកន្លងមកហើយ តាំងតែពីអាណត្តិ​មុន លោកដូណាល់ ត្រាំ តែងតែបាននិយាយ​រិះគន់ចោទប្រកាន់ចិន​ និងបានចាប់ផ្តើម​ប្រកាសសង្គ្រាមពាណិជ្ជកម្ម​ជាមួយ​ចិន​​។ លោក​ដូណាល់ ត្រាំ បានសន្យា​ថានឹងតម្លើងពន្ធ​លើទំនិញចិន​ ដល់ទៅ​៦០%។ ហើយ​នៅក្នុង​អនាគតរដ្ឋបាល​ថ្មីរបស់​លោក​ ដែលនឹងចូលកាន់អំណាចនៅខែមករាឆ្នាំក្រោយ គឺមានសមាជិក​មួយចំនួន​បានចាប់ផ្តើម និយាយ​ប្រើ​ភាសា​ធ្ងន់ៗទៅលើថ្នាក់ដឹកនាំ​​​។ ជាមួយនឹងការត្រលប់មកដឹកនាំប្រទេសវិញរបស់​លោកដូណាល់ ត្រាំ ធ្វើ​ឲ្យ​គេបារម្ភជាខ្លាំង អំពីជម្លោះសេដ្ឋកិច្ចនិងការទូត​ ដែលអាច​កាន់តែធ្លាក់​ផុងជ្រៅឡើងៗ រវាង​មហាអំណាចសេដ្ឋកិច្ចដ៏ធំ​ទាំង២នេះ​។ នៅក្នុងចំណោម​សមាជិក​ខ្លះនៃ​រដ្ឋបាល​របស់​លោកដូណាល់ ត្រាំ មានអ្នកខ្លះបាននិយាយប្រៀបប្រដូច ដាក់​ដឹកនាំ​នៃបក្ស​កុម្មុយនីស្តចិន​​ ទៅនឹងមេដឹកនាំរបបអ៊ីត្លែរណាហ្ស៊ី។ ហើយ​អ្នកខ្លះទៀត បាន​អះអាង​ថា អាមេរិក​ត្រូវតែជួយ​ផ្គត់​ផ្គង់​ឲ្យតៃវ៉ាន់បន្ថែមទៀត ដើម្បី​ការពារខ្លួន​។ ចំណែក​រឿងមេរោគកូវីដវិញ សមាជិក​ក្រុមការងារ​របស់​លោកដូណាល់ ត្រាំ​ខ្លះ ក៏នៅតែអះអាងទៀត ថាគឺចិនជាអ្នក​ផលិត​ហើយ​ធ្វើ​ឲ្យ​បាចសាចពាសពេញពិភពលោក​។ សម្តីទាំងអស់នេះ ពិតជាបាន​ធ្វើ​ឲ្យភាគីចិន ខឹងច្រលោត​។ បន្ទាត់នយោបាយស្តាំនិយមដ៏រឹងរូស ប្រឆាំងនឹងចិនដល់ទីបំផុត កំពុងតែលេចរូបរាងហើយនៅ​ក្នុង​អាណត្តិថ្មីរបស់​លោកដូណាល់ ត្រាំ​។ ក្នុងចំណោម​មនុស្ស​ដែល​មានជំហរស្អប់ចិនខ្លាំង គឺមានដូចជាលោក Marco Rubio សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ​ផ្លរីដា ហើយ​ដែលនឹងឡើងមកធ្វើជា​រដ្ឋមន្ត្រីក្រសួងការបរទេស នៅក្នុងអាណត្តិ​ថ្មី។ អនាគតប្រមុខការទូតអាមេរិក​រូបនេះ ធ្លាប់​ត្រូវបាន​រដ្ឋាភិបាលចិន​ដាក់ពិន័យទណ្ឌកម្ម ដោយ​សារតែបានធ្វើសកម្មភាពប្រឆាំងនឹងចិន​ រិះគន់ជេរប្រមាថចិន​ខ្លាំងៗ ទាក់ទិននឹង​សំណុំរឿងនៅខេត្តស៊ីនជាំង និងនៅហុងកុង​។ លោក Wu Xinbo សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យ​ហ្វ៊ូតាន នៅសៀងហៃ បាន​លើកឡើងថា ពពួក​មនុស្សនៅជុំ​វិញលោកដូណាល់ ត្រាំ​ ដែលចាំតែស្រែកជំទាលនេះ គឺមិនមែនគ្រាន់តែជះកំហឹងប្រឆាំងមកលើចិនប៉ុណ្ណោះទេ។ តែពួកគេ​អាចនឹងធ្វើអំពើ​ ឬសម្រេចអ្វីមួយ ដោយ​មិន​គិតខ្វល់ពីផលវិបាក​។ លោក​សាស្ត្រាចារ្យ​ចិនរូបនេះ បន្ថែមថា បើប្រៀបធៀបទៅ​រដ្ឋបាល​ដឹកនាំដោយ​លោកចូ បៃដិន គឺការទាក់ទងគ្នា ឬក៏យន្តការនិយាយចរចាគ្នា ប្រាកដជានឹងធ្លាក់ចុះអន់ថយជាក់ជាមិនខានទេ រវាងចិននិងសហរដ្ឋអាមេរិក​។ សូមរំលឹកថា លោក Marco Rubio អនាគតរដ្ឋមន្ត្រីការបរទេសអាមេរិក គឺជាមនុស្ស​គាំទ្រយ៉ាងខ្លាំងចំពោះច្បាប់​ ដែល​អាមេរិក​បានអនុម័ត​នៅ​ឆ្នាំ​២០២១។ ច្បាប់នេះ​បានហាមឃាត់​មិន​ឲ្យ​នាំចូលទំនិញ ផលិត​នៅខេត្តស៊ីនជាំងរបស់ចិន ដោយ​អះអាង​ថា​​​រដ្ឋអំណាចចិន​បានចាប់​បង្ខំ​ ជនជាតិអ៊ុយហ្គួរនៅខេត្តស៊ីនជាង​ ឲ្យធ្វើការងារដោយ​បង្ខំ​។ ក្នុងសំដី​សុន្ទរកថាមួយនៅឆ្នាំ​២០២៣ លោក Marco Rubio ធ្លាប់​បាន​លើកឡើងថា នៅក្នុង​ការកាត់ផ្តាច់ចេញពីគ្នា រវាងសេដ្ឋកិច្ច​និង​សេដ្ឋកិច្ចអាមេរិក គឺជ័យជំនះ ឬក៏បរាជ័យ​របស់អាមេរិក និងមកគូសវាសផ្លូវដើររបស់ពិភពលោក​ក្នុងសតវត្សស៍ទី​២១នេះ​។ លោក​ម្នាក់​នេះ បានអះអាងទៀតថា ចិន​មានមធ្យោបាយ​ដាក់សំពាធធ្វើ​បាបមកលើអាមេរិក ទាំងទៅលើសេដ្ឋកិច្ច ទាំងទៅលើសង្គម​។ គួរកត់សំគាល់ថា ផ្អែកតាមអ្នកវិភាគជាច្រើន ការចូលកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស របស់​លោក Marco Rubio គឺវានឹងវាយបំបាក់បន្ថែមទៀត ទៅលើទំនាក់ទំនងការទូត រវាងចិននិងសហរដ្ឋអាមេរិក​។ លោក​ Michael Cole អ្នកវិភាគ​ជំនាញសន្តិសុខនៅតៃវ៉ាន់ បាន​លើកឡើងថា លោក​អនាគត​រដ្ឋមន្ត្រីការទេសថ្មីរបស់អាមេរិក ត្រូវចិន​ហាមឃាត់មិនឲ្យជាន់ដីចិន​។ ដូច្នេះ​ ប្រការនេះគឺវានឹងចោទជាបញ្ហា​ នៅក្នុងការជួបនិយាយចរចាគ្នា​រវាង​ប្រមុខការទូតចិននិងអាមេរិក​។ ជាងនេះទៀត មិនមែនមានតែ លោក Marco Rubio តែម្នាក់ទេ ដែលមានទំនោរស្អប់ ប្រឆាំងចិនយ៉ាងខ្លាំង​។ លោក John Ratcliff ដែល​តាមការស្មានគឺអាចនឹងឡើងធ្វើជា​ ប្រធាន​ទីភ្នាក់ងារចារកិច្ច​អាមេរិក CIA ក៏ជាមនុស្ស​ម្នាក់​ស្អប់ចិនខ្លាំងដែរ​។ លោក​ម្នាក់នេះ ធ្លាប់​និយាយចោទដោយគ្មានមូលដ្ឋានថា មេរោគកូវីដ​១៩ គឺចិនជាអ្នកធ្វើ​ឲ្យ​បែកធ្លាយ​ចេញពីមន្ទីរពិសោធន៍​នៅវូហាន​។ មនុស្ស​ម្នាក់ទៀត ដែលនឹងមក​ធ្វើ​ជា​ទីប្រឹក្សាសន្តិសុខនិងយុទ្ធសាស្ត្ររបស់​លោកដូណាល់ ត្រាំ មានឈ្មោះថា Mike Waltz ក៏ជាអ្នកប្រឆាំងចិន​សម្បើមដែរ។ លោក​ម្នាក់នេះ ធ្លាប់​បានអះអាងថាអាមេរិក​កំពុងតែធ្វើសង្គ្រាមត្រជាក់ជាមួយ​បក្ស​កុម្មុយនីស្តចិន​។ លោក​បាន​បន្ថែមទៀតថា អាមេរិក​ត្រូវតែទាញបទពិសោធន៍ ពី​សង្គ្រាមនៅអ៊ុយក្រែន ហើយត្រូវតែ​បង្អាក់ការគំរាមរបស់ចិន តាមរយៈការ​លក់​បន្ថែមអាវុធឲ្យ​បានច្រើន​ទៅ​ឲ្យតៃវ៉ាន់ចាប់ពីពេលនេះទៅ​។ មិនត្រឹមតែប៉ុណ្ណោះទេ អនាគត​ទីប្រឹក្សាសន្តិសុខនៃរដ្ឋបាល​ថ្មីរបស់​លោកដូណាល់ ត្រាំ រូបនេះ បានថែមទាំងអះអាងថា ដូចកាលជំនាន់អាល្លឺម៉ង់ណាហ្ស៊ីសឆ្នាំ​១៩៣០ គឺបច្ចុប្បន្ន​នេះ ចិនកំពុងតែពង្រឹង ដាក់ពង្រាយ​កម្លាំងទ័ពក្នុងទ្រង់ទ្រាយធំ...

Duration:00:04:59

Ask host to enable sharing for playback control

ចិន៖ ការវាយប្រហារ​សម្លាប់​មនុស្សច្រើននាក់ ធ្វើ​ឲ្យខូចមុខមាត់ចិន​ដែលអួតថាជា “ប្រទេសមាន ​សុវត្ថិភាព”

11/14/2024
កាលពីថ្ងៃទី​១១វិច្ឆិកា មានករណី​វាយ​ប្រហារ​ដោយ​ប្រើរថយន្តបើក​បំបុក សម្លាប់​មនុស្ស​ចំនួន​៣៥នាក់ នៅទីក្រុង​ជូហៃ ភាគខាងត្បូងប្រទេសចិន​។ ជនដៃដល់ ជា​បុរសជនជាតិចិន​អាយុ​ ​៦២ឆ្នាំ។ ករណីវាយ​ប្រហារនេះ ហាក់​បានធ្វើ​ឲ្យប្រឡាក់​ប្រឡូសប៉ះពាល់យ៉ាងខ្លាំង ទៅលើមុខមាត់កិត្តិយសរបស់ចិន ព្រោះថាកន្លងមក ចិន​តែងតែអួត​ប្រាប់គេឯងថាប្រទេសខ្លួន ជា​ប្រទេស​ដែលមានសុវត្ថិភាពបំផុត មិនដូចប្រទេសខ្លះដែល​តែងតែមានករណីបាញ់រះសម្លាប់​មនុស្សរាប់សិបនាក់យ៉ាងញឹកញាប់។ ដើម្បីការពារមុខមាត់ខ្លួន អាជ្ញាធរចិនបានព្យាយាមរារាំងការផ្សព្វផ្សាយ​ព័ត៌មាន​ ជុំវិញ​ការពិត​នៃករណី​វាយ​ប្រហារនៅជូហៃ កាលពីល្ងាច​ថ្ងៃ​ចន្ទ​។ អាជ្ញាធរចិន​​ព្យាយាមបិទខ្ទប់ព៏ត៌មាន​ កាលពី​​ល្ងាចថ្ងៃចន្ទ ទី​១១វិច្ឆិកា នៅទីក្រុងជូហៃ ក្បែរ​ហុងកុង​និង​ម៉ាកាវ បុរសអាយុ​៦២ឆ្នាំម្នាក់ បានបើករថយន្ត​បំបុក​មនុស្ស​ដែល​កំពុង​រាំហាត់ប្រាណ​ នៅក្នុងបរិវេណក្បែរ​កីឡដ្ឋាន បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣៥​នាក់ និងរបួស​ធ្ងន់ស្រាលជាង​៤០នាក់។ នៅថ្ងៃអង្គារ មុននឹងប្រកាសអំពីចំនួន​មនុស្សស្លាប់នេះ​ កាលពីយប់ថ្ងៃចន្ទ នគរបាលចិន​បាន​ផ្សាយ​ត្រឹមថា​មានមនុស្សរបួសតែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ សមត្ថកិច្ចចិនបាន​ចេញបញ្ជាតាមលុប​វីដេអូ ដែល​បង្ហោះតៗគ្នាតាមបណ្តាញសង្គមថែមទៀត ហាក់ដូចជាចង់​បំបិទព័ត៌មាននេះ​។ ហើយ​មិនត្រឹមប៉ុណ្ណោះទេ​ សូម្បី​តែ​ទៀនធូប​​និង​បាច់ផ្កា​ ដែល​គេយកមកដាក់នៅកន្លែងកើតហេតុ​ដើម្បី​ឧទ្ទិសដល់វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ក៏ត្រូវបាន​សមត្ថកិច្ច​ចិន​ចុះមក​រុះរើ ប្រមូល​យកទៅ​ចោលដែរ ដើម្បីបំបាត់​ស្លាកស្នាមទាំងអស់នៃហេតុការណ៍​នេះ​។ ផ្អែក​តាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធទី​១៣វិច្ឆិកា ទីតាំងកើតហេតុត្រូវបាន​នគរបាលចិន​ដាក់រនាំងបិទខ្ទប់ មិន​ឲ្យ​មាននរណា​ចូលជាដាច់ខាត​។ គួររំលឹក​ថា ករណី​វាយ​ប្រហារនៅជូហៃ គឺជាការវាយប្រហារ​សម្លាប់រង្គាល ដ៏ធ្ងន់ធ្ងរបំផុត​មួយដែលគេ​កម្រឃើញមាននៅចិន​ បើគិតចាប់ពី​ករណី​ដាក់គ្រាប់បែក​បង្កៃក្នុងឡាន នៅ​ទីក្រុង​អ៊ូរំឈី ខេត្តស៊ីនជាំង​កាលពីឆ្នាំ​២០១៤ ដែលបាន​ផ្តាច់ជីវិត​មនុស្ស​៣១នាក់។ ជាករណីវាយប្រហារ​ ដែលត្រូវបានអាជ្ញាធរចិន​ ចាត់ទុកថាជាស្នាដៃរបស់​ក្រុមភេរវកម្ម​​អ៊ុយហ្គួរ។ កន្លងមក ចិនតែងតែអះអាងថា ប្រទេសខ្លួនជាប្រទេស​មានសុវត្ថិភាព តាមរយៈការ​ប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាកាមេរ៉ាសុវត្ថិភាពគ្រប់ច្រកល្ហក និង​ប្រព័ន្ធច្បាប់គ្រប់គ្រងអាវុធ​​យ៉ាងតឹងតែង។ តែធាតុពិតទៅ អំពើហិង្សាបង្កឡើងដោយ​ជន​ខ្លះ ទៅលើ​អាយុជីវិតប្រជាជនស៊ីវីល​ តែងកើតមានជារឿយៗដែរ​។ ជាក់ស្តែង​ប៉ុន្មានខែចុងក្រោយនេះ ជាមួយ​នឹង​វិបត្តិសេដ្ឋកិច្ចដែលធ្វើបាបជីវភាពប្រជាជនចិនកាន់តែខ្លាំងឡើង គឺអាជ្ញាធរចិន​បាន​ទទួលស្គាល់ថាគេបារម្ភ អំពី​ការឈាន​កើនឡើងនូវអំពើហិង្សា​របៀបនេះ​។​ នៅក្នុងវីដេអូដែលគេថតបាន មុននឹងត្រូវលុបចោលអស់ពីបណ្តាញសង្គម គឺឃើញ​មនុស្ស​ជាច្រើនសិបនាក់ ភាគច្រើនសុទ្ធតែជាមនុស្សចាស់ ដេកដួលស្រែកទ្រហោរនៅនឹងដី បន្ទាប់ពី​រថយន្តបង្កហេតុ​បានបើកបុក​កិន​។ ហើយយោងតាម​សាក្សី​ថ្លែងប្រាប់ទស្សនាវត្តីចិន Caixin គឺរថយន្តបង្កហេតុ បាន​បើកទៅមុខនិងថយចុះថយឡើងច្រើនដង ដើម្បី​បុកកិន​មនុស្ស​ឲ្យ​បានច្រើននាក់។ ជនដៃដល់ ដែលប៉ុនប៉ងសម្លាប់ខ្លួន​ដោយអារកនោះ ត្រូវនគរបាលចាប់ឃាត់ខ្លួនភ្លាមៗ ​ហើយ​កំពុងស្ថិតក្នុង​ការសង្គ្រោះ​បន្ទាន់។ នៅក្នុងលិខិតប្រកាសផ្លូវការ នគរបាល​ក្រុងជូហៃ បាន​អះអាងថាហេតុផលដែល​ជំរុញ​ឲ្យជនដៃដល់ធ្វើ​អំពើដ៏ព្រៃផ្សៃនេះ គឺ​ដោយសារតែមានជម្លោះក្នុងគ្រួសារ​ បែងចែកទ្រព្យសម្បត្តិមិនត្រូវគ្នា​ក្រោយ​ការលែងលះ​។ ចិនអួតថាខ្លួនជាប្រទេសមានសុវត្ថិភាពបំផុត​ ទោះចង់មិនចង់ ការវាយ​ប្រហារស្លាប់​មនុស្ស​ដល់ទៅ​៣៥នាក់​នៅជូហៃនេះ បានធ្វើ​ឲ្យ​កិត្តិយសចិនត្រូវប្រឡាក់ប្រឡូស​ជាខ្លាំង។ ជាងនេះទៀត គឺហេតុការណ៍​នេះបាន​កើតឡើង​នៅមួយ​ថ្ងៃមុន​ការបើកសម្ពោធ កម្មវិធី​​ពិពណ៌​យន្តហោះនៅជូហៃ។ លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្ញើសារប្រាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវ​តែប្រើគ្រប់មធ្យោបាយ​ដើម្បី​ទប់ស្កាត់​ករណីហិង្សារបៀបនេះ និងដើម្បី​ធានាការពារ​សន្តិសុខនិងស្ថិរភាពសង្គម​។ គួរកត់សំគាល់ថា នៅរៀងរាល់លើក ពេល​មានករណី​បាញ់រះសម្លាប់មនុស្ស​នៅសហរដ្ឋអាមេរិក បណ្តាញព័ត៌មាន​ចិនតែងតែផ្សព្វផ្សាយ​យ៉ាងព្រោងព្រាត។​ កាសែត Global Times ធ្លាប់ទាំងបានចុះផ្សាយទៀតកាលពីឆ្នាំ​២០១៨ ថា​សហរដ្ឋអាមេរិក គួរតែយក​ចិនធ្វើជាគម្រូ។ ហើយ​កាលពីខែមិថុនា​កន្លងទៅ អ្នកនាំពាក្យ​​ម្នាក់​នៃ​ក្រសួងការបរទេសចិន បានលើកឡើងថា​ ចិន​ត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានសុវត្ថិភាពបំផុត។ ជាការថ្លែងអះអាង បន្ទាប់ពីមានករណីវាយ​ប្រហារដោយ​ចាក់នឹងកំបិត​ ទៅលើ​គ្រូបង្ក្រៀនជនជាតិអាមេរិក​៤នាក់ នៅ​ភាគខាងជើងប្រទេសចិន​។ ជាការពិតណាស់ ករណី​ឧក្រិដ្ឋកម្មនៅចិន គឺមិនសូវសំបូរទេ ហើយ​ក៏​មិន​បណ្តាល​ឲ្យ​មានមនុស្ស​ស្លាប់ច្រើនដែរ បើប្រៀបធៀប​ទៅសហរដ្ឋអាមេរិក។ តែយ៉ាងណា មិនមែនមានន័យថាវាគ្មានសោះនោះទេ។ កាលពីថ្ងៃទី​៣០កញ្ញាកន្លងទៅ...

Duration:00:07:46

Ask host to enable sharing for playback control

អាមេរិកក្រោម​អំណាច​​លោ​កដូណាល់​ត្រាំ នឹងមាន​ទំនាក់ទំនង​ល្អ​​ទៀតជាមួយ​​ឥណ្ឌា​?

11/7/2024
ការ​ជាប់​ឆ្នោតក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ជា​ថ្មី​របស់​លោក​ដូណាល់ត្រាំ បាន​ធ្វើ​ឱ្យ​នឹក​ឃើញ​ភ្លាម​មួយ​រំពេច​អំពី​នយោបាយ​ដំឡើង​ពន្ធ​ និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ចុះ​ជាមួយ​ឥណ្ឌា​ ដែល​ជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក​វិញ​ តើ​លោក​ដូណាល់​ត្រាំ​គិត​យ៉ាងណាដែរ? លោក​ដូណាល់​ត្រាំ​ និង​លោកនាយករដ្ឋមន្ត្រី​​ ណារិនដ្រា ម៉ូឌី​ ស៊ីចង្វាក់​គ្នា​ខ្លាំង​ណាស់។ ក្នុង​នាម​ជា​មិត្ត​ ​ទំនាក់ទំនង​អាមេរិក-ឥណ្ឌា​ច្បាស់​ជា​រលូន​ខ្លាំង​ ប៉ុន្តែ​ប្រធានបទ​ខ្វែង​ក៏​មាន​ច្រើនដែរ។ តើ​ជា​អ្វី​ខ្លះ​ទៅ? សំណុំ​រឿង​ខ្វែង​គ្នាដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគីអាមេរិក-​ឥណ្ឌា​​មាន ​មាន​​មិន​ខ្វះទេ គឺរាប់​តាំងពី​ពាណិជ្ជកម្មនិង​ការ​ដំឡើង​ពន្ធគយ ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ឬ​អន្តោប្រវេសន៍។ ជា​ទូទៅ ប្រធានាធិបតី​អាមេរិកភាគ​ច្រើន រាប់​ទាំង​លោក​ដូណាល់ ត្រាំផង តែង​បាន​បង្ហាញ​ឆន្ទៈ​ស្ថាបនា​ទំនាក់ទំនង​ដ៏​រឹង​មាំ​បំផុត​មួយ​ជាមួយ​ឥណ្ឌា។ ​សង្ឃឹម​ថា​ឆន្ទៈបែប​​នេះ​នឹង​បន្ត​ដុះ​ដាល​រហូត​ទៅ​ នៅក្នុង​អាណត្តិ​ថ្មី​​របស់លោក​ដូណាល់ត្រាំ​។ នេះ​ជា​ក្តី​សង្ឃឹម​របស់​អ្នក​វិភាគ​ Ashok Malik នៅ​មជ្ឈមណ្ឌល​វិភាគ​Asia Group​។ មាត់​ឆៅ ពិបាក​ស្មាន​ លោក​​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី​បាន​បង្កើន​ភាព​សង្ស័យ​​និង​មន្ទិល​កាន់​ច្រើន​ឡើងៗ តែ​គ្រប់​អ្នក​វិភាគ​នៅ​តែ​ជឿ​ថា មិន​ដល់​ថ្នាក់​គំរាម​កំហែង​ដល់​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​ឥណ្ឌា​ទេ។ នៅ​ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី​អាមេរិក​លើក​ដំបូង ពី​ឆ្នាំ​២០១៧-២០២១ លោក​ដូណាល់​ត្រាំ និង​ ​លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី លើក​សរសើរ​គ្នា​ជា​សាធារណៈ និងល្អូកល្អើននឹង​គ្នា​​ខ្លាំងណាស់។ អាណត្តិ​ថ្មី​ ក៏ត្រូវ​​មាន​ទិដ្ឋភាព​ដូច​គ្នា​។ លោក​ម៉ូឌី​ អស្ចារ្យ ! នេះ​ជា​ប្រសាសន៍​របស់​លោក​ដូណាល់ត្រាំ ក្នុង​ពេល​ឃោសនា​បោះឆ្នោត​។ ជា​ចម្លើយ​តប​មក​វិញ ​លោក​​នាយករដ្ឋមន្ត្រី​ណារិនដ្រា​ ម៉ូឌី ក៏​បាន​​ថ្លែង​​សរសើរ​និង​អបអរ​ជ័យ​ជំនះ​របស់មិត្ត​សម្លាញ់​​លោក​ត្រាំ យ៉ាង​លឿន​រហ័ស​ដែរ ក្នុង​ចង្កោម​អ្នក​ជូន​ពរ​ដំបូង​គេបង្អស់ផង។ នេះ​ជា​ការធម្មតា​ទេ។ សម្រាប់​អ្នក​ជំនាញផ្នែក​​ទំនាក់ទំនង​អន្តរជាតិ លោក​ណារិនដ្រា​ ម៉ូឌី គឺ​ជា​ប្រមុខ​ដឹកនាំ​ខ្លាំង​​គួរ​ជា​ទី​ពេញ​របស់​លោក​ត្រាំ ព្រោះ​បើ​​​ផ្តល់​ទំនុក​ចិត្តលើ​បុគ្គល​ដូច​រូបប្រធានាធិបតី​​រុស្ស៊ី​​លោក​ពូទីន ឬប្រធានាធិបតី​ចិន​​លោក​ស៊ីជីនពីង​​ លោកត្រាំ​ពិត​​ជា​ពិបាកធ្វើ​ណាស់។ ​គាំទ្រ​លោក​ម៉ូឌី គ្មាន​រង​ការ​រិះគន់​ហើយ​ត្រូវ​តាម​លក្ខណៈ​នយោបាយ​ទៀត។ ប៉ុន្តែតើ​មិត្តភាព ​របស់​បុរស​ទាំងពីរ​អាច​ដ៏​ល្អូកល្អើន​ដល់​កំរិត​ណា​នៅ​ពេល​និយាយដល់​ផលប្រយោជន៍​ជាតិរៀងៗ​ខ្លួន​នោះ? នេះ​ហើយ​ជា​បញ្ហា។ ក្នុង​អំឡុង​ពេល​ឃោសនា​ ​ខួរក្បាល​លោក​ដូណាល់ត្រាំ ដោត​ជាប់​ទៅ​ដោយ​គំនិត​ដំឡើងពន្ធ​គយ និង​ការ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​ដៅ​ជា​ពិសេស​ទៅ​លើ​ចិន។ ប៉ុន្តែស្តេច​យក​ពន្ធគយ​ត្រាំ ក៏​បាន​សន្យា​ដែរ​ថា​នឹងការពារ​សេដ្ឋកិច្ច​អាមេរិក ដោយ​ដំឡើង​ពន្ធ​ខ្លាំង​ និង​ជា​លក្ខណៈទូទៅ មាន​ន័យ​ថា​សម្រាប់​គ្រប់​ផលិតផល​នាំ​ចូល​​ទាំងអស់។ ពោល​គឺ​ត្រូវ​ប៉ះពាល់​ដល់​ឥណ្ឌា​ដែរ។ ជញ្ជីង​ពាណិជ្ជកម្ម​អាមេរិក​ឥណ្ឌា​លម្អៀង​ខ្លាំង​មក​ខាងឥណ្ឌា​ណាស់ ដោយ​មាន​សល់ផល​ពាណិជ្ជកម្ម​ដល់​ទៅ​៣០ពាន់លាន​ដុល្លារ​ឯណោះ។ រាប់​ទសវត្សរ៍​មក​នេះ អាមេរិក​ស្វែង​រករបស់​​​ថោក​ផលិត​នៅទីផ្សេង ចុះ​​បើ​ការ​​ផលិត​ត្រលប់​មក​​ទឹក​ដី​អាមេរិក​វិញ តើ​ប្រទេស​មាន​សលផល​ពាណិជ្ជកម្ម​ជាមួយ​អាមេរិកដូច​យ៉ាង​ឥណ្ឌា​នឹងក្លាយ​ទៅជា​យ៉ាងណា​ទៅវិញ?! ឥណ្ឌា​បាន​ក្លាយ​ជា​សរសរ​ទ្រូង​ដ៏​រឹង​មាំ​មួយ​នៃ​សម្ព័ន្ធ​ចតុ​ប្រទេស Quad គឺ​អាមេរិក អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា​នេះ​ឯង ដើម្បី​ខ្ទប់​​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ី ប៉ុន្តែជាមួយ​នយោបាយ​ការពារ​ប្រយោជន៍​អាមេរិក​មុន​គេ ក្រោម​ពាក្យ​ស្លោក​ “America first” ចេញពី​បបូរ​មាត់​លោក​ត្រាំ​អត់​ដាច់​ និង​ចរិត​ប្តូរផ្លាស់​ពិបាក​ស្មាន​របស់​លោក​ត្រាំ អាច​ធ្វើ​ឱ្យ​សម្ព័ន្ធ​ចតុភាគី​រង្គោះរង្គើ​បាន។ ពី​មុន​មក​លោក​ត្រាំ​បាន​ធ្វើ​ច្រើន​នូវ​អ្វី​ដែល​សម្រួល​ដល់​ប្រយោជន៍​របស់​ឥណ្ឌាមែន តែ​ជាមួយគំនិត​មិន​ខ្វល់នឹង​ពិភពលោកតាម​បែប​​​យុទ្ធសាស្ត្រ​ គិត​តែ​រឿង​ពាណិជ្ជកម្ម​ចំណេញ​ចំណូល ទើប​​អ្នក​វិភាគយល់​ថា​ ​ អ្វីៗ​អាច​ស្មុគស្មាញ​និង​មិន​ប្រាកដ​ប្រជា​ខ្លាំង។ នៅក្នុង​សំណុំ​រឿង​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​រុស្ស៊ី​ក៏​ដូច​គ្នា​។ ​រុស្ស៊ីជា​សម្ព័ន្ធមិត្ត​តាំងពី​យូរ​យារ​មក​ហើយ​ និងជា​អ្នក​ផ្គត់​ផ្គង់​​អាវុធ​ដ៏​ចម្បង​របស់ឥណ្ឌា។ តើ​លោក​ដូណាល់​ត្រាំនឹង​សម្រេច​យ៉ាងណា? ក្នុង​អាណត្តិលើក​ទីមួយ លោក​ត្រាំ​បាន​គំរាម​ដាក់ទណ្ឌកម្ម​ឥណ្ឌា​ដែល​បាន​ទិញ​មីស៊ីល​S400របស់​រុស្ស៊ី។​ តែពេល​​លោក​ចូបៃដិន​ មក​ដល់​សេតវិមាន ប្រធានាធិបតី​ផុត​អាណត្តិ​រូប​នេះ បាន​ទុកដាក់​រឿងនេះ​ដោយ​ឡែក​សិន...

Duration:00:05:46

Ask host to enable sharing for playback control

ហេតុអ្វី តៃវ៉ាន់បារម្ភខ្លាច​លោកដូណាល់ ត្រាំ​វិលត្រលប់​មកដឹកនាំ​អាមេរិក​សាជាថ្មី?

11/4/2024
ពិភពលោក​កំពុង​តាមដាន​មើល​យ៉ាងយកចិត្តទុកដាក់ ការបោះឆ្នោត​នៅសហរដ្ឋអាមេរិក​ដែលប្រព្រឹត្តទៅ​នៅថ្ងៃ​អង្គារ​ទី ៥វិច្ឆិកានេះ។ ជា​សម្ព័ន្ធមិត្ត​ដែល​ត្រូវការ​ពឹងផ្អែកខ្លាំង​លើជំនួយ​យោធា​របស់​អាមេរិក តៃវ៉ាន់​ដឹងច្បាស់ថា អាមេរិក​នឹងនៅតែ​បន្ត​លក់សព្វាវុធ​ទៅ​ឲ្យតៃវ៉ាន់ មិនថា ​បេក្ខជន​ណាមួយ ដូណាល់ ត្រាំ ឬខាម៉ាឡា ហារីស​ឈ្នះឆ្នោត​ចូលដឹកនាំ​អាមេរិក​៤ឆ្នាំខាងមុខ។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​តៃវ៉ាន់​មិន​ច្បាស់ និង​បារម្ភ​នៅត្រង់ថា តើលោក​ដូណាល់ ត្រាំ​នឹង​ចេញមុខ​ជួយ​ការពារ​តៃវ៉ាន់ ក្នុង​ករណី​ចិន​ចូល​ឈ្លានពានដែរ​តៃវ៉ាន់​ដែរ​ឬទេ? អាមេរិកជា​សម្ព័ន្ធមិត្តយូរអង្វែង និងជា​អ្នកលក់ផ្គត់ផ្គង់សព្វាវុធ​ធំជាងគេ​របស់​តៃវ៉ាន់។ ប៉ុន្តែ អាមេរិក​នៅតែ​ប្រកាន់ជំហរ យុទ្ធសាស្រ្ត​ស្រពិចស្រពិល នៅពេល​និយាយ​ដល់​រឿង​ពង្រាយទ័ព​ការពារ​តៃវ៉ាន់។ នៅក្នុង​អាណត្តិ​៤ឆ្នាំមកនេះ លោកប្រធានាធិបតី​ចូ បៃដិន​ធ្លាប់​បាន​និយាយ​ថា លោក​នឹងអាច​លូកដៃ​អន្តរាគមន៍​ជួយ​តៃវ៉ាន់ បើសិនចាំបាច់។ ប៉ុន្តែ រាល់​លើក សេតវិមាន​បាន​ចេញមក​បកស្រាយវិញ ​ដើម្បី​បន្ថយ​ភាពតានតឹង​ជាមួយ​ប្រទេស​ចិន។ នៅក្នុងករណី​របស់​លោក​ដូណាល់ ត្រាំ និង​លោកស្រី ខាម៉ាឡា ហារីស ដែលជា​បេក្ខជន​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​លើកនេះ គ្មាន​នរណា​ម្នាក់​ចេញមក​បញ្ជាក់​ជំហរច្បាស់លាស​ពីរឿង​តៃវ៉ាន់​នោះ​ទេ។ លោកស្រី ខាម៉ាឡា ហារីស​ផ្ទាល់​ហាក់​មាន​ជំហរ​ចង្អៀត​ចង្អល់​ច្រើន មិន​សូវ​បើកទូលាយ​ក្នុង​សំណុំរឿង​អន្តរជាតិ ដូច​លោក​ចូ បៃដិន នោះបើទោះបីជា​អ្នកទាំងពីរ​មកពីគណបក្ស​តែមួយ បក្ស​ប្រជាធិបតេយ្យ។ នៅក្នុង​បទសម្ភាសន៍កាលពីពេលថ្មីៗនេះ បេក្ខនារី​របស់​បក្ស​ប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស​ធ្លាប់​លើកឡើង​ថា អាមេរិក​មិន​គួរ​បង្កើតជម្លោះ​ជាមួយ​នឹង​ចិន​នោះទេ។ លោកស្រី​នៅ​បាន​បដិសេធ​មិន​ឆ្លើយ នៅពេល​គេសួរថា តើ​អាមេរិក​នឹង​បញ្ជូន​ទ័ពទៅជួយគាំទ្រ​តៃវ៉ាន់ដែរឬទេ? ជំហរ​មិន​ច្បាស់លាស់​របស់​លោក​ខាម៉ាឡា ហារីស​ជា​ចំណុចមួយដែលធ្វើ​ប្រជាជន​តៃវ៉ាន់​មិន​សូវ​ស្ងប់​ក្នុង​ចិត្ត​ប៉ុន្តែ មិន​ដល់​ថ្នាក់​បារម្ភ​ខ្លាំង នៅពេល​គិតថា លោក​ដូណាល់ ត្រាំ​អាច​ឈ្នះឆ្នោត ត្រលប់​មក​ដឹកនាំ​អាមេរិកសាជាថ្មី។ ហេតុអ្វី​បានជា​ដូច្នេះ? នៅក្នុងអាណត្តិ​ដឹកនាំ​របស់​លោកដូណាល់ ត្រាំ កាលពី​៥ឆ្នាំ​មុន អាមេរិក និង​តៃវ៉ាន់​មាន​ទំនាក់ទំនងល្អ មិន​អាក្រក់​ពេក​នោះទេ។ លោក​ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក​លើកដំបូងគេ ដែល​​ទូរស័ព្ទ​ភ្លាម​ទៅ​អបអរ​លោកស្រី ត្សៃ អ៊ីងវេន ដែល​ទើប​ឈ្នះឆ្នោតជា​ប្រធានាធិបតី​តៃវ៉ាន់​ទៀតផង។ ប៉ុន្តែ ប្រជាជន​តៃវ៉ាន់​មិន​ល្ងង់សោះឡើយ ព្រោះគេ​ដឹងថា លោក​ដូណាល់ ត្រាំ ធ្វើដូច្នេះ គឺដើម្បីបញ្ឈឺចិត្ត ចិន​ដែលគូជម្លោះពាណិជ្ជកម្ម​របស់អាមេរិក។ បើតាម​លោក Fang Yu Chen អ្នកជំនាញ​វិទ្យាសាស្រ្ត​នយោបាយនៃ​សកលវិទ្យាល័យ Soochow University នៅទីក្រុង​តៃប៉ិ នៅចំពោះមុខ​ការគំរាមកំហែង សមយុទ្ធយោធា​ឡោមព័ទ្ធ​របស់​ចិន ជាពិសេស​នៅក្រោយ លោក​ស៊ី ជីនពីង​បញ្ជា​ឲ្យ​កងទ័ព​ត្រៀមខ្លួន​ដើម្បីធ្វើ​សង្រ្គាម អនាគត​របស់តៃវ៉ាន់​កាន់តែ​មិនច្បាស់លាស់​ថែមទៀត បើសិន​លោកដូណាល់ ត្រាំ ត្រលប់​មក​កាន់តំណែង​ជាប្រធានាធិបតីអាមេរិក​សាជាថ្មី។ អ្នកជំនាញ​ខាងលើ​បាន​រំលឹកថា នៅក្នុង​បទសម្ភាសន៍ជាច្រើន នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លងមក លោក​ដូណាល់ ត្រាំ​បានអះអាងថា អាមេរិក​មិនអាច​ការពារ​តៃវ៉ាន់​បានទេ ព្រោះថា អាមេរិក​ចង់​ចរចា តថ្លៃ​ជាមួយ​ចិន។ ពាក្យ​ប៉ុន្មានម៉ាត់នេះ​អាច​ឲ្យ​តៃវ៉ាន់​ដឹងច្បាស់ថា ខ្លួន​នឹង​ក្លាយជា​កូនអុកដែលលោកដូណាល់ ត្រាំ​យកទៅប្រើ​ដើម្បី​ទាញយក​ផលប្រយោជន៍ នៅពេល​ចរចា​ជាមួយចិន។ តៃវ៉ាន់​កាន់តែ​បារម្ភ នៅមិនស្រណុក​ក្នុងចិត្ត បន្ទាប់ពី​លឺ​លោកដូណាល់ ត្រាំ​និយាយ​គំរាម​ឲ្យ​បង់ប្រាក់​ឲ្យ​អាមេរិក​ដែល​បាន​ការពារ​តៃវ៉ាន់។ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​ផ្តោត​លើខ្លឹមសារ ផលប្រយោជន៍អាមេរិក​ដំបូងគេ លោកដូណាល់ នៅបាន​ចោទប្រកាន់​តៃវ៉ាន់ ដែលជា​សម្ព័ន្ធមិត្ត​របស់អាមេរិក ថា បាន​លួច​ឧស្សាហកម្ម​សឺមីកុងឌុចទ័រ​ពី​អាមេរិក។ លោកដូណាល់ ត្រាំ​និយាយ​ដូច្នេះ ក៏ដោយសារ​តែ​ក្រុមហ៊ុន​តៃវ៉ាន់​ជាអ្នកផ្គត់ផ្គង់​សឺមីកុងឌុចទ័រធំជាងគេ​បង្អស់​ក្នុងពិភពលោក។ ជារួម គេអាច​និយាយ​បាន​ថា ទោះ​អាមេរិក​មាន​ដឹកនាំ​ដោយ​លោកដូណាល់ ត្រាំ ឬ​លោកស្រី ខាម៉ាឡា ហារីស ផ្លូវធ្វើ​ដំណើរ​របស់តៃវ៉ាន់ដើម្បីការពារខ្លួន នៅចំពោះមុខការ​គំរាមកំហែង​របស់​ចិន នឹង​មិន​រលូន​ដូច​ក្នុង​អាណត្តិ​របស់​លោក​ចូ បៃដិន​នោះ​ទេ ប៉ុន្តែ វា​នឹងរដិបរដុប​ខ្លាំងតែម្តង បើសិន​លោកដូណាល់ ត្រាំ ត្រលប់មក​គ្រប់គ្រង​សេតវិមាន។ លោក​ដូណាល់ ត្រាំ ជា​អនាគត​ប្រធានាធិបតី​អាមេរិក នឹង​ទៅដាក់​បន្ទុក​បន្ថែម​លើ​តៃវ៉ាន់​ដែលកំពុង​ជួបបញ្ហា​ក្នុងការធ្វើទំនើបកម្មកងទ័ព ដើម្បី​ប្រឈមតទល់នឹង​ចិន​ដីគោក។ នៅ​ឆ្នាំ ២០២៤ តៃវ៉ាន់​បានចំណាយ​ថវិកា បំបែកកំណត់ត្រា ដល់​ទៅ ១៩ពាន់លាន​ដុល្លារ​ដើម្បីទិញ យន្តហោះចម្បាំង មីស៊ីល​របស់​ក្រុមហ៊ុន​អាមេរិក...

Duration:00:05:15

Ask host to enable sharing for playback control

តើការប្រឹង​ប្រែង​របស់​​ហ្វីលីពីន​ក្នុងការ​កាត់បន្ថយ​សំរាម​​ប្លាស្ទិក បានលទ្ធផល​យ៉ាងណាខ្លះ​?

11/3/2024
កន្លងមក ហ្វីលីពីនតែងត្រូវបានគេចាត់ទុកថា ជាប្រទេសដែល​បោះចោល​កាកសំណល់ប្លាស្ទិកទៅក្នុងសមុទ្រ ច្រើនជាងគេបង្អស់។ ក៏ប៉ុន្តែ​ ប្រមាណ​មួយឆ្នាំមកនេះ រដ្ឋាភិបាលហ្វីលីពីន ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ បានចាប់​ផ្តើម​អនុវត្តវិធានការ​មួយចំនួន ដើម្បីឈានទៅកាត់បន្ថយ​ការប្រើប្រាស់ និងការ​បោះចោល​កាកសំណល់​ប្លាស្ទិក​ទៅក្នុងធម្មជាតិ។ ជាក់ស្តែង ហ្វីលីពីនមានច្បាប់ថ្មីមួយ​ ដែលបាន​ដាក់កាតព្វកិច្ចឲ្យ​ក្រុមហ៊ុនសហគ្រាសទាំងអស់ត្រូវតែកាត់បន្ថយ​ការប្រើផលិត​ផល​ប្លាស្ទិក និង​ចូលរួមជាថវិកា​ដើម្បីកែច្នៃសំរាម​។ តើបទពិសោធន៍​កន្លងមកនេះរបស់ហ្វីលីពីន បានទទួល​ផលវិជ្ជមានយ៉ាងណាខ្លះ ? បញ្ហា​កាកសំណល់ប្លាស្ទិក គឺជំងឺរបស់ពិភពលោក​ទាំងមូល។ កាកសំណល់​ប្លាស្ទិក មិនត្រឹមតែធ្វើឲ្យខូច​​សោភណ្ឌភាពធម្មជាតិ បំផ្លាញប្រព័ន្ធជីវចម្រុះប៉ុណ្ណោះទេ តែល្អងតូចល្អិតរបស់ប្លាស្ទិក អាចជ្រាបចូលមកដល់ក្នុងខ្លួនមនុស្ស តាមរយៈចំណីអាហារ ជាប្រភពបង្កបញ្ហាសុខភាពជាច្រើន​។ យោងតាមតួលេខរបស់អង្គការ OCDE បើគិតចាប់ពីឆ្នាំ​១៩៥០មក ផលិត​ផលធ្វើពីប្លាស្ទិក បាន​កើនឡើងចំនួនដល់ទៅ ​២៣០ដង ពោលគឺប្រមាណ​៤៦០លានតោនក្នុងមួយឆ្នាំ​។​ ហើយ​ប្រសិនបើគ្មានវិធានការកាត់បន្ថយ​ទេ កាកសំណល់ប្លាស្ទិកក្នុងធម្មជាតិ និងកើនចំនួន​១គុណជា​៣ ពោលគឺក្នុងទំហំប្រមាណ ​១២០០លានតោន នៅរវាងឆ្នាំ​២០៦០។ ហ្វីលីពីន​ដែល​ជាប្រទេសប្រជុំកោះ មានប្រជាជនប្រមាណ​១៣០លាននាក់ ត្រូវគេស្គាល់ថា គឺជាប្រទេសដែល​បោះចោលចូលទៅក្នុងសមុទ្រ នូវកាកសំណល់​ប្លាស្ទិក​គ្រប់ប្រភេទ ច្រើនជាងប្រទេសណាៗទាំងអស់ទូទាំងពិភពលោក​។ មិនខុសពីប្រជាជននៅអាស៊ីជាទូទៅ ប្រជាជនហ្វីលីពីន មានទំលាប់​ប្រើប្រាស់ដោយ​ឥតសំចៃ នូវផលិត​ផលធ្វើប្លាស្ទិកគ្រប់ប្រភេទ ដូចជា​​ថង់ប្លាស្ទិក បំពង់បឺត ប្រអប់ស្នោ និង​សម្ភារៈប្រើប្រាស់ឬវេចខ្ចប់ផ្សេងៗទៀត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលហ្វីលីពីនបានទទួលស្គាល់នូវបញ្ហានេះ ហើយ​បាន​ព្យាយាមចេញវិធានការមួយចំនួន ដើម្បីកាត់​បន្ថយ​ការប្រើប្រាស់ប្លាស្ទិក​។ ក្នុង​ន័យនេះ ហ្វីលីពីនគឺជាប្រទេសដំបូងគេ​នៅតំបន់អាស៊ីអាគ្នេយ៍ ដែល​បានធ្វើច្បាប់ ដាក់ពិន័យទៅលើក្រុមហ៊ុនសហគ្រាស ដែល​បញ្ចេញចោលនូវកាកសំណល់​ប្លាស្ទិក។ ច្បាប់ថ្មីនេះ​ បានចូលជាធរមានប្រមាណ​១ឆ្នាំមកហើយ។ បទពិសោធន៍​របស់ហ្វ៊ីលីពីន កំពុងត្រូវគេសំឡឹងរងចាំមើល​យ៉ាងយកចិត្តទុកដាក់ ដើម្បីយកធ្វើជាគំរូ​ ស្របពេលដែលសហគមន៍អន្តរជាតិ កំពុងប្រឹងប្រែងស្វែងរក​មធ្យោបាយ ដោះស្រាយបញ្ហា​កាកសំណល់​ប្លាស្ទិក។ គួរបញ្ជាក់ថា យោងតាមតួលេខរបស់ធនាគារពិភពលោក ក្នុងមួយឆ្នាំ​ ហ្វីលីពីន​ចោល​កាកសំណល់​ប្លាស្ទិក ចំនួន​១លាន​៧សែនតោន។ នៅហ្វ៊ីលីពីន ១ភាគ៣នៃកាកសំណល់ប្លាស្ទិក ត្រូវបានគេដឹកយកទៅទីកន្លែងចាក់សំរាម ខណៈនៅមាន​៣៥% ដែល​ត្រូវគេបោះចោលពាសវាលពាលកាល ដោយ​គ្មានការគ្រប់គ្រង​។​ ច្បាប់គ្រប់គ្រងកាកសំណល់​ប្លាស្ទិករបស់ហ្វ៊ីលីពីន​​ មានកម្មវត្ថុធ្វើ​ឲ្យ​ហ្វ៊ីលីពីន ឈានទៅមានអព្យាក្រិត្យភាពប្លាស្ទិក។ ច្បាប់នេះ ដាក់កាតព្វកិច្ចឲ្យ​ក្រុមហ៊ុនសហគ្រាស ត្រូវតែចូលរួមចំណែក​ នៅក្នុង​ប្រតិបត្តិ​ការ​បំប្លែងកម្ទេចសំរាមប្លាស្ទិកឲ្យ​បាន​២០% នៃ​ទំហំប្លាស្ទិកសរុបដែលខ្លួនប្រើប្រាស់មិនថាដោយផ្ទាល់ឬដោយប្រយោល​។ ទំហំកាតព្វកិច្ចនេះ នឹងឡើងដល់ ៨០% នៅរវាងឆ្នាំ​២០២៨​។ ដូច្នេះ សហគ្រាសនៅហ្វីលីពីនមានកាតព្វកិច្ច ត្រូវតែ​បញ្ចូលកម្មវត្ថុ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក នៅក្នុង​ប្រតិបត្តិការ​ផលិត​របស់ខ្លួន។ ហើយ​មិនត្រឹមតែប៉ុណ្ណោះទេ ច្បាប់នេះបានបង្កើតយន្តការពិសេសមួយ អនុញ្ញាតឲ្យ​សហគ្រាសអាចចូលរួមជាថវិកា នៅក្នុងដំណើរការ​ប្រមូលយកមកកែច្នៃ ឬកម្ទេចចោល នូវសំរាមប្លាស្ទិកដែលមាន​នៅក្នុង​ធម្មជាតិ​។ សហគ្រាស អាចជ្រើសយក​យន្តការនេះ តាមរយៈការប្រគល់តួនាទីទៅឲ្យ​អង្គភាពមួយផ្សេងទៀត ដោយ​ប្រើប្រាស់កញ្ចប់ថវិកាចំណាយ ដែលគេហៅថា ឥណទានប្លាស្ទិក។ មានន័យថា សហគ្រាសអាចចំណាយ​ប្រាក់ ​ទិញ​លិខិតបញ្ជាក់​ថាប្លាស្ទិក​ក្នុងទំហំ១តោន ​ត្រូវបាន​គេ​ប្រមូលយកពីក្នុងធម្មជាតិ យក​មក​កែច្នៃប្រើប្រាស់ឡើងវិញ ឬុយកទៅដុតចោល ឬមួយក៏ប្រើប្រាស់​ដើម្បីផលិ​តថាមពលជាដើម​។ ក្រុមហ៊ុនមួយឈ្មោះថា PCX Solutions បានក្លាយជាតួអង្គមួយដ៏សំខាន់ នៅក្នុងយន្តការ​ឥណទានប្លាស្ទិកនៅហ្វីលីពីន។ ក្រុមហ៊ុននេះ បានប្រើប្រាស់ថវិកា ក្នុងទំហំចន្លោះពី​១០០ទៅ៥០០ដុល្លារ សម្រាប់ឲ្យ​ទៅប្រជាជនហ្វីលីពីន ដែលចូលរូម​ប្រមូល​សំរាមប្លាស្ទិក។ វាគឺជាមធ្យោបាយ​មួយ ដើម្បីជំរុញលើកទឹកចិត្តប្រជាជន ឲ្យចូលរួមនៅក្នុងការប្រមូល​ប្លាស្ទីក បញ្ជូនយកទៅ​ទីតាំងកែច្នៃសំរាម​។ ប្រជាជនហ្វីលីពីន ដែលប្រកបរបរ​ជា​អ្នកទិញ​សំរាម​ប្លាស្ទិក​ ក៏អាចទទួលបានផលចំណេញដែរ នៅក្នុងបណ្តាញ​ការងារនេះ​។ ក្នុងមួយគីឡូប្លាស្ទិក គេអាចលក់ចំណេញ​បានដល់ទៅ​២៥%ជាមធ្យម​។​ ទោះជាយ៉ាងនេះក្តី ថ្វីបើ​ក្រុមហ៊ុនសហគ្រាសនៅហ្វីលីពីន បានប្រើប្រាស់យន្តការទិញឥណទាន​ប្លាស្ទិក ដើម្បី​ប៉ះប៉ូវ​កាតព្វកិច្ចខ្លួន តែទន្ទឹមនឹងនេះ ការផលិត​ផលិតផល​ថ្មីៗធ្វើពីប្លាស្ទិក ហាក់ដូចជាមិនបានថយចុះទេនៅហ្វីលីពីន​។ លោកស្រី...

Duration:00:06:36

Ask host to enable sharing for playback control

បោះឆ្នោតប្រធានាធិបតី​អាមេរិក​៖ តើមានអ្វីខុសគ្នាខ្លះ នៅក្នុងការសន្យា​រ​វាង​​បេក្ខជនធំៗទាំង​២?

10/31/2024
ថ្ងៃទី​៥វិច្ឆិកា​ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ​​ ​នៅតាមរដ្ឋខ្លះ គឺ​គេ​បានចាប់ផ្តើម​បោះឆ្នោតជាបណ្តើរៗហើយ​។ ការស្ទាបស្ទង់មតិ​បង្ហាញ​ថា បេក្ខជន​ធំៗទាំង​២ គឺលោក​ដូណាល់ ត្រាំ និ​ងលោកស្រី កាម៉ាឡា ហារីស ស្ថិតនៅប្រកៀក​ប្រកិត​គ្នា​ខ្លាំងណាស់។ បេក្ខជនទាំង​២ កំពុងតែប្រឹងប្រែង​ធ្វើការឃោសនា ទាក់ទាញការគាំទ្ររៀងៗខ្លួន។ តើការសន្យា​នយោបាយ របស់​លោកដូណាល់ ត្រាំ និងរបស់​លោកស្រីកាម៉ាឡា ហារីស មានភាពខុសគ្នាអ្វីខ្លះ? ការឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ កំពុងប្រព្រឹត្តិទៅ​យ៉ាងសកម្ម​ នៅ​ដំណាក់​កាលចុងក្រោយ មុននឹងថ្ងៃបោះឆ្នោតធំ​មកដល់ គឺថ្ងៃទី​៥វិច្ឆិកា​។ គ្រប់ពាក្យ​សំដីសន្យា​ទាំងអស់ រវាង​​លោក​ដូណាល់ ត្រាំ និង​លោក​ស្រី កាម៉ាឡា ហារីស គឺវាហាក់ដូចជា​ផ្ទុយបញ្ច្រាសគ្នា​សឹងទាំងស្រុង មិនថាសេដ្ឋកិច្ច​ សង្គមកិច្ច អន្តោប្រវេសន៍ ឬបរិស្ថាន​។ តើបេក្ខជនធំទាំង២នាក់នេះ បាន​សន្យា​អ្វីខ្លះ​ ហើយថាតើវាមានលក្ខណៈខុសគ្នាបែបណាខ្លះ​? សេដ្ឋកិច្ច នៅក្នុងសំណុំរឿង​សេដ្ឋកិច្ច​ វាគឺជាអ្វី​ដែល​ប្រជាជនអាមេរិក​ទន្ទឹងតាមដានបំផុត ព្រោះវា​ជាបន្ទាត់គូសដៅ​កត្តាជីវិតរបស់ពួកគេ​។ ផ្អែកតាមតួលេខចុងក្រោយរបស់ក្រសួង​ពាណិជ្ជកម្មអាមេរិក ផ្សាយ​កាលពីថ្ងៃទី​៣១តុលា​​ គឺអត្រាផរណា បានធ្លាក់​មកត្រឹម​២,១% នៅខែកញ្ញា​​ បន្ទាប់ពីបានកើនឡើងខ្ពស់​ប្រមាណ​៣ឆ្នាំជាប់។ ពោលវាសឹងតែ​ធ្លាក់ទាប​​ដល់​កម្មវត្ថុ​ ដែលរដ្ឋាភិបាល​លោកចូ បៃដិន​បានកំណត់២%។ តែទោះជាយ៉ាងនេះក្តី បញ្ហា​អតិផរណា ទំនិញឡើងថ្លៃ ត្រូវបាន​លោកដូណាល់ ត្រាំ យកទៅ​ស្រែកបន្លឺ ស្តីបន្ទោសការដឹកនាំរបស់​គណបក្សប្រជាធិបតេយ្យ។ ដើម្បីជួយសេដ្ឋកិច្ច​ លោកដូណាល់ ត្រាំ បានប្រកាស​ថា លោក​នឹង​កាត់បន្ថយ​អត្រាប្រមូលពន្ធ​លើប្រាក់ចំណូល របស់​​ប្រជាជន​អាមេរិក​ និង​របស់​​សហគ្រាស។ លោក​បានសន្យាទៀតថា បើលោកជាប់ឆ្នោត គឺលោក​នឹងតំឡើងពន្ធនាំចូល ​ចន្លោះពី​១០ទៅ​២០% លើទំនិញ​បរទេសសឹងគ្រប់មុខ។ ហើយចំពោះទំនិញនាំចូល​ពីចិនវិញ លោកដូណាល់ ត្រាំ សន្យាដំឡើងពន្ធ​យ៉ាងអន់​បំផុត​ក៏​៦០%ដែរ​។ លោកដូណាល់ ត្រាំអួតទៀតថា លោក​នឹងធ្វើឲ្យសហរដ្ឋអាមេរិក​ ក្លាយជាមហាអំណាចធំបំផុត​នៃ​វិស័យ​​លុយឌីជីថល​​។ ចំណែក​លោកស្រីកាម៉ាឡា ហារីស វិញ លោកស្រីបាន​ជ្រើសរើសយកផ្លូវកណ្តាល ដើម្បីជួយ​ជីវភាព​ប្រជាជនអាមេរិក​​​​ដែល​មានជីវភាពមធ្យម។ លោកស្រី​កាម៉ាឡា ហារីស សន្យា​ថានឹងបន្តគោលនយោបាយ​ប្រមូលពន្ធ​ច្រើនពីអ្នកមាន​ធូរធាខ្លាំង ក្នុងអាណត្តិ​​លោកចូ បៃដិន​ តែដោយ​បន្ទាបអត្រាប្រមូលពន្ធបន្តិច​។ លោកស្រី​បាន​សន្យាដាក់ចុះនូវ​វិធានការសង្គមកិច្ចមួយចំនួនដែរ ដើម្បីជួយជីវភាព ដូចជាការ​ផ្តល់ឥណទាន​ពន្ធរដ្ឋទៅឲ្យ​ក្រុមគ្រួសារដែលទើបតែមាន​កូន​កើត ការជួយជាហិរញ្ញវត្ថុ​ដើម្បីបាន​ក្លាយជា​ម្ចាស់កម្មសិទិ្ធផ្ទះ និង​ការជួយចាប់ផ្តើម​បើកក្រុមហ៊ុន ឬមុខរបររកទទួលទានជាដើម​។ បើស្តាប់មួយភ្លែត ការសន្យា​របស់លោ​កដូណាល់ ត្រាំ គឺមានភាពទាក់ទាញខ្លាំងណាស់ សម្រាប់ប្រជាជនអាមេរិក​ទូទៅ។ តែផ្ទុយទៅវិញ ផ្អែកតាមអ្នកជំនាញសេដ្ឋកិច្ច ការសន្យា​​កាត់បន្ថយ​ការប្រមូលពន្ធក្នុងស្រុករបស់​លោកដូណាល់ ត្រាំ នឹងធ្វើឲ្យរដ្ឋអាមេរិក បាត់បង់ប្រាក់ចំណូលច្រើនសន្ធឹក។ វិធានការសន្យាដោយ​លោកដូណាល់ ត្រាំ និងធ្វើ​ឲ្យ​​ថវិការដ្ឋសហព័ន្ធ​អាមេរិក​​ជួបឱនភាព ចន្លោះពី៣៦០០ពាន់​លានដុល្លារ ទៅ​៦៦០០ពាន់លានដុល្លារ ក្នុង​រយៈពេល​១០ឆ្នាំ​។ អ្នកជំនាញ​លើកឡើងទៀតថា តែផ្ទុយទៅវិញ ការសន្យា​របស់​លោកស្រីកាម៉ាឡា ហារីស គឺ​វានឹងជួយសន្សំ​ប្រាក់ ជួយកាត់​បន្ថយ​​​ឱនភាពថវិកាជាតិអាមេរិក​ប្រមាណ​ជា​៤០០ពាន់​លានដុល្លារ​ ក្នុងរយៈពេល១០ឆ្នាំ​។ អន្តោប្រវេសន៍ សំណុំរឿងគ្រប់គ្រងអន្តោប្រវេសន៍ គ្រប់គ្រងព្រំដែន វាគឺជាស្នូលធំបំផុត​នៃ​ការឃោសនារបស់​លោក ដូណាល់ ត្រាំ។សម្តីជេរប្រមាថ ចោទប្រកាន់ទៅលើជនអន្តោប្រវេសន៍ តែងតែត្រូវបាន​លោក​ដូណាល់ ត្រាំ ស្រែក​បន្លឺជាប្រចាំ​លើវេទិកាឃោសានា។ ជាក់ស្តែង លោក​បាន​និយាយថា ពួកអន្តោប្រវេស​ន៍​គឺ​ជាអ្នកមកបំពុលឈាម​បរិសុទ្ធ របស់ជនជាតិអាមេរិក។ កាលពីអាណត្តិមុន លោក​ដូណាល់ ត្រាំបាន​សន្យា​ធ្វើរបងជញ្ជាំងតាមបណ្តោយ​ព្រំដែនជាមួយ​ប្រទេសមិកស៊ិក។ តែលើកនេះ លោក​បានសន្យាធ្វើខ្លាំងជាងមុនទៀត​ គឺសន្យាបើកប្រតិបត្តិការ​ចាប់​បណ្តេញ​​ជនអន្តោប្រវេសខុសច្បាប់ ចេញពីទឹកដីសហរដ្ឋអាមេរិក ឲ្យ​បានចំនួន​ច្រើនបំផុត​ក្នុងប្រវត្តិសាស្ត្រ​។ ខាងលោកស្រី​ កាម៉ាឡា ហារីសវិញ លោកស្រី បានសន្យាថាអាណត្តិលោកស្រី នឹងសន្យារឹតបន្តឹង​ការ​អនុវត្តច្បាប់ ការយាមល្បាត និងការ​រារាំងការលួ​ចឆ្លងព្រំដែន​ របស់អន្តោប្រវេសន៍​ខុសច្បាប់។ ដោយ​មិនប្រើភាសាខ្លាំង ដៀលជេរ ចោទប្រកាន់ដូចលោកដូណាល់ ត្រាំ លោកស្រី​កាម៉ាឡា ហារីស បាន​លើកឡើងថា អ្នកដែលចូល​មកក្នុងទឹកដីអាមេរិកដោយខុសច្បាប់ ត្រូវដឹងថាខ្លួន​នឹងត្រូវប្រឈមនឹង​ផល​វិបាក។ សិទ្ធិរំលូតកូន​ សំណុំរឿងមួយទៀត ដែលពុះចែក​គ្នារវាងបេក្ខជនបក្សសាធារណរដ្ឋនិងបក្ស​ប្រជាធិបតេយ្យ គឺបញ្ហាសិទ្ធិរំលោតកូន​។​ សំណុំរឿងនេះ បានបង្ហាញ​ឲ្យ​ឃើញ​អំពី​ទស្សនវិស័យ​២ផ្ទុយគ្នាស្រឡះ...

Duration:00:08:09

Ask host to enable sharing for playback control

គូស្វាមីភរិយាអូបាម៉ា គឺជាកម្លាំងទាក់ទាញដ៏មានឥទ្ធិពល​ សម្រាប់បេក្ខភាព​លោកស្រី កាម៉ាឡា ហារីស

10/27/2024
នៅបាំងមិនដល់១០ថ្ងៃទៀតទេ ការបោះឆ្នោតប្រធានាធិបតី​អាមេរិក​នឹងមកដល់។ បេក្ខជនធំៗទាំង២ គឺលោកស្រី​ កាម៉ាឡា ហារីស និ​ងលោកដូណាល់ ត្រាំ កំពុងតែ​ប្រឹង​ប្រែងឃោសនារៀងៗខ្លួន ដើម្បីទាក់ទាញការគាំទ្រនៅតាមរដ្ឋ​សំខាន់ៗ ដែល​មាន​ចំនួន​អ្នកបោះឆ្នោតតំណាង​ច្រើន​នាក់​។ ជាការកត់សំគាល់ សន្ទុះនៃការគាំទ្រ​​ទៅលើ​បេក្ខ​ជនទាំង២ ហាក់ដូចជាកាន់តែខិតជិតប្រកៀកប្រកិតគ្នាខ្លាំងឡើង។ វត្តមានចូលរួម របស់​លោកអូបាម៉ា និង​ភរិយា នៅក្នុងយុទ្ធនាការឃោសនា​របស់​លោកស្រី កាម៉ាឡា ហារីស គឺជាកម្លាំងទាក់ទាញ​ដ៏ធំនិងមិនអាចខ្វះបាន​ ដែលគណបក្ស​ប្រជាធិបតេយ្យ​សង្ឃឹមថា វា​អាចនឹងផ្តល់សន្ទុះ​ចុងក្រោយ​ រុញ​ឲ្យ​លោកស្រី​កាម៉ាឡា ហារីស បានទទួលជ័យជំនះ លើលោកដូណាល់ ត្រាំ។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់​លោកស្រី កាម៉ាឡា ហារីស បេក្ខជនបក្សប្រជាធិបតេយ្យ គេសង្កេតឃើញថា គូស្វាមី​ភរិយាអូបាម៉ា បានចូលរួមយ៉ាងសកម្ម។ ម្តងៗ​ នៅ​ពេលដែល​លោកអូបាម៉ា មានវត្តមានកាន់មីក្រូនិយាយ មនុស្សម្នាស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងយ៉ាង​អឺងកង។ សកម្មជនអ្នកគាំទ្រ​លោកស្រី​ កាម៉ាឡា ហារីស ខ្លះ បាន​លើកឡើងថា គូស្វាមីភរិយាអូបាម៉ា គឺជានិម្មិតរូប​នៃ​ថាមពល​វិជ្ជមាន នៃសេចក្តីសង្ឃឹម។ ជាងនេះទៀត វត្តមានរបស់​លោកអតីតប្រធានាធិបតី​ អូបាម៉ា និង​ភរិយា បានដាស់ឲ្យ​គេ​នឹកស្រណោះទៅ​ដល់អតីតកាល ដែលសហរដ្ឋអាមេរិក​មិនទាន់បែកបាក់គ្នា​ឈ្លោះប្រកែកគ្នាដូចពេលឥឡូវនេះ​។ អ្នកគាំទ្រខ្លះទៀត បាន​លើកឡើងថា គេពេញចិត្ត​លោកអូបាម៉ា និង​ភរិយាណាស់ ព្រោះពេល​លោក​និងភរិយាឡើងថ្លែងសារ​ក្នុងពេលឃោសនាបោះឆ្នោតម្តង គឺច្បាស់ៗ មានហេតុផល ពោរពេញដោយពាក្យ​ដែលមានអត្ថន័យ ចាក់ជ្រៅជាប់ក្នុង​ចិត្តរបស់អ្នកស្តាប់។ ការចូលរួម​របស់​លោក បារ៉ាក់ អូបាម៉ា និ​ងលោកស្រីមីឈែល អូបាម៉ា​ នៅក្នុងការឃោសនារបស់​លោកស្រីកាម៉ាឡា ហារីស គឺជា​ការផ្តល់​កម្លាំង ពង្រឹងភាពរឹងមាំនៃបេក្ខភាព​របស់​លោកស្រី កាម៉ាឡា ហារីស។ គួរបញ្ជាក់ថា ចាប់តាំងពី​យុទ្ធនាការឃោសនាបានចាប់ផ្តើម គេឃើញលោកបារ៉ាក់ អូបាម៉ា បានចូលរួម​យ៉ាងសកម្មតាំងតែពីតំបូង និង​បានឡើងថ្លែងសុន្ទរកថាជាច្រើនលើក។ ដោយឡែក លោកស្រី​ មីឈែល អូបាម៉ា ​វិញមិនសូវជាចេញមុខប៉ុន្មានទេ។ នៅក្នុងកម្មវិធីឃោសនាធំនៅ​រដ្ឋមីឈីហ្គែន កាលពីថ្ងៃសៅរ៍ ទី​២៦តុលា វាគឺជាលើកទី​២ប៉ុណ្ណោះ ដែល​លោកស្រីមីឈែល អូបាម៉ា ឡើងថ្លែងសុន្ទរកា។ ក៏ប៉ុន្តែ​វត្តមាន​របស់​លោកស្រី មីឈែល អូបាម៉ា នៅលើឆាកម្តងៗ គឺបានទទួល​ការស្វាគមន៍​ ស្រែក​ហ៊ោរគាំទ្រ យ៉ាងខ្លាំងក្លាពីអ្នកគាំទ្រ។ នៅចំពោះ​មុខមហាជន​រាប់ម៉ឺននាក់ នៅមីឈីហ្គែន លោកស្រី មីឈែល អូបាម៉ា បាន​ថ្លែងថា​ លោកស្រីមិនចូលចិត្តនយោបាយ​ទេ។ ក៏ប៉ុន្តែ​ លោកស្រី​បានចំណាយ​ពេល​មកចូលរួម ក៏ដោយសារថាកាលៈទេសៈពេលនេះ គឺជាពេល​ដែល​សំខាន់បំផុត។ លោកស្រីអូបាម៉ា បានថ្លែងសារ​ដ៏មានអត្ថន័យ ហៅ​ឲ្យ​ប្រជាពលរដ្ឋអាមេរិក​ទាំងអស់ ក្រោកឈរឡើងយកសន្លឹកឆ្នោតទៅ​ការពារ​សិទ្ធិ​របស់ស្ត្រី​។ លោកស្រី​អូបាម៉ា បានលើកឡើងថា យើងទាំងអស់គ្នាជាស្ត្រី ត្រូវតែ​ស្រែក​បន្លឺសំឡេង​ឲ្យ​មនុស្ស​ប្រុសទាំងអស់ ដែលយើងគោរពស្រលាញ់ ឲ្យ​ពួកគេ​បានឮ ថាអ្វីទៅដែលជាសារៈសំខាន់ អ្វីទៅដែលជាគ្រោះថ្នាក់នៅពេលនេះ​។ យើងត្រូវ​តែប្រាប់ទៅពួកគេថា ជីវិតរបស់​យើង មិនមែន​គ្រាន់តែជាម៉ាស៊ីន​ដើម្បី​បង្កើតកូនតែប៉ុណ្ណោះទេ។ គួរកត់សំគាល់ថា សាររបស់លោកស្រីអូបាម៉ា បាន​ផ្តោតសំខាន់ទៅលើសិទ្ធិរំលូតកូនរបស់ស្ត្រី​អាមេរិក ដែល​លោក​ដូណាល់ ត្រាំ ក៏ដូចជាបក្សស្តាំអភិរក្សនិយម កំពុងតែរុះរើកកាយកំទេចចោល​។ សំណុំរឿងសិទ្ធិរំលូតកូន គឺជាស្នូល​ដ៏ធំមួយ នៃយុទ្ធនាការឃោសនារបស់​លោកស្រី កាម៉ាឡា ហារីស ដើម្បីទាក់ទាញ​ស្ត្រី​អាមេរិក​ ឲ្យ​ងាក​មកបោះឆ្នោតរារាំងកុំឲ្យ​លោកដូណាល់ ត្រាំ អាចឡើងធ្វើជាប្រធានាធិបតីវិញ​។ លោកស្រី Sonia Gipson Rankin សាស្ត្រាចារ្យច្បាប់​នៅ​សកលវិទ្យាល័យ​នូវូមិចស៊ិក បាន​លើកឡើងថា លោក​បារ៉ាក់ អូបាម៉ា និង​លោកស្រី មីឈែល អូបាម៉ា កំពុងតែចូលរួមជួយ​លោកស្រី​ កាម៉ាឡា ហារីស តាមបែបរៀងៗខ្លួន​។ ជំហរគាំទ្ររបស់​លោកបារ៉ាក់ អូបាម៉ា ក្នុងនាមជាអតីតប្រធានាធិបតី​ដ៏មានប្រជាប្រិយភាព គឺវាជា​ការបញ្ជាក់ដ៏មាន​ឥទ្ធិពលបំផុត ថាលោកស្រីកាម៉ាឡា ហារីស មានសមត្ថភាពដឹកនាំប្រទេស​។ ទំងន់គាំទ្ររបស់​លោកអូបាម៉ានេះ គឺវាមានឥទ្ធិពលខ្លាំងណាស់ មិនត្រឹមតែ​ទៅលើក្រុម​ប្រជា​ជន​​អាមេរិកស្បែកខ្មៅប៉ុណ្ណោះទេ តែវាមានឥទ្ធិពលទៅលើ​ប្រជាជនអាមេរិកជាទូទៅទាំងអស់​ ដែល​​មិនចាត់ទុកថាខ្លួនស្ថិតក្នុងចំណោមក្រុមណាមួយ។ ចំណែក​ ​លោកស្រី មីឈែល អូបាម៉ា វិញ លោកស្រី​គឺជា​មនុស្ស​ម្នាក់ដែលមានទេពកោសល្យ​ដ៏ពិសេសណាស់ នៅក្នុងការប្រើពាក្យ​ពេចន៍​ និងឃ្លាឃ្លោង​និយាយ​។ សម្រាប់​លោកស្រីសាស្ត្រាចារ្យ Sonia Gipson Rankin ក្នុងចំណោម​មនុស្ស​ជំនាន់នេះ គឺគេពិបាក​ទៅរកអ្នកណា ដែល​ពូកែនិយាយដូចលោកស្រី មីឈែល អូបាម៉ាបានណាស់​។ លោកស្រីអូបាម៉ា មានសមត្ថភាពដ៏កម្រ ដែល​អាចនិយាយបរិយាយពន្យល់ ជាមួយហេតុផលនិងអត្ថន័យ​ ដែលចាត់មុតចូលជ្រៅ ក្នុងក្រឳបេះដូងរបស់អ្នកស្តាំ។ អ្នកដែល​បានស្តាប់សំដីរបស់​លោកស្រី​ហើយ...

Duration:00:06:59

Ask host to enable sharing for playback control

មហាសេដ្ឋីElon Musk ឲ្យលុយ​​​អ្នកបោះឆ្នោតអាមេរិក១នាក់ ១លានដុល្លារ​ ក្នុង១ថ្ងៃ

10/22/2024
មហាសេដ្ឋី​មាន​លុយ​ច្រើនជាងគេ​នៅក្នុង​ពិភពលោក អេឡុន ម៉ាសក៍ Elon Musk​បាន​ប្រកាស​ផ្តល់​លុយ ១លានដុល្លារ ជារៀងរាល់ថ្ងៃ ដល់​អ្នកបោះឆ្នោត ពីពេលនេះ រហូត​ដល់ថ្ងៃ​បោះឆ្នោត ថ្ងៃទី​៥​វិច្ឆិកា។ អ្នកដែលអាច​ទទួល​សែក ឬ មូលប្បទានបត្រ ចំនួន​១លាន​ដុល្លារ​ពីមហាសេដ្ឋី អេឡុន ម៉ាសក៍ ត្រូវគោរព​លក្ខខណ្ឌពីរ។ ទី១ ពួកគេ​ត្រូវមានឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត និងទី២ ពួកគេ​ត្រូវ​ចុះ​ហត្ថលេខា​លើញត្តិ​ដែល​លោក​អេឡុន ម៉ាសក៍​បាន​បង្កើតឡើង​ដើម្បី​ទាមទារ​សេរីភាព បញ្ចេញមតិ និង​សិទ្ធិ​កាន់កាប់អាវុធ។ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន លោកអេឡុន ម៉ាសក៍​បាន​ជ្រើសរើស​ស្រ្តី​អ្នកគាំទ្រ​លោកដូណាល់ ត្រាំ​ម្នាក់ ដែល​មានសំណាងទទួល​បាន​សែក​លុយ​១លានដុល្លារ។ ដោយសារ​យុទ្ធនាការ​ចែកលុយ​របស់​លោក​អេឡុន ម៉ាសក៍ ១លាន​ដុល្លារ ក្នុងមួយថ្ងៃ ​ធ្វើឡើង​តែ​ក្នុង​រដ្ឋ​គន្លឹះ ដូចជា​នៅរដ្ឋ​PennsyVania ជាដើម អភិបាល​រដ្ឋ​Pennsyvenia ​ផ្ទាល់ ដែលជា​អ្នកគំាំទ្រលោកស្រី ខាម៉ាឡា ហារីស​បាន​បង្ហាញ​ក្តីបារម្ភ ខណៈ អ្នកជំនាញ​ច្បាប់​លើកឡើង​ពី​ការរំលោភ​ច្បាប់​បោះឆ្នោត។ មហាសេដ្ឋី​ដែល​មាន​លុយច្រើន​ជាងគេ​បំផុត​ក្នុង​លោក លោក​អេឡុន ម៉ាសក៍ បាន​ប្រែក្លាយខ្លួន​ពីអ្នកជួយ​លុយធម្មតា មកជា​មនុស្សសកម្ម នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកដូណាល់ ត្រាំ។ នៅតែ​២សប្តាហ៍មុន​ការបោះឆ្នោតប្រធានាធិបតី​អាមេរិក ដែលត្រូវ​ប្រព្រឹត្តទៅនៅថ្ងៃទី ៥​វិច្ឆិកា មហាសេដ្ឋី អេឡុន ម៉ាសក៍​បាន​ចាយលុយ​លានៗ​ដុល្លារ ដើម្បី​អូសទាញ​សំឡេងអ្នកបោះឆ្នោត នៅ​ក្នុង​រដ្ឋ​គន្លឹះ រដ្ឋដែល​សម្រេចជោគវាសនា​របស់​បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ និង​ខាម៉ាឡា ហារីស។ ជាក់ស្តែង​ បន្ទាប់ពី​ប្រកាសកាលពីខែ សីហា ថា​លោក​គាំទ្រ និង​​ផ្តល់​លុយ​៤៥លាន​ដុល្លារ ជារៀងរាល់​ខែ ដល់ America PAC ដែលជា​គណៈកម្មាធិការ​សកម្មភាពនយោបាយ​ចាំ​ជួយ​ការឃោសនាបោះឆ្នោត​របស់​បក្ស​សាធារណ​រដ្ឋ​ មហាសេដ្ឋី ​ម្ចាស់ក្រុមហ៊ុន​បច្ចេកវិទ្យា SpaceX និងក្រុមហ៊ុនផលិតរថយន្ត​​តេសឡា​បាន​បង្ហាញ​ខ្លួន​ លេចធ្លោ​ក្នុង​យុទ្ធនាការ​ឃោសនាជួយ​លោកដូណាល់ ត្រាំ​នៅតាម​រដ្ឋ​គន្លឹះ ដូចជារដ្ឋ​​pennsylvania។ នៅលើ​វេទិកា​ដែលមានទង់ជាតិអាមេរិកជាផ្ទាំងបាំងពីខាងក្រោយ លោកអេឡុន ម៉ាសក៍​មិន​បាន​ស្រែក​ឃោសនា​ច្រើន​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជនអាមេរិក​ដែល​ភាគច្រើន គេដឹងថា ជាអ្នកគាំទ្រ​លោកដូណាល់ ត្រាំ។ ប៉ុន្តែ មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៤៨ពាន់​លានដុល្លារ ប្រើអំណាចទឹកលុយ តាមរយៈ​ការចុចឈ្មោះ​ដោយ​ចៃដន្យ អ្នកដែលត្រូវ​ទទួល​សែកដែលមាន​ទឹកលុយ ១លានដុល្លារ។ បើតាម​លោក អេឡុន ម៉ាសក៍ ពីថ្ងៃសៅរ៍ទី ១៩​តុលា រហូត​ដល់​ថ្ងៃ​បោះឆ្នោត ពោលគឺ​ជារៀងរាល់ថ្ងៃ លោក​នឹង​ចែកសែក ទឹកប្រាក់​១លានដុល្លារ ដល់​អ្នកដែល​បាន​ចុះហត្ថលេខាលើ​​ញត្តិ​របស់គណៈកម្មាធិការ ​America PAC ​ដែលលោក​បង្កើតឡើង​ដើម្បីឃោសនាជួយឲ្យលោកដូណាល់ ត្រាំឈ្នះឆ្នោត ​ត្រលប់មក​គ្រប់គ្រង​សេតវិមានសាជាថ្មី។ លោក​អេឡុន ម៉ាស​និយាយ​ថា អ្នកដែល​អាច​ទទួល​សែក ទឹកលុយ​១លាន​ដុល្លារបាន​ លុះត្រា​អ្នកនោះ​បានចុះ​ហត្ថលេខា​លើ​ញតិ្ត​ដែលគាំទ្រ​រដ្ឋធម្មនុញ្ញអាមេរិក នោះគឺ​សិទ្ធិសេរីភាពបញ្ចេញមតិ និង​សិទ្ធិកាន់កាប់អាវុធ។ លើសពីនោះទៀត អ្នកនោះ​បាន​ចុះឆ្នោត​បោះឆ្នោត​រួចហើយ។ ពីខាង​គណបក្ស​ប្រជាធិបតេយ្យ ជាពិសេស​អរភិបាល​រដ្ឋ​pennsylvania ​មិន​លាក់លៀម​ពីក្តីបារម្ភ​ នៅចំពោះ​មុខ​យុទ្ធនាការ​ឃោសនា​ដ៏សម្រុក ទិញ​ទឹកចិត្ត​អ្នកបោះឆ្នោត​យ៉ាងដូច្នេះ។​ នៅអាមេរិក ការចាយលុយ​ដើម្បីជំរុញ​​ឲ្យ​គេ​ចុះឈ្មោះបោះឆ្នោត ឬ​ទៅ​បោះ​ឆ្នោត ជា​រឿងខុសច្បាប់។ អ្នកដែល​ចាយលុយ និងអ្នកដែលទទួលលុយ ត្រូវប្រឈម​នឹង​ទោសពិន័យជា​ប្រាក់១ម៉ឺនដុល្លារ ឬ​ទោស​ជាប់ពន្ធនាគារ​៥ឆ្នាំ។ លោក​អេឡុន​ ម៉ាសក៍ផ្ទាល់មិនបាន​ចាយលុយ​​ ដើម្បីជំរុញ​ឲ្យ​គេ​ទៅបោះឆ្នោត ដូច​ការហាម​របស់ច្បាប់​ ប៉ុន្តែ ការផ្តល់​សែក ១លាន​ដុល្លារ​សម្រាប់តែ​អ្នកដែលបានចុះឈ្មោះ​បោះឆ្នោត ហើយ​នៅតែក្នុង​រដ្ឋ​គន្លឹះ ដែល​ជា​អ្នកកំណត់​ជ័យជំនះ​របស់​បេក្ខជន​ប្រធានាធិបតី គឺ​ជា​រឿង​ខុសច្បាប់​បោះឆ្នោត​អាមេរិក។ នេះបើតាម​អ្នកជំនាញ​ច្បាប់បោះឆ្នោត លោក Rick Hasen​នៅ​លើ​Blog ផ្ទាល់ខ្លួន​របស់​លោក​។ មហាសេដ្ឋី Elon Muskជះលុយទាក់ទាញអ្នកបោះឆ្នោត បើទោះជាអាច​រងការចោទប្រកាន់​ថា រំលោភច្បាប់បោះឆ្នោត។ ហេតុអ្វី​មហាសេដ្ឋី​ម្ចាស់ក្រុមហ៊ុន​Space X ដាក់ទុនច្រើនសន្ធឹកសន្ធាប់ ​យ៉ាងដូច្នេះ? លោក​អេឡុន ម៉ាសក៍​បាន​ប្រើ​​យុទ្ធសាស្រ្ត​ថ្មី ចាយលុយ​រាប់លាន​ដុល្លារ ដើម្បីផ្តល់សន្ទុះ​ចុងក្រោយ ជួយ​លោកដូណាល់ ត្រាំ​នៅក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោតនៅ​ក្នុង​រដ្ឋ​គន្លឹះ ខណៈដែល​​ការស្ទង់មតិ​បង្ហាញថា បេក្ខជន​ប្រធានាធិបតី​ទាំងពីរ មាន​សំឡេង​ប្រកៀកប្រកិត​គ្នា​ខ្លាំង ហើយ​លោកដូណាល់ ត្រាំ​នាំមុខ​លោកស្រី​ខាម៉ាឡា ហារីស​បន្តិចបន្តួចប៉ុណ្ណោះ។ នៅក្រោយ​ការពិភាក្សា​តទល់​រវាង​បេក្ខជន​ ដូណាល់​ ត្រាំ និង​លោកស្រី ខាម៉ាឡា ហារីស លោក​អេឡុន ម៉ាសក៍បាន​ប្រកាស​ដោយ​មិន​លាក់​លៀមថា លោក​គាំទ្រ...

Duration:00:06:06

Ask host to enable sharing for playback control

អ្វី​ជា​កម្មវត្ថុ​របស់​សន្និសីទ​​អង្គការ​សហប្រជាជាតិ​ស្តីពី​ជីវចម្រុះ​លើក​ទី​១៦?

10/21/2024
សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ជីវ​ចម្រុះ​លើក​ទី​១៦ ដែល​ចាប់​បើក​នៅ​​ថ្ងៃ​ចន្ទទី​២១​តុលា​២០២៤ នៅក្រុង​កាលី​ប្រទេស​កូឡុំប៊ី ជា​ការ​ណាត់ជួប​​ខ្នាត​អន្តរជាតិ​លើក​ទីមួយ​ គិត​ចាប់​តាំងពី​ពិភពលោក​មាន​ផែនការ​បញ្ឈប់ការ​បំផ្លិច​បំផ្លាញផែន​​ដី​ មហា​សមុទ្ទ និង​ជីវិតជីវចម្រុះ​គ្រប់​ប្រភេទ ត្រឹម​ឆ្នាំ​២០៣០មក។ ​ផែនការមាន​ហើយ ​ឥលូវ​ដល់​ពេល​ត្រូវប្រែក្លាយ​ផែនការ​ឱ្យ​ការ​ពិត​ជាក់​ស្តែង។ តើ១៩៤​ប្រទេស​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ដើម្បី​ជីវចម្រុះ ត្រូវមាន​សកម្មភាព និង​ដំណោះស្រាយ​​យ៉ាងណា ដើម្បី​ធានា​សម្រេច​កម្មវត្ថុ​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ? ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ពី​ឆ្នាំ​ម្តងតាំងពី​ឆ្នាំ​១៩៩២មក សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ជីវ​ចម្រុះCOP១៦ បាន​ការ​ចូល​រួមជា​លើក​ទី​មួយ​ពី​សំណាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​មួយចំនួន​ ជាង​១០ប្រទេស មាន​អាទិ៍​ប្រធានាធិបតី​ប្រេស៊ីល​លូឡា ក្បែរ​​បណ្តា​រដ្ឋមន្ត្រីជាង​មួយ​រយ​​ប្រទេស​ ព្រមទាំង​អ្នក​ការទូត អ្នក​ជំនាញ សកម្មជន​បរិស្ថាន ឬ​អង្គការ​ សហគ្រាស​នានា សរុប​ជាង​១៨០០០នាក់។ ជំនួប​ដ៏​ធំ​សម្បើម​នេះ ជា​ឱកាស​ពិចារណា​ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ប្រែក្លាយ​កម្មវត្ថុ​កំណត់​រួចឱ្យ​ក្លាយ​សកម្មភាព​ជាក់​ស្តែង? កាលពី​ឆ្នាំ​២០២២ ក្នុង​សន្និសីទ​ជីវចម្រុះ​លើក​ទី​១៥ នៅ​ទីក្រុង​ម៉ុងរ៉េអាល់​ប្រទេស​កាណាដា សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​អស់​បាន​​អនុម័តកិច្ចព្រមព្រៀង ក្នុង​ក្រប​ខ័ណ្ឌ​ការពារ​ជីវចម្រុះពិភពលោក។ មាន​​មហិច្ឆតាខ្លាំង​ ​កិច្ចព្រមព្រៀង​ឈ្មោះ ​Kunming-Montréal ដែល​ជា​​ផែនទី​ចង្អុល​ផ្លូវ​ មាន​កម្មវត្ថុ​២៣យ៉ាង សម្រាប់​ឈាន​ទៅ​បញ្ឈប់ការ​បំផ្លិច​បំផ្លាញ​ផែន​ដី និងមហាសមុទ្ទ​៣០% និងស្តារ​ប្រព័ន្ធ​អេកូសាស្ត្រ​​ជីវិត​សត្វ​រុក្ខជាតិ​គ្រប់​ប្រភេទឱ្យ​បាន​៣០%​ដែរ នៅ​ឆ្នាំ​២០៣០ ហើយ​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ឱ្យ​បាន​ពាក់​កណ្តាល ព្រមទាំង​ប្រមូល​ថវិកា​ឱ្យ​បាន​២០០ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ដើម្បី​ធម្មជាតិ។ កិច្ច​សន្យាមាន​អាយុ​​ពីរ​ឆ្នាំ​​ ហើយ​ពួក​គេ​មាន​ពេល​ត្រឹម​តែ​៦ឆ្នាំ​ទៀត​ប៉ុណ្ណោះ តើ​មាន​អ្វី​ជឿន​លឿន​ទៅ​មុខ​ខ្លះទេ? ចម្លើយ​គឺគ្មាន​ការ​ជឿន​លឿន​ប៉ុន្មាន​ទេ។ ​បើ​តាម​អង្គការ​WWF ពេល​កាន់តែ​ខើច​ ជីវចម្រុះ​​ហិនហោច​កាន់​តែ​លឿនខ្លាំង​។ ក្នុង​រយៈ​ពេល​៥០​ឆ្នាំចុងក្រោយនេះ​ ការ​បាត់​បង់​​សត្វព្រៃ​មាន​កំរិត​ដល់​ទៅ​៧៣%។ នៅ​តែ​កញ្ញា ៨,៣៥%​នៃ​មហាសមុទ្ទ ១៧,៥%​នៃ​ផ្ទៃដី ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បាន​ទទួល​ការ​ការពារ ពោល​គឺ​ច្រើន​ជាង​ឆ្នាំ​២០២២​បន្តិច (សមុទ្ទ​៨,១៦% និង​ដី​១៥,៨%)​។ នេះ​បើ​តាម​អង្គការ​WWFដដែល ដោយ​ផ្អែក​លើ​ទិន្នន័យ​បឋម​របស់​អង្គការសហប្រជាជាតិ។ តុល្យការ​ផ្លូវការ​ថ្មី​នឹង​បង្ហាញ​នៅ​ឆ្នាំ​២០២៦ (COP១៧)។ ចំណែក​សកម្មភាព​របស់​រដ្ឋនីមួយៗ​គិត​ត្រឹម​ថ្ងៃទី ១៦​តុលា​២០២៤វិញ​ ​មាន​តែ​២៩​ប្រទេស​ប៉ុណ្ណោះ​ បានលម្អិត​​យុទ្ធសាស្ត្រ​និង​ផែនការជាតិ​​ដើម្បី​ជីវចម្រុះ​ និង​៩១​ប្រទេស​បានត្រឹម​​លើក​គម្រោង​សន្យា​ត្រួសៗ​និងមិន​ពេញ​លេញ​។ ប្រទេស​ជា​ច្រើន​ទៀត អាច​នឹង​បង្ហាញ​ផែនការ​សកម្ម​ជាក់​ស្តែង​របស់​ខ្លួន​ ក្នុង​ព្រឹត្តិការណ៍​សន្និសីទនៅ​កាលី​នេះ​តែ​ម្តង។ ហេតុដូច្នេះ​ហើយ​បាន​ជា COP១៦ត្រូវ​ស្វែងរក​និង​អនុម័ត​វិធាន​រួម​មួយ​ ​ តើ​ត្រូវ​វាយតម្លៃអំពី​ប្រសិទ្ធភាព​នៃ​​ផែនការ​ជាតិ​ដោយ​ឈរ​លើ​គោលការណ៍អ្វី ? តើ​នរណា​ជា​អ្នក​ត្រួត​ពិនិត្យ​ដល់​កន្លែង​ថា​អ្វីៗ​ពិត​ជា​មាន​ដំណើរការ​ទៅ​មុខ​មែន? សម្រាប់​ផ្ទៀង​ផ្ទាត់និង​ផ្តល់​តុល្យការ​ដំបូង​នៅ​ឆ្នាំ​២០២៥។ COP១៦នៅកាលី ក៏​ត្រូវ​រក​ឱ្យ​ឃើញ​ក្បួន​សម្រាប់អនុវត្ត​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​ករណី​យក​បរិស្ថានមក​លុប​លាង។ ដូច​រាល់​គ្រប់​ដំណោះស្រាយ​ ថវិកា​ជាឧបសគ្គ​ដ៏​ធំ​ចម្បង​មួយ​ទៀត។ ​តាំង​ពី​ប្រកាស​បង្កើត​មូលនិធិ​ជីវចម្រុះ​នៅ​COP១៥​មក ម្ចាស់​អំណោយ​និង​អ្នក​ទទួល​អំណោយ​ចាប់​ផ្តើម​ហែកហួរ​គ្នា។ ប្រទេស​ទទួល​ជំនួយ​ចង់​ឱ្យ​មូលនិធិ​ដើម្បី​បរិស្ថានពិភពលោក មា​ន​ឯករាជ្យ​និង​មាន​អភិបាល​កិច្ច​ផ្ទាល់​ខ្លួន​ តែ​ប្រទេស​អ្នក​ផ្តល់​វិភាគទាន ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​អង្គការ។ ជា​រឿងតូច​តាច​​មែន​តែ​ការ​ជជែក​តឹង​សរសៃ​ក​ខ្លាំង ដោយ​ចំណាយពេល​និង​ថាមពល​អស់​ច្រើន​ណាស់។ ហើយ​ពេល​នេះ​លុយ​ទើប​​ចូល​ហិប​មូលនិធិ​បាន​ប្រមាណ​៤០០​លាន​ដុល្លារ​ប៉ុណ្ណោះ ឆ្ងាយ​ពី​កម្មវត្ថុ​២៥ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង Kunming Montréalណាស់។ ក្នុង​ន័យ​នេះ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ អង់តូនីញ៉ូ ហ្គូទែរក៍ បាន​អំពាវនាវ​នៅ​មួយ​ថ្ងៃ​មុន​ការ​ការ​បើក​សន្និសីទ​ សុំ​ឱ្យ​អ្នក​ចរចា​ទាំងអស់​ចាក​ចេញ​ពី​ក្រុង​កាលី​នៅថ្ងៃទី​១​វិច្ឆិកា ជាមួយ​ការ​វិនិយោគ​ដ៏​ធំធេង​ផ្តល់មូលនិធិ​ដល់​ផែនការ​ជីវចម្រុះ​ពិភពលោក ដោយ​​ប្រមូល​​​ហិរញ្ញវត្ថុ​ពី​​​គ្រប់​ប្រភពសាធារណៈ​និង​ឯកជន​ដើម្បី​ធ្វើ​សកម្មភាព​បាន​ពេញ​ទំហឹង។ ជា​ចុងក្រោយ​...

Duration:00:05:09

Ask host to enable sharing for playback control

កៀវ៖ ​ទ័ពកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី​ នោះស​​មរភូមិអ៊ុយក្រែន​​កាន់តែស្មុគស្មាញ ​អូសបន្លាយយូរ និងរីកធំ

10/20/2024
សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន រួមទាំង​អ៊ុយក្រែន​ផ្ទាល់ផង​បាន​រំជើបរំជួល​ ជ្រួលច្របល់​ខ្លាំង នៅ​ចុងសប្តាហ៍នេះ បន្ទាប់មាន​ក្រុមចារកម្ម​កូរ៉េខាងត្បូង​បានប្រកាស​​ដំណឹងថា ​ទាហាន​កូរ៉េខាងជើង​ជាង​១ពាន់នាក់​ធ្វើដំណើរ​ទៅដល់​មូលដ្ឋានទ័ព​រុស្ស៊ី នៅ​Vladivostok​នៅ​ខែតុលា​នេះ ដើម្បី​ចូលរួមប្រយុទ្ធកៀកស្មា​ជាមួយ​កងទ័ពរុស្ស៊ី នៅក្នុង​សមរភូមិអ៊ុយក្រែន។ វត្តមានទ័ព​កូរ៉េខាងជើង​ក្នុងជួរកងទ័ពរុស្ស៊ីនៅ​សមរភូមិអ៊ុយក្រែន​ នឹង​ធ្វើ​ឲ្យ​សង្រ្គាមដ៏ធំមួយនេះ នៅទឹកដី​អឺរ៉ុប ​​ផ្លាស់ប្តូរក្នុងទម្រង់មួយ​ដ៏គួរ​ឲ្យគ្រោះថ្នាក់។ ដោយ​លូកដៃ​ក្នុង​សង្រ្គាម​អ៊ុយក្រែន ក្រោម​រូបភាព​ចាប់ដៃ​សហការយោធា​ជាមួយ​ភាគីរុស្ស៊ី កូរ៉េខាងជើង​បាន​តម្លើង​តួនាទីខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ​អាស៊ី​ដែល​គេ​ត្រូវ​ខ្លាចរអា។ លោកខាងលិច និងកូរ៉េខាងត្បូង ជប៉ុន​ ដែលជា​សម្ព័ន្ធមិត្តបញ្ជូនសព្វា​អាវុធ​ទៅ​ជួយអ៊ុយក្រែនបាន​ត្រឹម​តែ​ស្រែកថ្កោលទោសកូរ៉េខាងជើង​ដែល​បាន​បញ្ជូន​អាវុធ​ទៅឲ្យរុស្ស៊ី​យកទៅ​វាយប្រហារ​លើ​អ៊ុយក្រែន ប៉ុន្តែ មិនទាន់ទាញសញ្ញាអាសន្ន ព្រួយបារម្ភខ្លាំង​ដូច​ចុងសប្តាហ៍មុនទេ។ នៅ​ថ្ងៃ​សុក្រទី ១៨​តុលា ក្រុមចារកម្ម​កូរ៉េខាងត្បូង​ទើបបាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​ដែល​នៅក្នុង​នោះ ក្រុមចារកម្ម​កូរ៉េខាងត្បូង​អះអាងថា ទាហាន​កូរ៉េខាងជើង​ប្រមាណ​១៥០០នាក់ ត្រូវ​បាន​កប៉ាល់​ជើងទឹករុស្ស៊ី​ដឹកយកទៅដាក់​ពង្រាយ​នៅ មូលដ្ឋានទ័ព​ក្នុងទឹកដី​រុស្ស៊ី។ បើតាម​ក្រុមចារកម្ម​កូរ៉េខាងត្បូង នេះគ្រាន់តែ​ជា​ការចាប់ផ្តើម ព្រោះថា ពីពេលនេះទៅមុខ កូរ៉េខាងជើង​នឹង​បញ្ជូនជាបន្តបន្ទាប់​ទាហាន​របស់ខ្លួន​ទៅ​រុស្ស៊ី ឲ្យគ្រប់ចំនួន ១២០០០នាក់ ដើម្បី​ចូលជួយច្បាំង​​កងទ័ពរុស្ស៊ីនៅ​ក្នុង​សង្រ្គាមអ៊ុយក្រែន។ បញ្ជូនទ័ពទៅ​ជួយ​រុស្ស៊ី​មានន័យយ៉ាងណា​ចំពោះ​កូរ៉េខាងជើង ? ចំពោះអ្នកវិភាគ​ Hong Min របស់​វិទ្យាស្ថាន​កូរ៉េដើម្បី​ការបង្រួបបង្រួមជាតិ ការបញ្ជូនទ័ពកូរ៉េខាងជើង​ជាច្រើនពាន់​នាក់​ទៅជួយច្បាំង​កងទ័ពរុស្ស៊ី​ ជាផ្លែផ្លាមួយនៃ​កិច្ចព្រមព្រៀងជំនួយយោធា ដែល​មេដឹកនាំ​រុស្ស៊ី និង កូរ៉េខាងជើងបាន​ចុះហត្ថលេខា​កាលពី​ខែ មិថុនា​ឆ្នាំនេះ។ នៅ​ពាក់កណ្តាល​ខែ​តុលានេះ ម៉ូស្គូបាន​ចេញមក​បញ្ជាក់ជាថ្មី​នៃខ្លឹមសារ​កិច្ចព្រមព្រៀង​យោធា​ ដែលនៅក្នុង​នោះ រុស្ស៊ី និង កូរ៉េខាងជើង នឹងធ្វើអន្តរាគមយោធា ជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរនេះ រងការឈ្លានពាន ឬ ការប្រកាសសង្គ្រាមជាផ្លូវការ ពីសំណាក់ប្រទេសខាងក្រៅ។ ម៉ូស្គូបញ្ជាក់​ពីជំហរទ្វេភាគីជាមួយ​កូរ៉េខាងជើង ស្របពេលដែលភាពតានតឹងផ្នែកនយោបាយ និង យោធា រវាងកូរ៉េខាងជើង និង កូរ៉េខាងត្បូង កំពុងតែកើនឡើងជាលំដាប់។ នៅ​ក្នុង​សប្តាហ៍នេះ កូរ៉េខាងជើង​បាន​បំផ្ទុះបំផ្លាញ​ផ្លូវស្ពាន​តភ្ជាប់ជាមួយ​កូរ៉េខាងត្បូង និង​បាន​សម្រេច​ដាក់​កូរ៉េខាងត្បូង​ជា​ប្រទេស​អរិភាពដូច​អាមេរិក ដែលមានន័យ​ស្មើនឹង​ការរលាយសាបសូន្យ​នៃក្តីសង្ឃឹម​បង្រួបបង្រួម​បងប្អូន​កូរ៉េទាំងពីរ។ ដោយ​បញ្ជូនទ័ពទៅជួយច្បាំង​កងទ័ពរុស្ស៊ី​នៅក្នុង​សង្រ្គាមអ៊ុយក្រែន កូរ៉េខាងជើង​របស់​មេដឹកនាំ​គីម ជុងអ៊ុន​ចង់​ពង្រឹង​សម្ព័ន្ធភាពយោធា​ជាមួយមហាអំណាច​រុស្ស៊ី ក្នុងក្តីសង្ឃឹម​ទទួលបាន​ឆ័ត្រ​ការពាររបស់​រុស្ស៊ី ដូចដែល​កូរ៉េខាងត្បូង​បាន​ទទួលពីអាមេរិក​តាមរយៈ​កិច្ចព្រមព្រៀងយោធាដែលចែងថា អាមេរិក​នឹង​​ជួយការពារ​កូរ៉េខាងត្បូង។ បើតាម​អ្នកវិភាគ ​ Hong Min ដោយបញ្ជូន​ទាហានជាង​១ម៉ឺននាក់ ​ទៅ​រុស្ស៊ី មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​​មិនត្រឹម​ចង់​បង្វឹក លត់ដំ​ទាហាន​កូរ៉េខាងជើង​ឲ្យចេះដកពិសោធន៍ពីយុទ្ធសាស្រ្ត​ធ្វើសង្រ្គាម​នៅក្នុង​សមរភូមិជាក់ស្តែងតែប៉ុណ្ណោះទេ លោកគីម ជុងអ៊ុន​ចង់ឆ្លៀត​ឱកាស​នេះ ដើម្បី​ពង្រឹង​តួនាទី​របស់​កូរ៉េខាងជើងនៅក្នុង​ឆាកអន្តរជាតិ។ ចង់ ឬ​មិនចង់ ជំនួយ​ជាកងទ័ពរបស់​កូរ៉េខាងជើង បន្ថែម​ពីលើ​ការបញ្ជូនសព្វាវុធ​រាប់​ម៉ឺន​តោន​ទៅ​ ​រុស្ស៊ី​​នឹង​ធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន​កាន់តែ​អូសបន្លាយ និង​ផ្តល់​ប្រយោជន៍​កាន់តែច្រើន​ដល់​ភាគីរុស្ស៊ីដែល​ជាអ្នកឈ្លានពាន​អ៊ុយក្រែន។ កូរ៉េខាងជើង​បានលូកដៃ​ចូលជ្រៅក្នុង​សេដ្ឋកិច្ច​សង្រ្គាម​របស់​រុស្ស៊ី ក្នុង​នាមជា​ប្រទេស​ផ្គត់ផ្គង់អាវុធ ផ្តល់​កម្លាំងទ័ព​ទៅជួយ​ច្បាំង​រុស្ស៊ី ដែលកំពុង​ខ្វះខាត​ចំនួនទ័ពដើម្បី​ធ្វើសង្រ្គាម​ដែលអូសបន្លាយ​ជាង​២ឆ្នាំមកនេះ។ កូរ៉េខាងជើង​ត្រៀមខ្លួន​ដើម្បី​ផ្គត់ផ្គង់​ទាហាន​​ធ្វើ​សង្រ្គាម។ នៅថ្ងៃព្រហស្បតិ៍ទី ១៧​តុលា វីដេអូ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងជើង KCNAបាន​បង្ហាញថា យុវជន​កូរ៉េខាងជើង​ដល់ទៅជាង ១លាន ៤សែននាក់​បាន​ចុះឈ្មោះបម្រើកងទ័ព​នៅក្នុង​រយៈពេល​តែ​១សប្តាហ៍។ ​រហូតមកដល់ពេលនេះលោកខាងលិច អាមេរិក សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែននិងអូតង់​នៅមិនទាន់ចេញមុខ​បញ្ជាក់​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង។ ម៉ូស្គូវិញ...

Duration:00:05:56

Ask host to enable sharing for playback control

ទប់លែងជាប់ អឺរ៉ុបចង់ធ្វើច្បាប់ដើម្បី​​​ពន្លឿនការចាប់បញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់ចេញ​?

10/18/2024
ក្រុមប្រទេសសមាជិក​សហភាពអឺរ៉ុបទាំង​២៧ បានជួបប្រជុំគ្នាក្នុងជំនួបកំពូលកាលពី​ថ្ងៃព្រហស្បតិ៍​ ទី​១៧​តុលាកន្លងទៅ​។ សំណុំរឿងដ៏ធំនិង​បន្ទាន់បំផុត គឺបញ្ហាអន្តោប្រវេសន៍​ខុសច្បាប់ ដែលសម្រុកចូល​មកក្នុងទឹកដីអឺរ៉ុបឥតដាច់ ស្របពេលដែល​អឺរ៉ុបគ្មានដំណោះស្រាយ​រួម​ឲ្យ​មានប្រសិទ្ធភាព​។ បញ្ហាអន្តោប្រវេសន៍ គឺជា​ចំណុចធ្វើឲ្យ​ប្រទេសអឺរ៉ុប​ប្រកែកទាស់ទែងគ្នា ខណៈប្រទេសខ្លះចង់បិទទ្វារខ្ទប់​ ប្រទេសខ្លះទៀតចង់បើកចំហទទួលអន្តោប្រវេសន៍​​។ ឆ្លងកាត់ការ​​ប្រជុំជជែកគ្នាយ៉ាងតឹងតែង គេសង្កេតឃើញថា ប្រទេសសមាជិកអឺរ៉ុបកាន់តែច្រើន ហាក់ដូចជាចង់គាំទ្រ​​ឲ្យ​មានច្បាប់ថ្មី ដែលអនុញ្ញាត​ឲ្យគេអាចចាប់បញ្ជូន​ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រលប់ទៅកាន់ប្រទេសដើមវិញ ឲ្យ​បានច្រើន និង​លឿនរហ័សបំផុត។ ក្រុមប្រទេសសមាជិក​សហភាពអឺរ៉ុប បានស្រុះស្រួលគ្នានៅថ្ងៃទី​១៧តុលា អំពាវនាវឲ្យ​អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតាមប្រទេសសមាជិកនីមួយៗ ត្រូវតែ​ធ្វើយ៉ាងណា ជួយសម្រួល ជួយបង្កើន និងពន្លឿនការបញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់ចេញពីទឹកដីអឺរ៉ុប​។ ប្រទេសសមាជិកអឺរ៉ុបទាំង​២៧​ បានហៅឲ្យ​​​គណៈកម្មការអឺរ៉ុបត្រូវតែរៀបចំដាក់ស្នើ​ សេច​ក្តីព្រាងច្បាប់ថ្មី​មួយ ដើម្បីចាត់ចែងកិច្ចការនេះ ឲ្យ​បានឆាប់បំផុត។ លោកស្រី អួរស៊ូឡា វុនដឹឡេយិន ប្រធាន​គណៈកម្មការអឺរ៉ុប​បាន​ប្រកាស​កាលពីថ្ងៃចន្ទដើមសប្តាហ៍ ថាលោកស្រីនឹងស្នើសេចក្តីព្រាងច្បាប់គ្រប់គ្រងអន្តោប្រវេសន៍​ថ្មី តែដោយ​មិន​បញ្ជាក់លំអិត​អំពីកាលបរិច្ឆេទ​។ គួរកត់សំគាល់ថា កាលពីឆ្នាំ​២០១៨ គណៈកម្មការអឺរ៉ុបធ្លាប់បានស្នើច្បាប់មួយរួចហើយ ដើម្បី​ដោះស្រាយ​បញ្ហាអន្តោប្រវេសន៍​ខុសច្បាប់ ក៏ប៉ុន្តែបានបរាជ័យវិញ ដោយសារប្រទេសសមាជិកទាំង​២៧​ គ្មានការមូលមតិគ្នា​។ ប្រទេសអឺរ៉ុបខ្លះ ដែលមានទំនោរស្តាំនិងជាតិនិយម ទាមទារឲ្យបិទព្រំដែន​ឲ្យជិត ព្រោះអឺរ៉ុបមិនអាចមានលទ្ធភាព​ទទួល​​មនុស្សគ្រប់គ្នាឡើយ​។ ចំណែក​ប្រទេសខ្លះទៀតវិញ ដែលមានទំនោរ​នយោបាយ​ឆ្វេងនិយម បាន​លើកឡើងថាអឺរ៉ុប​មិនត្រូវបិទទ្វារខ្ទប់ទេ អឺរ៉ុបត្រូវតែ​ទទួល​ជួយ​ជនភៀសខ្លួន ដែលរត់គេចពីសង្គ្រាម​និងការកាប់សម្លាប់។ "មណ្ឌលរងចាំ" យកតាមគម្រូអ៊ីតាលី​ ក៏ប៉ុន្តែ​៦ឆ្នាំក្រោយមក គេសង្កេត​ឃើញថា របត់នយោបាយ ហាក់​បានប្រែប្រួលខ្លាំង​​ ដោយ​ប្រទេសអឺរ៉ុបកាន់តែច្រើន​ យល់ថាត្រូវតែ​មានច្បាប់រឹតបន្តឹង ទប់ស្កាត់ និងចាប់បញ្ជូន​អន្តោប្រវេសន៍ខុសច្បាប់ចេញ​ពី​អឺរ៉ុប​។ មធ្យោបាយមួយនៅក្នុងការទប់ស្កាត់អន្តោប្រវេសន៍​ខុសច្បាប់មិន​ឲ្យជាន់ដីអឺរ៉ុប ហើយ​អាចពន្លឿនដល់ការចាប់បញ្ជូនទៅ​កាន់ប្រទេសដើមវិញនោះ គឺ​ការ​រៀបចំបង្កើតឲ្យ​មាន​ “មណ្ឌល​រងចាំ” នៅក្នុងប្រទេសណាមួយ មិនមែនជាសមាជិកអឺរ៉ុប តែស្ថិតនៅមាត់ច្រកចូលព្រំដែនអឺរ៉ុប។ ជន​អន្តោប្រវេសន៍​ ត្រូវគេបញ្ជូន​ឲ្យ​ទៅស្នាក់នៅ​ទីនោះបណ្តោះអាសន្ន ដើម្បីរៀបចំដាក់ឯកសារស្របច្បាប់ចូលអឺរ៉ុប។ អ្នកដែល​មិនគ្រប់លក្ខខណ្ឌ​ ទទួលបានសិទ្ធិជ្រកកោន​ជា​ជនភៀសខ្លួន គឺគេ​នឹងចាប់បញ្ជូនទៅ​ប្រទេសដើមវិញ​។ ថ្មីៗនេះ រដ្ឋាភិបាលស្តាំនិយមជ្រុល​របស់​អ៊ីតាលី ដឹកនាំដោយលោកស្រី ចចា ម៉េឡូនី បានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយ​ប្រទេសអាល់បានី ដើម្បី​បង្កើត​មណ្ឌលរងចាំ សម្រាប់ដាក់​ជនអន្តោប្រវេសន៍​នៅទីនោះ មុននឹងពួកគេឆ្លងទូកតាមទឹក ឬតាមដីគោកមកដល់ទឹកដីអ៊ីតាលី​។ តែយ៉ាងណា សកម្មជននិងអង្គការសិទ្ធិមនុស្ស បាន​​​រិះគន់ខ្លាំងណាស់ ទៅលើ​រដ្ឋាភិបាល​អ៊ីតាលី ដោយចាត់ទុកថា “មណ្ឌលរងចាំ” នេះ វា​មិនខុសពី​មន្ទីរឃុំឃាំងជនអន្តោប្រវេសន៍​នោះឡើយ​។ ទោះជាយ៉ាងនេះក្តី នៅក្នុង​ជំនួបកំពូលអឺរ៉ុប លោកស្រី​ប្រមុខរដ្ឋាភិបាលអ៊ីតាលី បានឆក់ឱកាស​ប្រឹងអួត​បង្ហាញអំពីគំរូ​ល្អដែលខ្លួនកំពុងធ្វើ ហើយចង់ឲ្យ​សហភាពអឺរ៉ុបទាំងមូលធ្វើតាមខ្លួន​។ ជាក់ស្តែង លោកស្រី ចចា ម៉េឡូនី បាន​រៀបចំ​ការប្រជុំ​ក្រៅផ្លូវការមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយ​មានប្រទេស​ចូលរួម​ជាមួយជាងដប់ប្រទេស ក្នុងនោះមាន​ ហូឡង់ ក្រិក អូទ្រីស ប៉ូឡូញ ហុងគ្រីជាដើម ដែលសុទ្ធតែជាប្រទេសមានទំនោរចង់​បិទព្រំដែនទាំងស្រុង​។ ដោយឡែក​បារាំង និង​អាល្លឺម៉ង់ បានស្ថិតនៅឆ្ងាយពីកិច្ច​ប្រជុំនេះ​​​យ៉ាង​​​ប្រុងប្រយ័ត្ន ដោយ​គេមិនគាំទ្រគំនិត​បង្កើតមណ្ឌលសម្រាប់​ចាប់បង្ឃាំងអន្តោប្រវេសន៍​ទុកនៅប្រទេសផ្សេងបែបនេះទេ។ លោក​ម៉ាក្រុងប្រធានាធិបតី​បារាំង ធ្លាប់បាន​លើកឡើងថា ទង្វើចាប់អន្តោប្រវេសន៍​​យកទៅ​ទុកក្នុងមណ្ឌល​រួម​មួយ​នៅប្រទេសផ្សេង គឺវាផ្ទុយពីគោលការណ៍​ច្បាប់​របស់បារាំង ដែលគោរពសិទ្ធិមនុស្ស​។ ចំណុចវិជ្ជមាន​នៃអន្តោប្រវេសន៍​ស្របច្បាប់​ អេស្ប៉ាញជាប្រទេសដែលបានចេញមុខប្រឆាំងដាច់ខាត ទៅនឹងការរឹតបន្តឹងច្បាប់ជ្រុលហួសហេតុ​ ដើម្បីរាំងរាំងអន្តោប្រវេសន៍​មិន​ឲ្យជាន់ដីអឺរ៉ុប​។ លោក​ប៉េដ្រូ សាន់ឆែស នាយករដ្ឋមន្ត្រីអេស្ប៉ាញ​ បានថ្លែងថា​​ ការបង្កើតមណ្ឌលដើម្បីចាប់បង្ឃាំងអន្តោប្រវេសន៍​​ទុកនៅតាមប្រទេសក្រៅអឺរ៉ុប គឺវាមិនមែនជាដំណោះស្រាយ​ ដើម្បី​ទប់ស្កាត់អន្តោប្រវេសន៍​ខុសច្បាប់ឡើយ។ ផ្ទុយទៅវិញ គឺវាទៅបង្កើតបញ្ហាថ្មីមួយបន្ថែមទៀត។ លោក​នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានអំពាវនាវថា...

Duration:00:06:54

Ask host to enable sharing for playback control

សង្គ្រាមអ៊ីស្រាអែល-ហេសបូឡា​៖ ​​កង​ទ័ពអង្គការ​សហប្រជាជាតិ​​នៅលីបង់មាន​ភារកិច្ចអ្វី?

10/13/2024
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ បាន​ថ្លែង​ដោយ​ចំឈ្មោះ​ជា​លើក​ទីមួយ ឱ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក អង់តូនីញ៉ូ ហ្គូទែរក៍​ គិត​គូរ​ដក​កងទ័ព​មួក​ខៀវ​ ចេញ​ជា​បន្ទាន់ ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​។ តាំងពី​ថ្ងៃព្រហស្បតិ៍​ទី​១០​តុលា​មក គ្រាប់​បាញ់​ផ្លោង​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឱ្យ​ទាហាន​មួក​ខៀវ​អង្គការ​សហប្រជាជាតិ​យ៉ាង​ហោច​៥​នាក់​​​​រង​របួស។ តើ​កងកម្លាំង​ទ័ព​មួក​ខៀវនៅលីបង់​​នេះ​ជា​នរណា? មាន​តួនាទីយ៉ាង​ណា បាន​ជា​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ដែរ? តាំងពី​​ថ្ងៃព្រហស្បតិ៍​ទី​១០​តុលាមក និង​ក្នុង​រយៈ​ពេល​តែ​៤៨​ម៉ោង​ កងកម្លាំង​បណ្តោះ​អាសន្ន​អង្គការ​សហប្រជាជាតិ​ប្រចាំ​លីបង់ ហៅកាត់​ថា Finul បានរង​របួស​ជាបន្ត​​បន្ទាប់ ក្នុង​ចំនួន​យ៉ាង​ហោច​៥នាក់គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី​១៣​តុលា ដោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។ ការ​វាយប្រហារ​ប៉ះដល់​ក្រុម​Finul បាន​បង្ក​បង្កើតឱ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ប្រឆាំង​នឹងអ៊ីស្រាអែល។ ​ជាង​៤០​ប្រទេស មាន​អាទិ៍ បារាំង​អង់គ្លេស ឥណ្ឌា ចិន​ កាតា តួកគី ឬ​ឥណ្ឌូណេស៊ី ព្រមទាំង​សម្តេច​ប៉ាប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ផ្តល់​ការ​គាំទ្រ​ទាំង​ស្រុង​ដល់​កងកម្លាំងបណ្តោះ​អាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​លីបង់​Finul និង​បាន​ជំរុញ​ឱ្យ​មានការ​ការពារ​សុវត្ថិភាព​ក្រុមមួក​ខៀវ​។ ​​អ៊ីស្រាអែលថា​​សោក​ស្តាយ​​ដែល​ទាហានFinulរង​របួស ប៉ុន្តែ​មិន​បញ្ឈប់​ការ​ផ្លោង​​វាយប្រហារ​យ៉ាង​ប្រសាច​លើ​លីបង់ទេ​ និងបាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ជើង​គោក​​តតាំងជាមួយ​​​ចលនា​ហេសបូឡា នៅ​តាមតំបន់​ជិត​​ព្រំដែន​លីបង់-អ៊ីស្រាអែល​។ ក្នុង​​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ ​លោក​​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​អំពាវនាវ​ចំៗ ជា​ភាសា​អង់គ្លេស​ នៅ​ថ្ងៃអាទិត្យ​ទី ១៣​តុលា ឱ្យ​​​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​សម្រេច​ដក​ក្រុម​Finul ចេញ​ពី​ភាគ​ខាង​ត្បូង​លីបង់ ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ភ្លាម​និង​ជា​បន្ទាន់។ សម្រាប់លោក បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ដើម្បី​សុវត្ថិភាព Finul​ត្រូវ​តែ​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់។ កាលពី​ថ្ងៃ​សុក្រ​​Finul បាន​ចោទ​ប្រកាន់​យោធា​អ៊ីស្រាអែល​ថា​បាន​បាញ់​តម្រង់​ និង​ដោយ​ចេតនា​តែ​ម្តង​លើ​ទី​តាំង​របស់​តំណាង​អង្គការ​សហប្រជាជាតិ។​ ហេតុ​អ្វី​បាន​ជាអ៊ីស្រាអែល​ក៏​ដៅ​វាយប្រហារ​​កង​កម្លាំង​បណ្តោះ​អាសន្ន​អង្គការ​សហប្រជាជាតិ​ដែរ? តើ​កងកម្លាំង​នេះ​ជា​នរណា?​មាន​តួនាទី​អ្វីខ្លះនៅលីបង់? ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៨ និង​មាន​ទីស្នាក់ការ​នៅក្រុង​​Naqoura ភាគ​ខាង​ត្បូង​លីបង់ កងកម្លាំង​បណ្តោះ​អាសន្ន​ប្រចាំ​លីបង់ Finul មាន​សមាសភាព​ជា​កង​ទ័ព​មួក​ខៀវ​ សម្រាប់​ជួយ​តាមដាន​​ការ​ដក​កងទ័ព​អ៊ីស្រាអែល​ចេញពី​ភាគ​ខាង​ត្បូង​លីបង់ និង​រក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ហើយ​ជួយ​រដ្ឋាភិបាល​លីបង់​ឱ្យ​មាន​អំណាច​គ្រប់​គ្រង់​ប្រទេស​ពេញ​លេញ។ ដោយស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ចេះ​តែ​វិវឌ្ឍ បេសកកម្ម​​របស់​Finul ត្រូវ​បាន​កែប្រែ នៅឆ្នាំ​១៩៨២​ម្តង និង​នៅ​ឆ្នាំ​២០០០ម្តង។ ​តាំងពី​ឆ្នាំ​២០០៦​មក ​Finul មាន​ភារៈ​ត្រួត​ពិនិត្យ​ការ​បញ្ចប់​អំពើ​ហិង្សានៅ​តំបន់​ភាគ​ខាង​ត្បូង​លីបង់​និង​ជួយ​សម្រួល​បេសកកម្ម​មនុស្សធម៌​ឱ្យ​បាន​ទៅ​ដល់​ប្រជាជន​ស៊ីវិល ព្រមទាំង​ការ​សម្រួលការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ ឱ្យ​ប្រព្រឹត្ត​ទៅ​សុវត្ថិភាព។ តែ​សម្រាប់អ្នក​វិភាគ​ នេះ​ជា​បេសកកម្ម​ដែល​មិន​អាច​ទៅ​រួច។ គិត​មក​ទល់​ខែ​មេសា​២០២៤ Finul មាន​សមាជិក​១០៥៤១​នាក់ ក្នុង​នោះ​៩៥៣២នាក់​ជា​ទាហាន​ ២០៧​នាក់​ជា​នាយ​សេនាធិការ ៥៥៣​ជា​ជនស៊ីវិលក្នុង​ស្រុក និង​២៤៩នាក់​ជា​ជន​ស៊ីវិល​មក​ពី​ប្រទេស​ផ្សេង។ ក្រុម​មួក​ខៀវនៅ​លីបង់​ មាន​ទីតាំង​​ឈរ​ជើង​តំបន់​ទ្រនាប់ តាម​បណ្តោយ​ព្រំដែនមិន​ផ្លូវ​ការ​របស់​​លីបង់​-អ៊ីស្រាអែល ប្រវែង​១២០គីឡូម៉ែត្រ​ គូស​ដោយ​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​២០០០។ Finul មាន​កាតព្វកិច្ច​ត្រួត​ពិនិត្យ​ការ​អនុវត្ត​​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ចែង​អនុញ្ញាត​ឱ្យ​តែ​ទាហាន​លីបង់ និង​ទាហាន​មួកខៀវប៉ុណ្ណោះ អាច​ពង្រាយ​វត្តមាន នៅក្នុង​តំបន់​ដែល​ងំ​ដោយអំពើ​ហិង្សា​​ប្រយុទ្ធ​តតាំង​គ្នា​ជា​ញឹក​ញយ​រវាង​កងទ័ព​រដ្ឋាភិបាលលីបង់​​និង​ចលនា​​ប្រដាប់​អាវុធ​ស្និទ្ធ​នឹង​អ៊ីរ៉ង់ ហេសបូឡា និង​​រវាង​ហេសបូឡា​ជាមួយ​​អ៊ីស្រាអែល។ តែ Finul មា​ន​សិទ្ធិ​ត្រឹម​ការពារ​ខ្លួនទល់​នឹង​ការ​វាយប្រហារ​ដោយ​ដៅ​ចំខ្លួន​​​តែ​ប៉ុណ្ណោះ។​ ដូច​ជា​បណ្តា​សមាជិក​មួកខៀវ​អង្គការ​សហប្រជាជាតិ​ផ្សេង​ទៀត​ដែរ កងកម្លាំង​បណ្តោះអាសន្ន​ប្រចាំ​លីបង់​ មិនមែន​ជា​កង​ពល​យោធា​ប្រដាប់​អាវុធឬ ទ័ព​ប្រយុទ្ធ​ទេ។ ក្រុមមួក​ខៀវ​Finul បាន​ត្រឹម​ឈរ​មើល​ឃើញ​សកម្មភាព​របស់​គូ​ប្រយុទ្ធ​​​ហេសបូឡានិង​​អ៊ីស្រាអែល​ តែ​​​មិន​អាច​បញ្ចេញ​សកម្មភាព​អ្វី​បាន​ទាំងអស់។​...

Duration:00:04:22

Ask host to enable sharing for playback control

ភូមា៖ អស់មេដឹកនាំ តើគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​ កំពុងរលត់ដូចភ្លើងទៀនឬ?

10/10/2024
ជាង៣ឆ្នាំ​ បន្ទាប់ពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី គេសង្កេតឃើញថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ របស់លោក​អ៊ុងសាន ស៊ូជី ហាក់កំពុងបាក់កម្លាំង រលាយ​សាបសូន្យ​ម្តងបន្តិច​ៗ។ លោកស្រីអ៊ុងសាន ស៊ូជី​ និងសមាជិក​ធំៗភាគច្រើន កំពុងជាប់នៅក្នុងឃុំ ខណៈមេដឹកនាំធំៗ ដែលមាន​វ័យចំណាស់របស់គណបក្សនេះ បាន​ស្លាប់ម្តងមួយៗ។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ បានធ្លាក់ចុះទន់ខ្សោយ​ គ្មានធនធានមនុស្ស​ ធ្វើ​ឲ្យ​ក្រុមយោធាមានសង្ឃឹមកាន់តែខ្លាំងនៅក្នុងការបោះឆ្នោត ដែលរបបសិកបានសន្យាថានឹងរៀបចំធ្វើនៅឆ្នាំ​ក្រោយ​។ នៅភូមា មនុស្សដែលជាសរសរគ្រិះនៃគណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ (NLD) បើមិនជាប់ឃុំក៏ស្លាប់​ម្តង​មួយ​ៗ។ លោក ច មីនមូង មនុស្សដ៏សំខាន់ម្នាក់​ តាំងតែពីគណបក្សនេះ​បានកកើតដំបូង បាន​ស្លាប់កាលពីថ្ងៃចន្ទ ទី​៧តុលា ក្នុងជន្មាយុ​៧២ឆ្នាំ​ ដោយជំងឺ​មហារីកគ្រាប់ឈាម​។ មុននឹងស្លាប់ លោកម្នាក់នេះ​ធ្លាប់ត្រូវរបបសិកចាប់ដាក់ឃុំជាច្រើនលើក ប៉ុន្មានឆ្នាំចុងក្រោយ​នេះ​។ កាលពីខែមិថុនាកន្លងទៅ មេដឹកនាំដ៏សំខាន់ម្នាក់ និងជាស្ថាបនិកមួយរូបនៃគណបក្ស​របស់​លោក​ស្រីអ៊ុងសាន ស៊ូជី ក៏​បាន​ស្លាប់​ដែរ គឺលោក ទិន អ៊ូ អាយុ​៩៧ឆ្នាំ​។ ក្រោយ​រដ្ឋប្រហារ​នៅឆ្នាំ​២០២១ គណបក្ស​​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ ដែលធ្លាប់បានទទួលការគាំទ្រភ្លូកទឹកភ្លូកដី​ពីប្រជាជនភូមាក្នុងពេលបោះឆ្នោត ពេលនេះកំពុងតែ​រលត់អស់ពន្លឺសន្សឹមៗ ប្រៀបបីដូចជាពន្លឺ​ភ្លើងទៀនដែល​ឆេះ​អស់ ដោយសារតែអស់មេដឹកនាំ។ របបសិកភូមា មិនបានចាំទាល់តែគណបក្សនេះ​រលាយរលត់អស់នេះទេ គេបានប្រកាសកាលពីឆ្នាំទៅ រំលាយ​គណបក្ស​នេះ​​ចោល ក្រោមហេតុផលថា គណបក្សនេះ​មិន​គោរពលក្ខខណ្ឌ​ដែល​មានចែងក្នុង​ច្បាប់បោះឆ្នោត​។ លោក Htwe Htwe Thien សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ Curtin អូស្ត្រាលី បាន​លើកឡើងថា របបសិកភូមាកំពុងតែបោសសំអាតឆាកនយោបាយ​ ដើម្បីត្រៀមយកឈ្នះ​តែម្នាក់​ឯងដោយស្របច្បាប់​ នៅក្នុងការបោះឆ្នោត​ឆ្នាំ​២០២៥។ ខុសពី​សហរដ្ឋអាមេរិក ដែលចាត់ទុកការបោះឆ្នោតនេះជាឆាកល្ខោន ចិននិង​រុស្ស៊ីវិញ​​បាននាំគ្នា​ប្រកាសគាំទ្រ​ ​កលល្បិចរបស់របបសិកភូមា​នេះ​។ យោងតាមអ្នកវិភាគជាច្រើន ប្រសិន​បើការ​បោះឆ្នោត​ធ្វើទៅ​តាមក្រិត្យក្រមប្រជាធិបតេយ្យ វាប្រាកដណាស់ ដែល​គណបក្ស​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងឈ្នះ​គគ្រឹកគគ្រេង​។ សមាជិកម្នាក់​របស់​បក្សនេះ ដែលទើបតែត្រូវបាន​គេដោះលែងពីគុក បានប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា សមាជិកសមាជិការបស់​បក្ស​ កំពុងតែខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធ ប្រមូល​កម្លាំងឡើងវិញ បើទោះបីជា​ប្រឈមនឹងការធ្វើទុក្ខម្នេញ​ដ៏សម្បើម​ពីរបបសិកក៏ដោយ​។ ដោយ​សុំមិនបញ្ចេញឈ្មោះ សមាជិក​ម្នាក់ទៀត បានអះអាងថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹង​ខំប្រឹងតស៊ូ​ ចូលរួមបោះឆ្នោត​ ដើម្បី​ប្រយុទ្ធតទល់នឹងរបបផ្តាច់ការយោធា​។ សូមរំលឹកថា គណបក្សសម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ បានចាប់បដិសន្ធិឡើងនៅ​ឆ្នាំ​១៩៨៨ បន្ទាប់ពី​របបសិកភូមា​កាន់អំណាចតាំងតែទសវត្សឆ្នាំ​១៩៦០មក បានបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ​ទៅលើចលនាបះបោរបស់ប្រជាជនភូមា​។ អស់រយៈពេលជាង​៣០​ឆ្នាំ ទង់ពណ៌ក្រហមមានរូបហង្សពណ៌មាសរបស់គណបក្សនេះ បានក្លាយជានិម្មិតរូបនៃ​ការតស៊ូនយោបាយ ដោយសន្តិវិធី ដើម្បីសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ​ភូមា​។ ក្រោយរបត់នយោបាយ​បើកចំហរខ្លះៗ ចាប់ពីឆ្នាំ​២០១០ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី​ ចំនួន២លើក ឆ្នាំ២០១៥ និង​២០២០។ តែនៅថ្ងៃទៅ​១កុម្ភៈ២០២១ កងទ័ពភូមាដឹកនាំដោយ​លោក​មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល​របស់​លោកស្រីអ៊ុងសាន ស៊ូជី និងចាប់​មនុស្ស​រាប់ពាន់នាក់ដាក់ឃុំ។ ប្រមាណ​៣ឆ្នាំជាង​មកនេះ ភូមាបានឈានធ្លាក់សឹងតែចូលក្នុងសង្គ្រាមស៊ីវីល ដោយសារតែ​ប្រជាជន​និងក្រុមកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បាន​បើកសមរភូមិប្រយុទ្ធជាមួយ​កងទ័ពជាតិ​។ នៅខែកក្កដា​ឆ្នាំ​២០២២ របបសិកភូមា បាន​ប្រហារជីវិតអ្នកទោស​ម្នាក់ ដែលជាសមាជិកសភាអតីតអ្នកចម្រៀងរ៉េប ដើម្បី​ជាការព្រមាន​គំរាម​ទៅ​ដល់​សំឡេងតវ៉ាប្រឆាំងទាំងអស់​។ លោកស្រី អ៊ុងសាន ស៊ូជី ដែលមានវ័យចាស់ជរា ៧៩ឆ្នាំទៅហើយនោះ ក៏មិនខុសពី​លោកអតីតប្រធានាធិបតី​​ Win Myint កំពុងស្ថិតនៅក្នុងឃុំ​ គ្មានសង្ឃឹមថាមានថ្ងៃចេញ​មានសេរីភាពឡើយ​។ តែទោះជាយ៉ាងណា ក្នុងទឹកចិត្ត​របស់​ប្រជាពលរដ្ឋភូមាទូទៅ​ គឺពួកគេនៅតែទន្ទឹងរងចាំ និង​ស្រលាញ់គាំទ្រលោកស្រី អ៊ុងសាន ស៊ូជីជានិច្ច​។ តែទន្ទឹមនឹងនេះ យុវជនភូមាមួយចំនួនធំ ដែលធ្លាប់ដើរតាម​គន្លង​នយោបាយ​អហិង្សារបស់​លោកស្រីអ៊ុងសាន ស៊ូជីនោះ ពេលនេះពួកគេ​បាន​ភាគច្រើនបានងាកទៅចាប់យកការតស៊ូ​ដោយ​ប្រើ​កម្លាំង ប្រើអាវុធ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ យ៉ាងណាមិញ “ក្រុមចលនា​ប្រជាការពារ” គឺជាក្រុម​ប្រដាប់អាវុធ​ ត្រូវបាន​បង្កើតឡើងដោយ​យុវជន​ភូមា សហការជាមួយកងកម្លាំងជនជាតិភាគតិចនៅតាមរដ្ឋនានា​​ នៅក្រោយថ្ងៃរដ្ឋប្រហារឆ្នាំ​២០២១។ មិនត្រឹមប៉ុណ្ណោះទេ...

Duration:00:06:17

Ask host to enable sharing for playback control

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ គឺជា​បដិវត្ត​ន៍ ឬគ្រាន់តែជា​ដុំប៉ោងដែល​​ប្រហោងក្នុង​​?

10/8/2024
ប្រមាណ២ឆ្នាំមកនេះ​ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ បានរីកសាយភាយនិងទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​គេគិតថា ទៅថ្ងៃអនាគតដ៏ខ្លី គេនឹងប្រើបច្ចេកវិទ្យានេះជាទូទៅ ដើម្បី​ផលិត​មាតិកា អត្ថបទ​ និងរូបភាពនានា​។ ភាព​ល្បីរន្ទឺមួយរំពេចនេះ បានញ៉ាំងឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទទួលបានការបោះទុន​វិនិយោគ យ៉ាងច្រើនសន្ធឹក។ តែជាមួយគ្នានេះ មានមតិអ្នកជំនាញ​ខ្លះលើកឡើងថា ការសំរុក​បោះទុនវិនិយោគលើ​បញ្ញាសិប្បនិម្មិត​ វាប្រៀបបីដូចដុំប៉ោងមូល តែធាតុពិតគឺវា​ប្រហោងក្នុង ព្រោះថាគិតត្រឹមពេលនេះ ការបោះទុននេះមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ​។ កាលពី២ឆ្នាំមុន ក្រុមហ៊ុន Open AI ដែលបាន​បង្កើត​កម្មវិធី​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ChatGPT នៅ​មិនទាន់​មានមនុស្សទូទៅស្គាល់ទេ។ បន្ទាប់ពី​បាន​ប្រកាសប្រមូលថវិកា​វិនិយោគ​បាន ៦៦០០លានដុល្លារ ពេលនេះក្រុមហ៊ុន Open AI មានតម្លៃដល់ទៅ ១៥៧ពាន់​លានដុល្លារ​។ ត្រឹមតែ២ឆ្នាំ Open AI បាន​ក្លាយ​ជាក្រុមហ៊ុននាំមុខគេ​​បំផុត ក្នុងវិស័យបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ហើយបានរុញច្រាន​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ឲ្យ​សម្រេចចិត្ត​វិនិយោគលើ​បច្ចេកវិទ្យានេះ​ បើទោះបី​ជាពុំទាន់មានសង្ឃឹមថាបានប្រាក់ចំណេញ​មកវិញ​។ តើ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជា​បដិវដ្តន៍​​ទំនើបថ្មីនៃបច្ចេកវិទ្យាដែលគ្រប់គ្នា​មិនអាច​រំលងបាន​ ឬវាគ្រាន់តែជា​ការផ្អើលឈូរឆមួយរយៈ ប៉ោងធំតែប្រហោងក្នុង? សម្រាប់អ្នកជំនាញ​នៅការិយាល័យ Wedbush ជាមួយ​នឹង​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងរវាង​១២ ទៅ​១៨ខែទៀត គឺ​បដិវត្តន៍ឧស្សាហកម្មទី៤ នឹងធ្វើដំណើរ​​មកដល់​ហើយ នៅក្នុ​ងវិស័យ​ផលិត​ឧបករណ៍​សឺមីកុងឌុកទ័រ កម្មវិធី​បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អ៊ិនធ័រនិត និង​​ទូរស័ព្ទស្មាតហ្វូនជាដើម​។ ChatGPT គឺជា​ចំណុចចាប់ផ្តើមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចកាលជំនាន់ទូរស័ព្ទ iPhone ចេញដំបូង ដែល​បានរុញសន្ទុះ​បដិវត្ត ក្នុងវិស័យទូរស័ព្ទដៃទំនើបដូច្នោះដែរ​​។ គឺ Open AI ដែល​បានបើក​ផ្លូវឲ្យ​​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ មានដូចជា Nvidia Microsoft និង​​ Google ជាដើម​ សម្រេច​កំណត់អាទិភាព យកបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិតមកប្រើប្រាស់។​ លោក Dan Ives អ្នកជំនាញ​នៅ Wedbush លើកឡើងថា នៅរវាង​៣ឆ្នាំទៅមុខទៀតនេះ គ្រប់ក្រុមហ៊ុន​ទាំងអស់ នឹងចំណាយ​ប្រាក់​សរុប ប្រមាណ​១០០០ពាន់លានដុល្លារ នៅក្នុងបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​។ លោកពន្យល់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​បង្កើត​​ (AI Generative) គឺត្រូវការចំណាយ​ប្រាក់ច្រើនណាស់ តួយ៉ាង ដើម្បី​សរសេរអត្ថបទ ផលិត​រូបភាព​ និងបង្កើត​​ទិន្នន័យផ្សេងៗទៀត។ ទន្ទឹមគ្នានេះ ដើម្បីធ្វើ​ឲ្យ​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​បង្កើត អាចដំណើរការទៅបាន​ គឺត្រូវការ​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យាថ្មី ស៊ីថាមពលច្រើន និង​ត្រូវការ​វិស្វករ​មានជំនាញកាន់តែខ្ពស់។ គួរកត់សំគាល់ថា ក្រុមហ៊ុនធំៗជាច្រើនបានចាប់ផ្តើម​ចំណាយ​ប្រាក់ច្រើន​ពាន់លានដុល្លារ​ វិនិយោគក្នុងវិស័យ​បញ្ញាសិប្បនិម្មិត។ ជាក់ស្តែងក្រុមហ៊ុន Microsoft បានចំណាយ១៣ពាន់​លានដុល្លារ ទៅក្នុង​ក្រុមហ៊ុន Open AI ព្រមទាំងប្រកាស​វិនិយោគ​១៥ពាន់លានដុល្លារបន្ថែមទៀត ក្នុងឆ្នាំ​នេះ នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​នៅ​ប្រទេសផ្សេងទៀត ដូចជានៅ​អាល្លឺម៉ង់ និង​ឥណ្ឌូណេស៊ីជាដើម​។ Google វិញ បានបញ្ចេញ​ប្រាក់​១៣ពាន់​លានដុល្លារដែរ ក្នុងត្រីមាស​ទី​២ឆ្នាំនេះ ចំណាយទៅលើ​ឧបករណ៍គ្រឿងបរិក្ខា​បច្ចេកវិទ្យា​ទំនើប។ ទំហំចំណាយ​ដ៏ធំនេះ បានឆ្លុះបញ្ចាំង​អំពីតម្រូវការ​ ក្នុងការ​មាន​ទីតាំងស្តុកទិន្នន័យ និង​ម៉ាស៊ីន​ថ្មីទំនើប​មានកម្លាំង​កាន់តែខ្លាំង​។ ក៏ប៉ុន្តែ បើ​ផ្អែកតាម​របាយការណ៍​របស់ ធនាគារ Golman Sachs ចេញផ្សាយ​កាលពីខែមិថុនា គឺការចំណាយទាំង​អស់នេះ មិនទាន់​បានហុចលទ្ធផល​ចំណេញថវិកា​អ្វីទេ គិតត្រឹមពេលនេះ​។ ផល​វិជ្ជមានគឺមានតែ ធ្វើ​ឲ្យ​អ្នកជំនាញ​​​អភិវឌ្ឍ​កម្មវិធី ​ ​អាច​ធ្វើការ​មានប្រសិទ្ធភាពជាងមុនតែប៉ុណ្ណោះ។ លោក Rob Enderle លើកឡើងថា គ្រប់អ្នកវិនិយោគ​​​គិតតែពីស្រែកថា ត្រូវតែ​វិនិយោគលើ​បញ្ញាសិប្បនិម្មិត តែ​ធាតុពិត​មានអតិថិជនតិចណាស់ ដែលត្រូវការ​ទិញ​​បច្ចេកវិទ្យានេះ​ទៅប្រើនៅពេលនេះ​​។ អ្នកជំនាញរូបនេះអះអាងថា ៨០%នៃគម្រោង​ប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវបាន​បិទបញ្ចប់ជាមួយនឹងភាពបរាជ័យ​។ យ៉ាងណាក៏ដោយ លោកស្រី Grace Harmon អ្នកវិភាគទីផ្សារនៅ Emarketer បានលើកឡើងថា សម្រាប់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មិនទាន់សម្លឹងចង់បានប្រាក់ចំណេញមកវិញនៅឡើយទេ។ គេប្រឹងវិនិយោគ គឺដោយសារខ្លាចដើរយឺតជាងគេ ក្នុងថ្ងៃអនាគត។ ដោយឡែក លោក Michael Mansard នាយកក្រុមវិភាគនិងស្រាវជ្រាវ Subscribed Institute បានលើកឡើងថា រឿងបញ្ញាសិប្បនិម្មិតប៉ោង​ប្រហោងក្នុង ​ឬមិនប្រហោងក្នុង គឺវាមិនសំខាន់ទេក្នុងពេលនេះ។ អ្វីដែលសំខាន់ គឺអ្នកវិយោគក្នុងវិស័យនេះ​ គេសំឡឹងឃើញ​សក្តានុពលរបស់វា។ ទន្ទឹមគ្នានេះ លោក​ពន្យល់ថា...

Duration:00:05:39

Ask host to enable sharing for playback control

ហេតុអ្វី​​​​អង្គការសន្ធិសញ្ញា​សន្តិសុខរួម​​របស់រុស្ស៊ី CSTO/OSTC ចាប់ផ្តើមអស់ឥទ្ធិពល​?

9/22/2024
ក្នុងសប្តាហ៍​កន្លងទៅនេះ អង្គការ​សន្ធិសញ្ញាសន្តិសុខរួមដែលគេតែងប្រដូច ហៅថាជាអង្គការអូតង់​​ដឹកនាំដោយ​រុស្ស៊ីនោះ បាន​បើក​ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ​ នៅ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តែពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេត​ឃើញថា សម្ព័ន្ធភាពយោធាដែលរុស្ស៊ីបង្កើតឡើងដើម្បី​ប្រជែងកម្លាំងនឹង​អូតង់នេះ ហាក់ដូចជា​​បានធ្លាក់ចុះឥទ្ធិ​ពល​ជាបន្តបន្ទាប់។ ជាក់ស្តែង នៅក្នុង​សមយុទ្ធយោធាឆ្នាំនេះ ប្រទេសអាម៉េនី ដែលជាសាមជិក​ម្នាក់​ក្នុងចំណោម​ទាំង​៦នាក់ បានអវត្តមាន​មិនចូលរួម​ជាមួយទេ។​ ប្រទេសក្នុងតំបន់អាស៊ីកណ្តាលផ្សេងទៀត ដែលរុស្ស៊ីខំបញ្ចុះបញ្ចូល​ឲ្យចូលជាសមាជិកសម្ព័ន្ធភាពនេះ​​ ក៏បាន​ងាកមុខចេញដែរ​។​ តើមានមូលហេតុអ្វីខ្លះ បានជាអង្គការ​​សម្ព័ន្ធភាព​យោធារបស់រុស្ស៊ីនេះ ធ្លាក់ចុះឥទ្ធិពល​? អង្គការ​សន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថា CSTO ឬ OSTC ត្រូវបាន​បង្កើតឡើងដោយ​រុស្ស៊ីនៅឆ្នាំ​១៩៩២ បន្ទាប់ពីសហភាពសូវៀតដួលរលំទៅ។ អង្គការសម្ព័ន្ធភាពយោធា ដែលគេតែនិយមប្រដូចទៅនឹងអង្គការអូតង់របស់​ក្រុមប្រទេសលោកខាងលិចនេះ គឺជា​មធ្យោបាយ​មួយ​ដែល​រុស្ស៊ី​ប្រឹងប្រែងចងសម្ព័ន្ធ​​ភាព​​កងទ័ព ជាមួយ​ក្រុមប្រទេសអតីតសមាជិក​សហភាពសូវៀត នៅ​​តំបន់កូកាសនិងតំបន់អាស៊ីកណ្តាល​​ ដែលទើបតែបានឯករាជ្យ​ថ្មីៗ។ កាន់តែខ្សត់សមាជិក​ ជាង៣០ឆ្នាំមកនេះ គេសង្កេតឃើញថា សម្ព័ន្ធភាពយោធារបស់រុស្ស៊ីនេះ បានចុះថយ​ឥទ្ធិពលម្តងបន្តិចៗ ដោយសារ​វាមាន​ការប្រកួតប្រជែងផ្សេងទៀត ហើយវាថែម​ទាំង​​មិនផ្តល់ទំនុកចិត្ត​ឲ្យ​ប្រទេសសមាជិក ឬប្រទេសដែលចាប់អារម្មណ៍ចង់ចូលរួម។ នេះបើផ្អែកតាមការវិភាគ របស់​លោក Hakop Badalyan អ្នកជំនាញ​សិក្សាសន្តិសុខនៅអាម៉េនី។ នៅឆ្នាំ​១៩៩៩ ដោយសារ​មិនឃើញផលប្រយោជន៍ អាស៊ែរបៃហ្សង់ និង​ ហ្សកហ្ស៊ី បានសម្រេចចិត្ត​ចាកចេញ​ពីសម្ព័ន្ធភាពនេះ។ បន្ទាប់មកទៀត អ៊ូសបេគីស្ថាន បានចាកចេញនៅឆ្នាំ​២០១២។ បច្ចុប្បន្ន​នេះ អង្គការ​សន្ធិសញ្ញាសន្តិសុខរួមរបស់រុស្ស៊ី​​ មានសមាជិក​ចំនួនតែ​​៦​ប្រទេស ដែលក្នុងនោះមានរុស្ស៊ីខ្លួនឯង បេឡារុស អាមេនី​ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​តាហ្ស៊ីគីស្ថាន។ ឥឡូវនេះ អាមេនី ក៏ចាប់ផ្តើម​ដកខ្លួនដែរ។ ជាក់ស្តែង​ សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលបានប្រព្រឹត្តិធ្វើទៅ​នៅតំបន់​ភ្នំ ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីសប្តាហ៍​កន្លងទៅនេះ គឺគ្មានកងទ័ពអាមេនីចូលរួមទេ។ អាមេនីអន់ចិត្តនឹងរុស្ស៊ីខ្លាំងណាស់ ដោយចោទថារុស្ស៊ី​កាន់ជើងខាងអាស៊ែបៃហ្សង់ នៅក្នុងជម្លោះតំបន់ការ៉ាបាក់។ លោកនាយករដ្ឋមន្ត្រី​អាមេនី Nikol Pachinian បានលើកឡើងថា កងទ័ពរុស្ស៊ី​បានបោះបង់ចោលអាមេនី ធ្វើ​ឲ្យ​សន្តិសុខ​និង​អធិបតេយ្យ​ភាពអាមេនី​ត្រូវប្រឈមគ្រោះថ្នាក់ ដោយសារតែជម្លោះជាមួយអាស៊ែរបៃហ្សង់។ អ្នកនាំពាក្យវិមានក្រេមឡាំង កាលពីថ្ងៃពុធសប្តាហ៍​មុន បានព្យាយាមនិយាយធានា ថា​សម្ព័ន្ធ​ភាព​ CSTO មិនបានគំរាម​អធិបតេយ្យ​ភាពនិងបូរណភាពទឹកដីអាមេនីទេ។ សង្គ្រាមអ៊ុយក្រែន ធ្វើ​ឲ្យរុស្ស៊ីទន់ខ្សោយ​បាក់កម្លាំង​ គួរកត់សំគាល់ថា នៅក្រោយ​ការលើកទ័ពចូលឈ្លានពាន​អ៊ុយក្រែន រុស្ស៊ីបានព្យាយាមដោយ​ជោគជ័យ រឹតបន្តឹងចំណងសហការជាមួយប្រទេសមួយចំនួន ដែលស្ថិតនៅឆ្ងាយ​ៗ ជាក់ស្តែងជាមួយ​ចិន កូរ៉េខាងជើង អ៊ីរ៉ង់ និង​បណ្តាប្រទេសអាហ្វ្រិក​មួយចំនួន។ ផ្ទុយទៅវិញ នៅ​ក្នុង​ដែន​ឥទ្ធិពលតាមប្រទេស​អតីតសមាជិកសហភាពសូវៀតវិញ រុស្ស៊ីហាក់ដូចជា​ត្រូវគេងាកមុខចេញ​ជាបន្តបន្ទាប់​។ ក្រៅតែពីបេឡារុស ប្រទេសអតីតកូនចៅ​សហភាពសូវៀតសឹងតែទាំងអស់ គឺគ្មាននរណាពេញចិត្តឡើយ ដែលឃើញរុស្ស៊ីលើកទ័ពចូលឈ្លានពាន​អ៊ុយក្រែន។​ ជាងនេះទៀត សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយ​ទៅជិតៗឆ្នាំមកនេះ បានបង្ហាញថា រុស្ស៊ីបានតែសម្តី​តែគ្មានកម្លាំងជាក់​ស្តែងឯណា ទៅយក​ឈ្នះសង្គ្រាមដូចខ្លួនអួត។ កម្លាំងទ័ពរុស្ស៊ី ត្រូវកេណ្ឌទៅសមរភូមិអ៊ុយក្រែនសឹងទាំងអស់ ដូច្នេះរុស្ស៊ីលែងមានកម្លាំងទ័ពឯណាទៀត មកអន្តរាគម ឬដោះស្រាយជម្លោះ​​ រវាងប្រទេសសមាជិកCSTOឡើយ។ ជាក់ស្តែង កៀហ្ស៊ីស៊ីស្ថាន មានបញ្ហា​ឈ្លោះប្រកែកជាមួយ​តាជីគីស្ថាន ខណៈអាមេនីវិញឈ្លោះជាមួយ​អាស៊ែរបៃហ្សង់។ លោក Hakop Badalyan បានពន្យល់ថា រុស្ស៊ីរវល់ជាប់ដៃ​ប្រយុទ្ធនៅអ៊ុយក្រែន គ្មានសមត្ថភាព រំលែកកម្លាំងទ័ព ហើយក៏លែងមានមធ្យោបាយធ្វើជាមេដឹកនាំ ចាត់ចែងបោះមេ ធ្វើអាជ្ញាកណ្តាល​នៅក្នុងក្របខណ្ឌ​សម្ព័ន្ធភាព​​ CSTO ទៀតឡើយ។ រុស្ស៊ីអាចការពារសមាជិក CSTOមែន?​ តែយ៉ាងណាក៏ដោយ លោក Vladimir Jarikhine អគ្គនាយករងវិទ្យាស្ថាន​ប្រទេសអតីតសហភាពសូវៀត នៅទីក្រុងមូស្គូ បាន​អះអាងថា សម្ព័ន្ធភាពCSTO នៅតែបន្តដើរតួនាទីសំខាន់ ធានាការពារ​ឲ្យ​មាន​ស្ថិរភាពនៅតំបន់អាស៊ីកណ្តាល ជាពិសេសនៅតំបន់​ដែល​មានព្រំដែនជាប់អាហ្វហ្កានីស្ថាន​ បន្ទាប់ពី​ប្រទេសនេះបានធ្លាក់ទៅក្នុងរបបរបស់ក្រុមតាលីបង់សាជាថ្មី​។ មន្ត្រីរុស្ស៊ីរូបនេះ​ បានរំលើកថា ខុសពីអាហ្វហ្កានីស្ថានដែលរងការ​វាយប្រហាររបស់ក្រុមជីហាតភេរវកម្ម​ជាញឹកញាប់ ប្រទេសអាស៊ីកណ្តាលទាំងអស់​មានសន្តិសុខ​ ក៏​ដោយសារតែ​មានមូលដ្ឋានទ័ពរុស្ស៊ីប្រចាំការ​នៅតាហ្ស៊ីគីស្ថាន និងនៅ​កៀហ្ស៊ីស៊ីស្ថាន​។ តែទន្ទឹមគ្នានេះ...

Duration:00:08:10

Ask host to enable sharing for playback control

ថៃ៖ ជាង២០ឆ្នាំ​ ក្រុមគ្រួសារស៊ីណាវ៉ាត្រ មិនទៅណាឆ្ងាយ​ពីឆាកនយោបាយថៃ

9/9/2024
នៅថៃ រដ្ឋាភិបាលថ្មីរបស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច​ កាលពីថ្ងៃសុក្រទី​៦​កញ្ញាកន្លងទៅ​។ លោកស្រី ភែថងថាន គឺជាមនុស្សទី​៣ហើយ នៃវង្សត្រកូល​ស៊ីណាវ៉ាត្រ ដែលដឹកនាំរដ្ឋាភិបាលថៃ។ ប្រមាណជាង​២០ឆ្នាំមកនេះ ក្រុមគ្រួសារត្រកូល​ស៊ីណាវ៉ាត្រ មិនបាន​ទៅណាឆ្ងាយ​ឡើយ​ ពីឆាកនយោបាយ​ថៃ ហើយ​បន្តមានឥទ្ធិពលជានិច្ច ទៅលើជីវិតនយោបាយថៃ​​​ បើទោះបីជាមានព្យុះឧបសគ្គរារាំងយ៉ាងណា។ មុន​លោកស្រី ភែថងថាន មនុស្សក្នុងវង្សត្រកូលស៊ីណាវ៉ាត្រ បាន​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ចំនួន​២នាក់រួចមកហើយ។ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ឪពុករបស់លោកស្រីភែថងថាន គឺជានាយករដ្ឋមន្ត្រីចន្លោះពីឆ្នាំ​២០០១ ដល់២០០៦។ ចំណែក​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ប្អូន​ស្រីរបស់​លោកថាក់ស៊ីន កាន់មុខតំណែងនេះ​ពីឆ្នាំ​២០១១ដល់​២០១៤។ នេះនៅមិនទាន់​រាប់លោក សុមឆៃ វង់សាវ៉ាតផងទេ ដែលលោក​គឺជា​ស្វាមីរបស់​លោកស្រី យ៉ាវវ៉ាផា ស៊ីណាវ៉ាត្រ វង់សាវ៉ាត ប្អូនស្រីបង្កើតរបស់​លោកថាក់ស៊ីន​។ លោកសុមឆៃ​ វង់សាវ៉ាត អតីតប្រធានគណបក្សផាឡាំង​ប្រាឆាឈុន ធ្លាប់ឡើងធ្វើជានាយករដ្ឋមន្ត្រីថៃ បាន​២ខែដែរ​នៅឆ្នាំ​២០០៨។ គ្រួសារដ៏មានឥទ្ធិពល​លើនយោបាយថៃ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ដែលមានចំណាស់ជិតមួយសតវត្សមកហើយនេះ គឺគ្មានវង្សត្រកូលគ្រួសារ​ណាមួយ ដែល​អាចមានឥទ្ធិពល​លើនយោបាយថៃ ដូចគ្រួសារស៊ីណាវ៉ាត្រឡើយ​។ ហើយក៏គ្មាននរណាផ្សេងទៀត អាចមានឥទ្ធិពលធ្វើ​ឲ្យ​ប្រទេសថៃពុះចែក​និន្នាកាជាពីរ ដូចលោក​ថាក់ស៊ីនឡើយ​។ នៅអំឡុង​មុន​ឆ្នាំ​២០០០ លោកថាក់ស៊ីន គឺជាអ្នកជំនួញ​ដ៏មានប្រជាប្រិយ​ភាព​ មុននឹងចូលមកដឹកនាំ​បក្សភឿថៃ ហើយ​បាន​ឈ្នះឆ្នោតក្លាយ​ជានាយករដ្ឋមន្ត្រី។ ការដឹកនាំបែបថ្មី​របស់​លោក ត្រូវបាន​អ្នកវិភាគសំឡឹងឃើញថា មានលាយទៅដោយ​គំនិត​សេរីនិយមផង និង​ប្រើអំណាចផ្តាច់ការលាយឡំផង។ លោកបានទទួលការគាំទ្រ​យ៉ាងខ្លាំង ជាពិសេស​ពី​ប្រជាជនថៃក្រីក្រនៅតាមជនបទ បន្ទាប់ពីលោក​បានអនុវត្ត​ផែនការនយោបាយជួយអ្នកក្រីក្រ ដែល​រងការលំបាក​ក្រោយវិបត្តិសេដ្ឋកិច្ច​ឆ្នាំ​១៩៩៧​។ តែទន្ទឹមនឹងនេះ គូប្រជែង​នយោបាយ​របស់លោកថាក់ស៊ីន ដែលសុទ្ធតែអ្នកមានអំណាចចាស់ឆ្នាំ ស្និទ្ធនឹង​ព្រះបរមរាជវាំង ស្និទ្ធ​នឹង​​ក្រុមយោធាថៃ បានចោទ​ថាលោកថាក់ស៊ីន គឺ​ជាមនុស្សប្រជាភិថុត បោកប្រាស់ទិញទឹកចិត្តប្រជាជន​ ពុករលួយ និង​​គិតតែចំណេញក្នុងមុខជំនួញខ្លួន​។ នៅឆ្នាំ​២០០៦ ១ឆ្នាំបន្ទាប់ពីលោក​កាន់អំណាចអាណត្តិទី​២ ក្រុមយោធាអភិរក្សនិយម បានធ្វើរដ្ឋប្រហារទំលាក់​លោក​។ ការប្រឈមមុខដាក់គ្នារវាងក្រុមអភិរក្សនិយម និង​ក្រុម​លោកថាក់ស៊ីន បាន​ពុះ​ចែក​ប្រទេសថៃជា​២ អស់រយៈពេលជាច្រើនឆ្នាំ។ កំឡុងឆ្នាំ​២០១០ បាតុកម្មហិង្សាប្រទូស្តរាយគ្នាយ៉ាងខ្លាំង រវាង​ក្រុមអាលឿងដែលគាំទ្រក្រុមអភិរក្សនិយម និងក្រុមអាវក្រហម​ដែលគាំទ្រ​លោកថាក់ស៊ីន​។ ស្ងប់បន្តិចមក លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រ ប្អូនស្រីពៅរបស់​លោកថាក់ស៊ីន បានឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ​២០១១។ តែបានតែជាង​២ឆ្នាំ រដ្ឋប្រហារយោធាថ្មីមួយទៀត បានទម្លាក់លោកស្រីពី​តំណែងនៅខែ​ឧសភាឆ្នាំ​២០១៤។ ក្រុមយោធាថៃបាន​បន្តដឹកនាំប្រទេស រហូតដល់ឆ្នាំ​២០២៣ មុននឹងបើកផ្លូវ​ឲ្យ​មានការបោះឆ្នោតឡើងវិញ ហើយ​បានហុចឱកាស​ ឲ្យក្រុមគ្រួសារស៊ីណាវ៉ាត្រ ត្រលប់​មក​កៀកនឹងអំណាចសាជាថ្មី​។ គ្រួសារស៊ីណាវ៉ាត្រ អាចត្រឡប់មក​កាន់អំណាចវិញដោយរបៀបណា? អ្វីដែលជាការកត់សំគាល់ ការវិលត្រលប់​មកកាន់អំណាច​របស់​គ្រួសារស៊ីណាវ៉ាត្រ​ នៅលើកនេះ គឺ​កើតឡើងដោយយុទ្ធសាស្ត្រ​ចាប់ដៃជាមួយអតីតសត្រូវ ពោលគឺក្រុមយោធាថៃ។​ រដ្ឋាភិបាលថ្មីរបស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ ដែល​បានស្បថចូលកាន់អំណាចកាលពីថ្ងៃសុក្រទី​៦កញ្ញាថ្មីៗនេះ គឺជារដ្ឋាភិបាលចម្រុះ កើតចេញពី​ការប្រមូលផ្តុំរវាងបក្សភឿថៃ និងបក្សតូចប្រមាណ១០គណបក្សទៀត។ ក្នុងចំណោមបក្សតូចៗទាំងនេះ គឺមាន​មនុស្សមួយចំនួន ត្រូវគេស្គាល់យ៉ាងច្បាស់ ថាមានទំនោរស្និទ្ធនឹងក្រុមយោធាថៃ​។ សម្ព័ន្ធភាព​រវាងបក្សភឿថៃ និងក្រុមយោធាអភិរក្សនិយម ដែលកាលពីអតីតកាល​ ធ្លាប់ជារឿងដែល​មិន​អាចទៅរួចនោះ បានលេចចេញជារូបរាងនៅរវាងឆ្នាំ​២០២៣ ក្រោយការបោះឆ្នោត​នៅខែឧសភា។ ការបោះឆ្នោត​ដែលផ្តល់លទ្ធផលជ័យជំនះដ៏គគ្រឹកគគ្រេង ជូន​គណបក្សថ្មីមួយ​ដឹកនាំដោយ​មនុស្ស​វ័យក្មេង គឺគណបក្ស​ Move Forward។ គណបក្សនេះបានទទួលការគាំទ្រខ្លាំងណាស់ ពិសេសពីសំណាក់យុវជនថៃ ដោយសារតែបក្សនេះ​មានគោលនយោបាយធ្វើកំណែទម្រង់ស៊ីជំរៅ បើកទំព័រសក្ករាជ​ថ្មី បិទបញ្ចប់អំណាចផ្តាច់មុខ​របស់​ក្រុមអ្នកស្និទ្ធនឹងរាជវង្សឬក្រុមយោធា​។​ តែនៅទីបំផុត​ គណបក្ស Move Forward ត្រូវ​គេរារាំង​មិន​ឲ្យបង្កើតរដ្ឋាភិបាល​បាន​។ ផ្អែកតាមការវិភាគរបស់​លោក Khemthong Tonsakulrungruang សាស្ត្រាចារ្យនៅ​សកលវិទ្យាល័យ​ជូឡាឡុងកន ការស្ទុះហក់ឡើងដ៏ខ្លាំងក្លានៃគណបក្ស​ Move Forward គឺជាការ​គំរាមមួយដ៏ធំ មកលើក្រុមអ្នកមានអំណាចអ្នកមានឥទ្ធិពលចាក់ឬសយូរឆ្នាំ ក្នុងបណ្តុំក្រុមយោធានិងរាជានិយមថៃ​។ ដោយហេតុនេះហើយ ទើបគេងាកទៅបង្កើតសម្ព័ន្ធភាពជាមួយ​បក្ស​ភឿថៃវិញ...

Duration:00:07:34